- Liny Chan
- ព័ត៌មានអន្តរជាតិ
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសង្រ្គាមនៅហ្កាហ្សាបានបិទបញ្ចប់ហើយ ហើយតំបន់មជ្ឈិមបូព៌ាកំពុងត្រឡប់ទៅរកភាពប្រក្រតី ខណៈ រូបលោកចេញដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែល ជាមួយការទន្ទឹងរង់ចាំក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងចូលរួមកិច្ចប្រជុំកំពូលនៅអេហ្ស៉ីបដើម្បីពិភាក្សាពីការបោះ ជំហានបន្ទាប់ទៅរកសនិ្តភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One អំឡុងត្រៀមចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់អ៉ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា លោក ត្រាំ បានប្រកាសថា «សង្រ្គាមបានបិទបញ្ចប់ហើយ»។ នៅពេលត្រូវបានសាកសួរពីអនាគតសម្រាប់តំបន់មជ្ឈិមបូព៌ា លោក ត្រាំ បានឆ្លើយថា «ខ្ញុំគិតថាវាកំពុងត្រឡប់ទៅ រកភាពប្រក្រតី»។ គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងហាម៉ាស
October 13, 2025 - ព័ត៌មានអន្តរជាតិ
(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា អាជ្ញាធរនៅប្រទេសម៉ិកស៉ិក បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានសម្លាប់មនុស្សយ៉ាងហោច២៧នាក់ ខណៈមួយចំនួនទៀតបាត់ខ្លួន ហើយបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងដាច់ការផ្តត់ផ្គង់អគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរគាំពារជនស៉ីវិល នៅរដ្ឋ Hidalgo បានរាយការណ៍ចំនួនមនុស្សស្លាប់១៦នាក់ ហើយបាននិយាយថា លំនៅដ្ឋានយ៉ាងតិច ១០០០ខ្នង រួមនិងសាលារៀនរាប់រយខ្នង បានរងការប៉ះពាល់។ រីឯអភិបាលរដ្ឋ Puebla បាននិយាយថា មនុស្សយ៉ាងហោច៩នាក់ បានស្លាប់ ដោយសារឧប្បត្តិហេតុផ្សេងៗ រួមមានទាំងគ្រោះរអិលបាក់ដី ហើយ៥នាក់ទៀតបានបាត់ខ្លួន។ ក្រៅពីនេះ អាជ្ញាធរក៏បានរាយការណ៍ ពីករណីមនុស្សស្លាប់២នាក់ទៀត
October 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ១០០ភាគរយបន្ថែមទៀត លើប្រទេសចិន ហើយថែមទាំងគំរាមលុបចោលគម្រោងបើកកិច្ចប្រជុំកំពូល ជាមួយលោក ស៉ី ជីនពីង ទៀតផង ខណៈវាគឺជាដុតបញ្ឆេះសាជាថ្មីឡើងវិញ នូវសង្រ្គាមពាណិជ្ជកម្មរបស់លោកជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខាន់ជាខ្លាំង ក្នុងការផលិតរបស់របរគ្រប់យ៉ាង
October 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២០៧លានដុល្លារ មានការថយចុះប្រមាណ ១០០លានដុល្លារឬ ប្រមាណ ៣២.៥% បើធៀបនឹងពីខែកញ្ញា ឆ្នាំ២០២៤ មានតម្លៃជាង ៣០៧លានដុល្លារ។ ទោះជាយ៉ាងនេះ បើទោះបីជាប្រទេសទាំង២ មានជម្លោះព្រំដែន និងឈានទៅដល់ការបិទព្រំដែនក៏ដោយ ប៉ុន្តែបើធៀបការនាំចូលទំនិញពីថៃមកកម្ពុជា រវាងខែកញ្ញា និងខែសីហា ឆ្នាំ២០២៥នេះ មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះក្នុងរង្វង់៦លានដុល្លារ ពោលគឺក្នុងសីហា ឆ្នាំ២០២៥ ការនាំចូលមានតម្លៃ ជាង២១៣លានដុល្លារ ខណៈខែកញ្ញា មានតម្លៃជាង ២០៧លានដុល្លារ។ នេះបើយើងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល។ទិន្នន័យបានឱ្យដឹងដែរថា ចំណែកនាំចេញពីកម្ពុជាទៅកាន់ថៃ
October 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់។ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន
October 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានសម្រេចផ្អាកការងារមន្រ្តីនគរបាលចំនួន៤រូប នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចនាំមនុស្សឆ្លងដែនខុសច្បាប់។ មន្រ្តីនគរបាលទាំង៤នាក់ រួមមាន៖ លោកវរសេនីយ៍ត្រី ព្រឹម ដែន មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១, លោកវរសេនីយ៍ត្រី ព្រំ ភរ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្លុង និងមន្រ្តីនគរបាល២នាក់ទៀត។ សូមរំលឹកថា មន្រ្តីនគរបាលសសរុប៦នាក់ ត្រូវបានកម្លាំងកងពលលេខ៥១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅចំណុចប៉ុស្ដិ៍ការពារព្រំដែនគោកអូរល្ហុង ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 11, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាថ្ងៃសៅរ៍ ទី១១ ខែតុលា ហេតុការណ៍អគ្គីភ័យមួយ បានកើតឡើងនៅខេត្ត Pathum Thani នៃប្រទេសថៃ ជាហេតុនាំឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ឧបទ្ទវហេតុខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក នៅពេលភ្លើងបានឆាបឆេះលំនៅដ្ឋានមួយខ្នង ក្នុងភូមិ Phanasong នៃខេត្ត Pathum Thani ដោយសារតែផ្ទុះហ្គាស។ អាជ្ញាធរថៃបានបញ្ជាក់ថា មនុស្សម្នាក់ដែលស្លាប់ គឺក្រោយពីរូបគេជាប់នៅក្នុងផ្ទះនោះ ខណៈការស៉ើបអង្កេត កំពុងធ្វើឡើងដើម្បីកំណត់ព័ត៌មានលម្អិតបន្ថែម។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គ្រោះអគ្គីភ័យត្រូវគេសង្កេតឃើញ កើតមានឡើងជាញឹកញាប់នៅប្រទេសថៃ រួមទាំងទីក្រុងបាងកក៕ ផ្ដល់សិទ្ធិដោយ៖ Fresh
October 11, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ សកម្មភាពឈូសឆាយទន្ទ្រានចូលទឹកដីកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់ភាគីថៃ បានផ្អាកហើយ។នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Fresh News ដែលចុះរាយការណ៍នៅទីតាំងជាក់ស្តែង។ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 10, 2025 - ព័ត៌មានជាតិ
(អូស្លូ)៖ ទីបំផុត អ្នកដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព សម្រាប់ឆ្នាំ២០២៥នេះ គឺត្រូវបានប្រកាសថា បានទៅលើលោកស្រី Maria Corina Machado ដែលជាមេដឹកនាំក្រុមបក្សប្រឆាំងនៅឯប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសម្ចាស់ជ័យលាភីណូបែលសន្តិភាពខាងលើ គណៈកម្មាធិការណូបែល បាននិយាយថា លោកស្រី ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី គឺដោយសារតែ កិច្ចប្រឹងប្រែងតស៊ូជាច្រើនទសវត្សរ៍មកហើយរបស់លោកស្រី ប្រឆាំងនឹងរបបផ្តាច់ការ និងការការពារយ៉ាងអង់អាចក្លាហានរបស់លោកស្រី ចំពោះលទ្ធិប្រជាធិបតេយ្យ ព្រមទាំងភាពជាអ្នកដឹកនាំផ្នែកស្មារតី ដែលគ្មានការមិនចុះញ៉មរបស់លោកស្រី នៅក្នុងប្រទេសមួយ ដែលពោរពេញទៅដោយវិបត្តិ។ គួរបញ្ជាក់ថា លោកស្រី Corina Machado
October 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជាង ២២ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង១២.៩% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជិត ២០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ របាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេច២២.៣៨ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៤៦.៩៩ពាន់លានដុល្លារ កើនឡើង១៤.៨%។ បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ ៩.២ពាន់លានដុល្លារ
October 10, 2025









