Mom Me

អាហារដែលស្ត្រីមិនគួរទទួលទាន អំឡុងពេល​​មាន​ផ្ទៃពោះ

BY
Naren
January 5, 2023
អាហារដែលស្ត្រីមិនគួរទទួលទាន អំឡុងពេល​​មាន​ផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងការទទួលទានស៊ុតឆៅ សាច់មិនទាន់ឆ្អិន ឬអាហារដែលមានជាតិកាហ្វេអ៊ីន ព្រោះវាអាចប៉ះពាល់ដល់សុខភាពម្តាយ និងទារក។

ត្រីដែលមានជាតិបារត៖ យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីម៉ាកែល ធូណា ត្រីដាវ… ការស្រូបយកជាតិបារតច្រើនពេកអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យបំផ្លាញខួរក្បាល និងប្រព័ន្ធសរសៃប្រសាទដែលកំពុងលូតលាស់របស់ទារក។

អាហារឆៅ ឬចម្អិនមិនបានល្អ៖ សាច់ដែលចម្អិនមិនបានល្អ ឬឆៅងាយធ្វើអោយស្ត្រីឆ្លងបាក់តេរី ឬប៉ារ៉ាស៊ីតជាច្រើនដូចជា Toxoplasma, coli, Listeria, and Salmonella។ ស្ត្រីគួរចម្អិនសាច់កែឆ្នែមុនពេលញ៉ាំដើម្បីជៀសវាងការឆ្លងរោគ។

ស៊ុតឆៅ៖ ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងការទទួលទានស៊ុតឆៅ ព្រោះវាអាចឆ្លងមេរោគ salmonella ។ រោគសញ្ញានៃការឆ្លងមេរោគ salmonella រួមមានគ្រុនក្តៅ ក្អួត ចង្អោរ និងរាគ។

អាហារមានជាតិកាហ្វេអ៊ីន៖ ការញ៉ាំជាតិកាហ្វេអ៊ីនអាចបណ្ដាលឱ្យទារករលូតនិងសម្រាលមកមិនគ្រប់គីឡូ។ ជាពិសេស ស្ត្រីមានផ្ទៃពោះគួរតែទទួលទានជាតិកាហ្វេអ៊ីនតិចជាង ២០០មីលីក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្ន ព្រោះមិនត្រឹមតែនៅក្នុងកាហ្វេប៉ុណ្ណោះទេ ជាតិកាហ្វេអ៊ីនក៏មាននៅក្នុងតែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំងផងដែរ៕

ប្រភព៖ healthline

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

Share This Post: