ចំណេះដឹង

ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

BY
Naren
February 6, 2023
ក្រៅពីផ្សិតម្ជុល​ មេរោគListeria ក៏អាចមានក្នុងបន្លែផ្សេងទៀតផងដែរ, តើគួរធ្វើយ៉ាងណាដើម្បីការពារមិនឱ្យឆ្លងមេរោគនេះ?

ផ្សិតម្ជុលដែលគេនិយមដាក់ក្នុងស៊ុប​ អាចមានផ្ទុកមេរោគមួយចំនួន​ ក្នុងនោះមេរោគប្រភេទបាក់តេរីឈ្មោះ​ Listeria Monocytogenes ដែលបង្កជំងឺមួយចំនួន​ ដែលករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិតផងពិសេសអ្នកមានប្រព័ន្ធការពារខ្លួនខ្សោយ​ មានមនុស្សចាស់​ និងអ្នកមានជំងឺប្រចាំកាយរាំរៃមួយចំនួនជាដើម។

ចំពោះស្រី្តមានផ្ទៃពោះ​ មេរោគ​ Listeria នេះ​ អាចធ្វើស្ត្រីជាម្តាយឈឺតិចតួច​ តែវាបង្កគ្រោះថ្នាក់ខ្លាំងចំពោះទារកក្នុងផ្ទៃ​ មានជាអាទិ៍​ កើតមុនខែ​ រលូត​ កូនស្លាប់ក្នុងផ្ទៃជាដើម​ ឬទារកស្លាប់ក្រោយពេលកើត។ក្រៅពីផ្សិតម្ជុល​ មេរោគListeriaក៏អាចមានក្នុងបន្លែផ្សេងទៀត​ ផលិតផលទឹកដោះគោ​ និងសាច់មួយចំនួនផងដែរ។

គេអាចការពារមិនឱ្យឆ្លងមេរោគListeriaនេះបានតាមរយៈការអនុវត្តអនាម័យបែបសាមញ្ញ​ មានដូចជា៖

– បរិភោគបន្លែ​ ត្រី​ សាច់​ ដែលឆ្អិនល្អ​។ ចំអិនក្នុងសីតុណ្ហភាពយ៉ាងតិច​ ៧៣អង្សាសេ​ ឬ១២១អង្សាសេក្នុងរយៈពេលយ៉ាងតិច៤នាទី។

– ចំពោះទឹកដោះគោ​ គួរទិញទឹកដោះគោណាដែលគេបានយកទៅសំលាប់មេរោគបានត្រឹមត្រូវ​ ឬហៅថា​ Pasteurisation (វិធីសំលាប់មេរោគតាមវិធីលោកប៉ាស្ទ័រ)។

– ចៀសវាងម្ហូបអាហារ​ បន្លែ​ ផ្លែឈើដែលចិតសំបករួច​ ទុកចោលច្រើនថ្ងៃ​៕ ប្រភព​៖ Medical Education/cdc

 

Share This Post: