- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានចាប់អារម្មណ៍អំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤-២០២៥។ សម្តេចបានលើកឡើងថា ដំណើរការប្រឡងបាក់ឌុប ថ្ងៃទី១ បានចាប់ផ្តើម ដែលបេក្ខជនបានកំពុងនឹងចាប់ផ្តើមការប្រឡងរបស់ខ្លួនរយ:ពេលពេញ ២ ថ្ងៃ គឺថ្ងៃ២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។ ជាមួយនឹងការចាប់អារម្មណ៍នេះ សម្តេចនាយករដ្ឋមន្ត្រី បានជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:យ៉ាងសកម្មនៃការសិក្សាពេញមួយឆ្នាំកន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។ ព្រមជាមួយគ្នានេះ
August 28, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ក្រុមមន្ត្រីឧតុនិយមនៅក្នុងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហានេះបានបន្តព្រមានពីភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅទូទាំងប្រទេស ជាមួយការអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដីក្នុងខេត្ត Chiang Mai កើនដល់ ៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ ទឹកជំនន់ និងគ្រោះរអិលបាក់ដីដែលបង្កឡើងព្យុះ Kajiki បានវាយប្រហារលើស្រុក Mae Chaem ខេត្ត Chiang Mai។ តាមអាជ្ញាធរថៃមនុស្ស៥នាក់នៅតែបន្តបាត់ខ្លួននៅឡើយ ហើយប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង។ ចំណែក មនុស្ស១៥នាក់ផ្សេងទៀតបានរងរបួស។ គួរបញ្ជាក់ថា ទឹកជំនន់ និងគ្រោះរអិលបាក់ដីបានកើតឡើងក្នុងស្រុក Mae Chaem ខេត្ត Chiang
August 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងឧប្បត្តិហេតុផ្ទុះមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរប្រាសាទតាក្របី និងការចោទប្រកាន់ជាបន្តបន្ទាប់របស់យោធាថៃ។ អាជ្ញាធរមីនបញ្ជាក់ថា ក្នុងឧប្បត្តិហេតុខាងលើទាហានថៃម្នាក់ បានដើរជាន់មីននៅក្នុងតំបន់ព្រំដែន ហើយរងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថៃបាន ចោទប្រកាន់ថា កម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មិនថ្មី ធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្តង់ដារ។ អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយ ចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះ មិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់។
August 28, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល យ៉ាងស្និទ្ធស្នាល និងកក់ក្តៅជាមួយបេក្ខជនបេក្ខនារី ដែលបានចាកចេញពីខេត្ត មកត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នៅក្នុងស្រុកពួក ខេត្តសៀមរាប។ លោក មាន ចាន់យ៉ាដា បានថ្លែងពន្យល់ពីមូលហេតុដែលបេក្ខជនបេក្ខនារីមកពីខេត្តឧត្តរមានជ័យ ត្រូវធ្វើដំណើរមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប គឺដោយសារតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យ មានការរៀបចំការប្រឡងប្រកបដោយសុវត្ថិភាពនៅខេត្តឧត្តរមានជ័យបាន ទើបរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់យុវជនទាំងអស់ ហើយបានសម្រេចចិត្តផ្ទេរទីតាំងប្រឡង ដើម្បីធានាថាការប្រឡងអាចប្រព្រឹត្តទៅបានដោយរលូន និងសុវត្ថិភាពផងដែរ។ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្ដាំផ្ញើបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់
August 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជប៉ុន គឺលោក សឺហ្សឺគី ហ៊ីដេអូ ឯកអគ្គរាជទូត នៃកិច្ចសហប្រតិបត្តិការមេគង្គ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី។ ដំណើរអញ្ជើញដល់ប្រទេសកម្ពុជា លោកឯកអគ្គរាជទូត សឺហ្សឺគី បានជួបជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និង លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ក្នុងជំនួបនេះ លោកឯកអគ្គរាជទូត ទទួលបាននូវការពន្យល់អំពីស្ថានភាពបច្ចុប្បន្ននៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។
August 27, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី Channel News Asia (CNA) របស់សិង្ហបុរី បានចុះថតទិដ្ឋភាពជាក់ស្តែង និងជួបសម្ភាសជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ទីកន្លែងដែលទាហានថៃ ចូលមកឡោមព័ទ្ធបន្លាលួស។ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បី Channel Newsasia (CNA) របស់សិង្ហបុរី រូបនេះ ធ្លាប់បានចូលរួមមកយកព័ត៌មានផ្ទាល់នៅសមរភូមិព្រំដែនកម្ពុជា ដោយបង្ហាញពីការរងគ្រោះយ៉ាងធ្ងន់ធ្ងរ នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ពេលទាហានថៃបានបាញ់ផ្លោងក្នុងរយៈពេល៥ថ្ងៃមកនោះ។ ពេលទៅដល់ទឹកដីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកយកព័ត៌មានអន្តរជាតិដ៏ល្បីរូបនេះ
August 27, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ កាលពីថ្ងៃអង្គារ ទី២៦ ខែសីហា ប៉ូលិសថៃបានប្រកាសឱ្យដឹងថា ជនសង្ស័យសរុបច្រើនជាង៥២០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងជាង៦៣០០ករណី អំឡុងប្រតិបត្តិការរយៈពេល១០ថ្ងៃ ដើម្បីបង្រ្កាបអាវុធនិងគ្រឿងផ្ទុះខុសច្បាប់ទូទាំងប្រទេស ក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។ ក្នុងចំណោមអាវុធ ដែលរឹបអូសបានអំឡុងប្រតិបត្តិការខាងលើ រួមមានកាំភ្លើង២៩៣ដើម គ្រាប់កាំភ្លើង១១៤៥៨គ្រាប់ និងគ្រាប់បែកកែច្នៃ១គ្រាប់ ពាក់ព័ន្ធទៅនឹងការលក់អនឡាញ។ ក្រៅពីនោះ កាំភ្លើង៦ ២១៨ដើមផ្សេងទៀត គ្រាប់កាំភ្លើង ៣៦ ៧១៨គ្រាប់ គ្រាប់បែកចម្រុះប្រភេទរហូតដល់ជាង១០ ០០០គ្រាប់ ពាក់ព័ន្ធករណីមិនមែនអនឡាញ ក៏ត្រូវបានរឹបអូសដូចគ្នា។ បើតាមការបញ្ជាក់របស់ប៉ូលិសថៃ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងកាលពីចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២៤
August 27, 2025 - ព័ត៌មានជាតិ
(កំពត)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសតែងតាំង លោក កើត ឆែ ជាអភិបាលរងខេត្តកំពត ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ ពិធីនេះដែរ ក៏មានអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ យោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានតែងតាំងលោក កើត ឆែ ជាអភិបាលរងខេត្តកំពត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 27, 2025 - ព័ត៌មានជាតិ
ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមុននេះ បានប្រកាសតាមបណ្តាញសង្គម ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ នៅថ្ងៃពុធ ទី២៧ សីហា ២០២៥។ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅថ្ងៃនេះនឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។ ក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់កម្ពុជា ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា កិច្ចប្រជុំ RBC នេះភាគីកម្ពុជា ដឹកនាំដោយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន
August 27, 2025









