- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ “ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់
September 25, 2025 - ព័ត៌មានជាតិ
(ជប៉ុន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយលោក Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture)។ ការជួបពិភាក្សានេះ បានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត ក្នុងប្រទេសជប៉ុន។ ភាគីទាំងពីរមានទស្សនៈរួមគ្នាថា ទាំងប្រទេសកម្ពុជាជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍
September 25, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានឧតុនិយមថៃ។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ (TMD) ដែលបានចេញផ្សាយនៅម៉ោង ៥ល្ងាច ថ្ងៃពុធ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 25, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ យោងតាមរបាយការណ៍ថ្មីពីសារព័ត៌មាន The Information បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានស្នើសុំឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួនបង្កើនការផលិតទូរស័ព្ទ iPhone 17 ដែលជាម៉ូដែលកម្រិតធម្មតាដល់ទៅ ៣០% បន្ទាប់ពីទទួលបានការកុម្ម៉ង់ទិញទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ ការកើនឡើងដ៏គួរឲ្យចាប់អារម្មណ៍នេះបានបង្ហាញពីការផ្លាស់ប្តូរទម្លាប់របស់អតិថិជន។ អតិថិជនកាន់តែច្រើនកំពុងងាកមកចាប់អារម្មណ៍លើ iPhone 17 ដែលមានតម្លៃសមរម្យជាងមុន (ចាប់ពី ៧៩៩ ដុល្លារ) ជំនួសឱ្យម៉ូដែល Pro ដែលមានតម្លៃថ្លៃជាង (ចាប់ពី ១,០៩៩ ដុល្លារ)។ របាយការណ៍ដដែលបានបន្តថា ក្រុមហ៊ុន Apple
September 20, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានពិភាក្សាជាមួយ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ក្នុងស្រុកមឿងត្រាត ខេត្តត្រាត ប្រទេសថៃ។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ
September 20, 2025 - ព័ត៌មានជាតិ
(បាត់ដំបង-កំពត)៖ ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីនៅកម្ពុជា ហើយពិភពលោកមិនទាន់មានវត្តមាន ពិតជាមោទនភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា
September 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានច្រានចោលជុំវិញការចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានអន្តរជាតិ តេជោស៊ីគីឡូ ដើម្បីគិតលុយថែមពីអ្នកដំណើរ។ លោក ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា ជញ្ជីងថ្លឹងទម្ងន់ដែលបំពាក់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ គឺជាជញ្ជីងអេឡិចត្រូនិកស្វ័យប្រវត្តិ ហើយមាត្រដ្ឋានវាស់ខ្នាតត្រូវបានវាយតម្លៃពីគណៈកម្មការត្រួតពិនិត្យសុក្រិតភាព និងមានការបញ្ជាក់យ៉ាងត្រឹមត្រូវ ដោយគ្មានអ្នកណាម្នាក់អាចលួចកែទម្ងន់(សារ៉េ) ដើម្បីជាថ្នូរនឹងការគិតលុយថែមបានឡើយ។ ការលើកឡើងរបស់ លោក ស៊ីន ចាន់សេរីវុត្ថា បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានអ្នកដំណើរមួយរូបបានចោទប្រកាន់ថា ជញ្ជីងថ្លឹងទម្ងន់នៅអាកាសយានដ្ឋានតេជោអន្តរជាតិ ស៊ីគីឡូ ដើម្បីគិតលុយថែមពីខ្លួន ដោយពេលនៅផ្ទះខ្លួនថ្លឹងបាន២៣គីឡូ ដែលពេលមកថ្លឹងនៅព្រលានយន្តហោះ មានទម្ងន់២៧គីឡូ
September 20, 2025 - PR
គ្រួសារយោធិន ៣ នាក់នៅខេត្តឧត្តរមានជ័យ ទទួលបានការលុបបំណុលសរុបជិត ៥០.០០០ ដុល្លារអាមេរិក ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។ ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេលបំពេញបេសកកម្ម និងលុបចោលបំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ
September 20, 2025 - ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បានអញ្ជើញនាយករដ្ឋមន្រ្តីថៃថ្មី លោក Anutin Charvirakul ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៉ី ក្រោយលោកឡើងដឹកនាំប្រទេសថៃជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៉ី Bernama នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ លោក Anwar បានអញ្ជើញលោក Anutin អំឡុងកិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Anwar បានគូសបញ្ជាក់ថា វាគឺជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីពង្រឹងចំណងទាក់ទងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបន្ថែមថា រូបលោកក៏បានពិភាក្សាផងដែរ ជាមួយលោក Anutin អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍នៅព្រំដែនថៃ-កម្ពុជា
September 19, 2025 - ព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ ហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ បើកបរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំហាមរថយន្ដធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរលើមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីពេលនេះតទៅ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការហាមយានយន្ដធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរលើផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 19, 2025









