ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យតាមរកបុរសដែលប្រើអំពើហិង្សាយកមួកសុវត្ថិភាពវា.យលើស្ដ្រីម្នាក់នៅតាមផ្លូវ មកសួរនាំ និងចាត់ការតាមច្បាប់

BY
Naren
March 27, 2023
ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យតាមរកបុរសដែលប្រើអំពើហិង្សាយកមួកសុវត្ថិភាពវា.យលើស្ដ្រីម្នាក់នៅតាមផ្លូវ មកសួរនាំ និងចាត់ការតាមច្បាប់

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​បានបញ្ជាឲ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ នៅស្ដុបសន្ធរម៉ុខ ក្នុង​សង្កាត់​ទឹក​ល្អក់ទី១ ខណ្ឌទួល​គោក​ រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News, ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា «ដោយទទួលបានបទបញ្ជា របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មូលដ្ឋាន ជាពិសេសអធិការខណ្ឌទួលគោក ដើម្បីធ្វើការស្រាវជ្រាវ និងតាមរកបុរស ដែលបង្កអំពើហិង្សានេះឲ្យឃើញ ដើម្បីសួរនាំ និងចាត់ការបន្ដទៀត តាមនីតិវិធីច្បាប់»។

ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងផងដែរថា ទាក់ទងនឹងអំពើហិង្សា ដែលបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមជាច្រើន ទាក់ទងនឹងបញ្ហាបុរសម្នាក់ បានយកមួកសុវត្ថិភាព វាយមកលើស្ដ្រីម្នាក់នេះ គឺការធ្វើអំពើហិង្សាលើសាធារណៈ ជាពិសេសហិង្សាលើស្ដ្រី គឺវាអាក្រក់បំផុត ចំពោះភ្នែកសាធារណជនទាំងអស់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: