Mom Me

ម៉ាក់ៗគួរដឹង! អាហារ៦មុខ ដែលជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារ

BY
Naren
January 6, 2023
ម៉ាក់ៗគួរដឹង! អាហារ៦មុខ ដែលជួយដល់ការលូតលាស់ខួរក្បាលរបស់កុមារ

អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ។ ប្រភេទជាច្រើនអាចជួយកុមារឱ្យប្រសើរឡើងនូវការយល់ដឹង ការចងចាំ និងការផ្តោតអារម្មណ៍។ ខួរក្បាលត្រូវការសារធាតុចិញ្ចឹមយ៉ាងខ្លាំង ហើយជាសរីរាង្គដំបូងដែលស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលយើងបរិភោគ។ យោងតាម Healthshots អ្នកជំនាញបានណែនាំអាហារ ៦មុខ ដើម្បីជួយកុមារឱ្យផ្តោតលើការរៀនសូត្រ។

ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា 3 DHA និង EPA ។ ធាតុទាំងពីរមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងដំណើរការនៃខួរក្បាល។

ស៊ុត
ស៊ុតត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាប្រភពប្រូតេអ៊ីនដ៏ល្អ។ ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកសារធាតុ choline ច្រើន ដែលជួយបង្កើតការចងចាំ។ សម្រាប់អាហារពេលព្រឹកឪពុកម្តាយអាចរៀបចំស៊ុតឱ្យកូនៗរបស់ពួកគេដើម្បីយកទៅសាលារៀន។

គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ គឺជាប្រភពដ៏ល្អដែលខួរក្បាលត្រូវការជាប្រចាំ។ ជាតិសរសៃជួយគ្រប់គ្រងការស្រូបយកជាតិគ្លុយកូសរបស់រាងកាយ។ វីតាមីន B ដែលជួយដល់ប្រព័ន្ធសរសៃប្រសាទ ក៏មាននៅក្នុងគ្រាប់ធញ្ញជាតិផងដែរ។

ពពួកផ្លែប៊ឺរី
ផ្លែប៊្លូបឺ ផ្លែឆឺរី ស្ត្របឺរីជាដើម មានសារធាតុចិញ្ចឹមច្រើន។ ផ្លែប៊ឺរីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើន ជាពិសេសវីតាមីន C ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

សាឡាត់ផ្លែឈើនិងបន្លែ
ប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់ការថែរក្សាកោសិកាខួរក្បាលឱ្យមានសុខភាពល្អគឺមាននៅក្នុង ប៉េងប៉ោះ ដំឡូងជ្វា ល្ពៅ ការ៉ុតជាដើម។

ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន B ដែលចាំបាច់សម្រាប់ការអភិវឌ្ឍកោសិកាខួរក្បាល ប្រព័ន្ធបញ្ជូនសរសៃប្រសាទ និងអង់ស៊ីម៕

ប្រភព៖ zingnews

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

Share This Post: