ចំណេះដឹង

ពូជ​ឆ្មា​ទាំង១០ ដែលមានតម្លៃថ្លៃកប់ពពក

BY
Naren
January 19, 2023
ពូជ​ឆ្មា​ទាំង១០ ដែលមានតម្លៃថ្លៃកប់ពពក

ឆ្មាជា​​សត្វ​ចិញ្ចឹមដ៏ពេញនិយម​បំផុតក្នុង​​ពិភព​លោក។ ជាការពិតឆ្មា​ពីដំបូងឡើយអាច​នឹង​ត្រូវបាន​គេ​ទុក​ចិញ្ចឹម​ពីព្រោះពួកវា​ស៊ីកណ្ដុរ ប៉ុន្តែក្រោយ​មក​ទៀត​ ពួកវា​ត្រូវ​បាន​គេ​ចិញ្ចឹម​ចាត់ទុកដូចជាសមាជិកគ្រួសារ ហើយ​ជាមិត្តល្អ។ ថ្ងៃនេះក៏មកស្គាល់ប្រភេទពូជ​ឆ្មា​ទាំង១០ ដែលមានតម្លៃថ្លៃដូចមាស ក្នុងឆ្នាំ២០២៣ ៖

Ashera: យោងតាម ​​The Scotsman ឆ្មា Ashera គឺជាពូជឆ្មាថ្លៃបំផុត និងកម្របំផុតនៅលើពិភពលោក។ តម្លៃ​របស់​ឆ្មា Ashera បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​រហូត​ដល់​ទៅ ១២៥,០០០ដុល្លារអាម៉េរិក។

Savannah: ឆ្មា Savannah តម្លៃលក់របស់ពួកគេអាចឡើងដល់ ៥០,០០០ដុល្លារអាម៉េរិក។

Bengal: ឆ្មា Bengal តម្លៃរបស់ពួកគេប្រហែល ២៥,០០០ដុល្លារអាម៉េរិក។

Persian: តម្លៃ​ឆ្មា​មួយ​ក្បាល​នេះ​ប្រហែល ៥,៥០០ដុល្លារអាម៉េរិក។

Sphynx: ឆ្មា Sphynx ពូជ​ឆ្មា​អត់រោមនេះតម្លៃអាចឡើងដល់ ៣,០០០ដុល្លារអាម៉េរិក។

Peterbald: ឆ្មា Peterbald មានដើមកំណើតនៅប្រទេសរុស្ស៊ី។ តម្លៃរបស់ឆ្មា Peterbald អាចឡើងដល់ ៥,០០០ដុល្លារ ។

Scottish Fold: ឆ្មា​មួយ​ក្បាល​នេះ​អាច​លក់​បាន​ក្នុង​តម្លៃ ​៣,០០០ដុល្លារអាម៉េរិក។

Russian Blue: តម្លៃ​ឆ្មា​មួយ​ក្បាល​នេះ​គឺ​ប្រហែល ៣,០០០ដុល្លារអាម៉េរិក។

American Curl: តម្លៃលក់របស់ឆ្មា American Curl ប្រែប្រួលប្រហែល ១,២០០ដុល្លារអាម៉េរិក។

American Wirehair: តម្លៃឆ្មានេះអាចឡើងដល់១,២០០ដុល្លារអាម៉េរិក៕ ប្រភព៖ zingnews

Share This Post: