- Liny Chan
- ព័ត៌មានជាតិ
(បាងកក)៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul នៅថ្ងៃសុក្រ ទី២៩ ខែសីហា បានប្រកាសពីគោលបំណងចូលរួមប្រជែងយកតំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ខណៈគណបក្សរបស់លោកទទួលបានការសន្យាគាំទ្រពីសមាជិករដ្ឋសភា ២៧៩រូប បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ ដោយតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រាប់ការរំលោភបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ ក្រោយលោកស្រីឡើងកាន់អំណាចបានត្រឹម១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។ នៅឯសន្និសីទសារព័ត៌មានជាមួយសម្ព័ន្ធមិត្តមកពីគណបក្សផ្សេងៗ លោក Anutin បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ លោកបានអះអាងទៀតផងថា រូបលោកបានត្រៀមលក្ខណៈសម្រាប់តំណែងជានាយករដ្ឋមន្ត្រី តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយជឿជាក់ថា រូបលោកបច្ចុប្បន្នមានសំឡេងគាំទ្រពីសមាជិករដ្ឋសភាថៃដើម្បីបង្កើត
August 30, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ គេហទំព័ររដ្ឋសភាថៃ បានចេញផ្សាយសេចក្តីជូនដំណឹង និងរបៀបវារៈសម្រាប់សម័យប្រជុំសភាវិសាមញ្ញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញាខាងមុខនេះ ដែលគេរំពឹងថា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេស។ គួរបញ្ជាក់ថា ការកំណត់កាលបរិច្ឆេទនេះធ្វើឡើង បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចដកលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលតម្រូវឲ្យសភាត្រូវស្វែងរកនាយករដ្ឋមន្ត្រីថ្មីមួយរូប ដើម្បីដឹកនាំរដ្ឋាភិបាលបន្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 30, 2025 - ព័ត៌មានអន្តរជាតិ
(SHANGHAI, ចិន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន Xi Jinping។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។ ការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ ២០២០ បានរុញច្រានទំនាក់ទំនងចិន-ឥណ្ឌាចូលទៅក្នុងភាពជាប់គាំង គ្មានកិច្ចសន្ទនា ផ្អាកជើងហោះហើរត្រង់ និងបង្កកទិដ្ឋាការជាដើម។ ឥណ្ឌាក៏បានហាមប្រាមកម្មវិធី TikTok
August 29, 2025 - ព័ត៌មានជាតិ
(កែប)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធីបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ, លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរ ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីនៃសាលាដំបូងខេត្តកែប និងអ្នកពាក់ព័ន្ធជាច្រើនរូប។ សំណង់អាគារនៃសាលាដំបូង
August 29, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ដែលចុះទៅសម្ភាស និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះ ពួកគាត់មិនចង់លឺ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។ រៀបរាប់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអន្តរជាតិ ចែញពីជំរុំភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិ បានថ្លែងថា
August 29, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក មាន
August 29, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រ ទី២៩ ខែសីហា គោលការណ៍លើកលែងពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់ទំនិញនាំចូលមានតម្លៃទាបក្រោម៨០០ដុល្លារ បានបិទបញ្ចប់ជាលក្ខណៈទូទាំងពិភពលោក ដែលប្រការនេះនឹងធ្វើឱ្យតម្លៃត្រូវហក់ឡើងខ្ពស់ ហើយរំខានដល់គំរូខ្សែចង្វាក់ផ្គង់ផ្គង់សម្រាប់ក្រុមហ៊ុន e-commerce អាជីវកម្មខ្នាតតូចដែលប្រើទីផ្សារអនឡាញ ព្រមទាំងអ្នកទិញទំនិញផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ទីភ្នាក់ងារគយអាមេរិក CBP បានចាប់ផ្តើមប្រមូលពន្ធក្នុងអត្រាទូទៅលើកញ្ចប់ទំនិញនានា ដែលនាំចូលមកពីទូទាំងពិភពលោក ដោយមិនគិតអំពីតម្លៃ ប្រទេសជាប្រភព ឬក៏ប្រភេទមធ្យោបាយដឹកជញ្ជូននោះទេ។ CBP បានផ្តល់ជម្រើសបង់ពន្ធក្នុងអត្រាស្មើពី ៨០ដុល្លារដល់២០០ដុល្លារ ក្នុងមួយកញ្ចប់ទំនិញ ដែលដឹកជញ្ជូនមកពីទីភ្នាក់ងារប្រៃសណីយ៍បរទេស សម្រាប់រយៈពេល៦ខែ។ កាលពីខែឧសភា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប ដែលនាំចូលពីប្រទេសចិននិងទីក្រុងហុងកុង
August 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវឧកញ៉ា គៀន ស្រីនា បានឧបត្ថម្ភម៉ូតូចំនួន ១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ ក៏ដូចជាអង្គភាពទ័ពប្រើប្រាស់តាមតម្រូវការចាំបាច់លើកិច្ចការពារជាតិ។ ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខរបស់កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាពទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។ ដោយមើលឃើញពីតម្រូវការទាំងនេះ
August 29, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ប្រទេសថៃ បន្តប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យទឹកជំនន់ភ្លាមៗ ខណៈដែលប្រព័ន្ធសម្ពាធទាបអាចប្រែក្លាយ ទៅជាព្យុះស៉ីក្លូនត្រូពិច។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅថ្ងៃសុក្រ ទី២៩ ខែសីហានេះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេស ខណៈដែលខ្យល់មូសុងកំពុងលាតសន្ធឹងពាសពេញភាគខាងជើង មានឥទ្ធិពលមកពីប្រព័ន្ធសម្ពាធទាបលើប្រទេសឡាវ និងវៀតណាមផ្នែកខាងលើ។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីកម្រិតមធ្យមនៅតែបន្តប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលនាំមកនូវលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ផ្សេងៗ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ពិសេសនៅតាមតំបន់ជិតផ្លូវទឹក ជើងភ្នំ និងតំបន់ទំនាប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពីបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងលោក Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ។
August 29, 2025









