Mom Me

១០ ស្នៀតជួយម៉ាក់ៗ ទប់ទល់នឹងបញ្ហាកូនរើសចំណីអាហារ

BY
Liny Chan
January 5, 2023
១០ ស្នៀតជួយម៉ាក់ៗ ទប់ទល់នឹងបញ្ហាកូនរើសចំណីអាហារ

ម្ដាយគ្រប់រូបតែងតែគិតគូរយ៉ាងល្អិតល្អន់ទៅលើរបបអាហាររបស់កូនៗ ដើម្បីឱ្យពួកគេទទួលបានជីវជាតិគ្រប់គ្រាន់ លូតលាស់បានល្អ រាងកាយមាំមួន និងសុខភាពល្អ។ ជាមួយគ្នានេះ អ្នកម្ដាយមិនតិចទេដែលមានបញ្ហាកូនរើសចំណីអាហារ ដូច្នេះក្នុងនាមជាឪពុកម្ដាយតើយើងគួរធ្វើបែបណា? ខាងក្រោមនេះ គឺជាគន្លឹះទាំង ១០ ដែលអាចជួយអ្នកទប់ទល់នឹងការរើសចំណីអាហាររបស់កូន៖

១. កុំ​បង្ខំ​កូន​របស់​អ្នក​ឲ្យ​ញ៉ាំ​អ្វី​ដែល​គាត់​មិន​ចូល​ចិត្ត
២. បង្កើតមុខម្ហូបថ្មីៗ និងច្នៃរូបរាងប្លែកៗបែបទាក់ទាញ
៣. អោយអូនតូចប៉ះពាល់អាហាររបស់គេ
៤. បិទទូរទស្សន៍ យកប្រដាប់ប្រដាក្មេងលេង និងសៀវភៅចេញ ហើយជួយកូនតូចរបស់អ្នកផ្តោតលើរឿងញ៉ាំអាហារ
៥. អោយកូនញ៉ាំអាហារតាមសម្រួល កុំបង្ខំ តែក៏មិនត្រូវបណ្ដោយឱ្យលើសពី ២០ ទៅ ៣០នាទី
៦. ព្យាយាមញ៉ាំអាហារជាជុំគ្រួសារ ដូច្នេះកូនរបស់អ្នកត្រូវបានលើកទឹកចិត្តឱ្យយកគំរូតាមទម្លាប់របស់អ្នក
៧. ផ្ដល់អាហារទៅតាមអាយុអូនតូច
៨. បណ្ដោយឱ្យទារកញ៉ាំអាហារដោយខ្លួនឯង
៩. សូម​ព្យាយាម​អត់ធ្មត់ និង​ចិត្ត​ត្រជាក់នៅពេលកូនមិនព្រមញ៉ាំ
១០.កុំ​ស្រែក​ខ្លាំងៗ ​នៅ​ពេល​កូន​របស់កូនបដិសេធ​មិន​ព្រម​ញ៉ាំ៕

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

អត្ថបទ៖ លីនី
ប្រភព៖ webmd

Share This Post: