Liny Chan
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ កងកម្លាំងចម្រុះរបស់ថៃ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ តាមរយៈការឈូសឆាយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពគឃ្លើនរបស់កងកម្លាំងចម្រុះរបស់ថៃ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងប្រទេសចិន។ បើតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កន្លងទៅ ដោយភាគីកម្ពុជា និងថៃ ដែលបានឯកភាពគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនឈរជើងក្នុងពេលព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២យប់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពិសេសមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ គួរឱ្យដឹងថា

    October 10, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោកឧត្តមនាវីត្រី អ៉ិន សុខេមរ៉ា នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប នៅព្រឹកថ្ងៃសុក្រទី១០ ខែតុលា ឆ្នាំ២០២៥ អញ្ជើញទៅ ទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន០២គ្រឿង ឈ្មោះទី១៖ នាវា Qi Jiguang (PLAN 83) និងទី២៖ នាវា Yi Mengshan (PLAN 988)នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-ចិន)។ លក្ខណៈបច្ចេកទេសទី១៖

    October 10, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ ថ្ងៃទី១០ តុលា ២០២៥ – បណ្តាញព័ត៌មាន Fresh News បានបដិសេធចំពោះការផ្សាយរូបភាពរបស់សារព័ត៌មាន Khaosod English និង Thai Press ដែលអះអាងថា មានប្រជាពលរដ្ឋខ្មែរជួបជុំគ្នានៅភូមិព្រៃចាន់ និងជោគជ័យ ដែលស្ថិតជិតតំបន់ព្រំដែនកម្ពុជា–ថៃ។ អ្នកយកព័ត៌មាន Fresh News នៅតំបន់ព្រៃចាន់បានរាយការណ៍ថា គិតត្រឹមម៉ោង១០៖៥០នាទីព្រឹក ថ្ងៃទី១០ តុលា ២០២៥ មិនមានហេតុការណ៍ប្រមូលផ្ដុំ ឬការជួបជុំប្រជាជនណាមួយកើតឡើងឡើយ។ គួរកត់សម្គាល់ថា រូបភាពដែល Khaosod English និង Thai Press

    October 10, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ សេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មានជួរមុខរបស់បណ្ដាញព័ត៌មាន Fresh News បានឲ្យដឹងថា គិតត្រឹមម៉ោង១១៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ សភាពការណ៍នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ធម្មតា ហើយគ្មានការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋដូចការផ្សាយមិនពិតតាមបណ្ដាញសង្គម និងព័ត៌មានរបស់ថៃនោះឡើយ។ ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់

    October 10, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការយោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី

    October 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា សេចក្ដីសម្រេចថ្មីមួយ ដោយធ្វើការកែសម្រួលប្រការ ១ នៃសេចក្ដីសម្រេចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា លេខ ១២០.សរ.២៥.អអក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពីការកំណត់បញ្ជីថ្លៃបញ្ចូលថាមពល សម្រាប់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា។ ខាងក្រោមនេះជា សេចក្ដីសម្រេចថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 10, 2025
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៤រ៉ិចទ័រ វាយប្រហារលើកោះ Mindanao នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម EMSC គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៥៨គីឡូម៉ែត្រ។ EMSC ដំបូងឡើយបានរាយការណ៍ថាគ្រោះរញ្ជួយដីខាងមានកម្រិត ៧.២រ៉ិចទ័រ។ ដោយឡែក ប្រព័ន្ធប្រកាសអាសន្នពីរលកស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏បានចេញសារព្រមានពីរលកស៊ូណាមិផងដែរ ដោយនិយាយថារលកស៊ូណាមិដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាម ឆ្នេរមួយចំនួនដែលស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅព្រះរាជាណាចក្រកម្ពុជា។ វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

    October 10, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានមួយចំនួន បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រភពព័ត៌មាន ដែលផ្សព្វផ្សាយលើ Page Facebook ផ្លូវការរបស់ «សាលាសង្កាត់ ស្ទឹងមានជ័យ» អំពីប្រតិបត្តិការរបស់កម្លាំងគយ និងរដ្ឋាករកម្ពុជា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យអនុលោមភាពពន្ធ ដោយឆែកឃ្លាំងស្តុកទំនិញប្រហិត និងផ្លែឈើមួយកន្លែង ក្នុងស្ថិតលើផ្លូវ៣៨សេ ភូមិទ្រាសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។ ការផ្ទុះការចាប់អារម្មណ៍នេះ ដោយសារកំហុសឆ្គងផ្នែកបច្ចេកទេសរបស់អ្នកគ្រប់គ្រង Facebook «សាលាសង្កាត់ ស្ទឹងមានជ័យ» ប្រើប្រាស់កម្មវិធី Google ដើម្បី Copy អក្សរចេញពីកំណត់ហេតុរបស់សមត្ថកិច្ចជំនាញ យកមកបង្ហោះលើ

    October 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ នៅខេត្តបន្ទាយមានជ័យ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងត្រូវរៀបចំនៅ ៣កន្លែងផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖ នៅថ្ងៃទី ១០ ខែតុលា រៀបចំនៅសាលាឃុំឈ្នួរមានជ័យ ក្នុងស្រុកព្រះនេត្រព្រះ, នៅថ្ងៃទី ១១

    October 9, 2025