- Liny Chan
- PR
តើអ្នកទាំងអស់គ្នាឆ្ងល់ទេថា ហេតុអ្វីបានជាការរាំរបស់ BABYMONSTER មើលទៅមិនរស់រវើក មិនស្រុះគ្នាចឹង? ហេតុអ្វីបានជាពួកគេមើលទៅពិតជាហត់នឿយម្ល៉េះ? គ្មានការបញ្ចេញក្បាច់រាំនៅលើឆាក? អ្នកគាំទ្រ BABYMONSTER ចង់ដឹងអំពីថាមពលរបស់ពួកគេ ហើយសួរថាតើពួកគេមានបញ្ហាអ្វី? អ្នកគាំទ្រចង់ឃើញ Idol របស់ពួកគេរាំយ៉ាងស្វាហាប់នៅលើឆាកម្តងទៀត។
September 26, 2025 - ព័ត៌មានជាតិ
(ខេត្តត្បូងឃ្មុំ)៖ យោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល
September 26, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលនឹងក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន។ ពិធីសម្ភោធបើកដំណើរជាផ្លូវការនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត បានអញ្ជើញទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។ ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរជាតិ (Air Cambodia) ដែលបាននាំយកអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនាម៉ោង ៦ និង៣០នាទីព្រឹក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា
September 26, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃ និងសារព័ត៌មានរបស់ថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ»។ ផ្ទុយទៅវិញ កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ *១៖ ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ*២៖ ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ*៣៖ កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឲ្យបានពេញលេញ
September 26, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ក្រុមការងារពិសេសរបស់កងទ័ពភូមិន្ទថៃ បានរាយការណ៍ពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូប្រដាប់អាវុធនៅតំបន់ Myawaddy នៃរដ្ឋ Karen ហើយរាលដាលមកដល់ភូមិ Ban Mai Mae Kone Ken ក្នុងស្រុក Mae Sot ខេត្ត Tak។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធាមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ YAK-130 ចំនួនពីរគ្រឿងទៅទម្លាក់គ្រាប់បែកជុំវិញភូមិ Le Kae Ko
September 26, 2025 - ព័ត៌មានជាតិ
(បាងកក)៖ អាជ្ញាធរឧតុនិយម និងតាមដានគ្រោះរញ្ជួយដីរបស់ថៃ បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែកញ្ញាថាគ្រោះរញ្ជួយដីកម្រិត ៣.២រ៉ិចទ័របានវាយប្រហារលើភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅចម្ងាយ១៧៨គីឡូម៉ែត្រពីភាគពាយព្យ នៃស្រុក Mae Sai នៃខេត្ត Chiang Rai។ នេះបើតាមកាសែតថៃ The Nation៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 26, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមអ្នកវិនិយោគអាមេរិក និងអន្តរជាតិ គឺបានបំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០២៤។ អនុប្រធានាធិបតី លោក JD Vance បានថ្លែងថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវបានវាយតម្លៃក្នុងតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ដោយដាក់តម្លៃជាលើកដំបូងលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ ដែលតួលេខនេះគឺទាបជាងការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគមួយចំនួន។ ក្រុមហ៊ុនមេរបស់ TikTok របស់ចិនគឺ ByteDance ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃរហូតដល់ប្រហែល ៣៣០ ពាន់លានដុល្លារ។ លោក
September 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំចំនួន ៣ចំណុច ដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអំពាវនាវដល់វិស័យឯកជន ដែលត្រូវរួមសហការគ្នា ដើម្បីពង្រឹងភាពធន់យូរអង្វែង ក្នុងវិស័យទេសចរណ៍។ សារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់នូវខ្លឹមសារណែនាំចំនួន ៣ចំណុចរួមមាន៖ * ទី១៖ ជំរុញ និងលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំទាំងឡាយណា ដោយឈរលើការគិតគូរ
September 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ សារលិខិតដដែលបានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦.៧លាននាក់ កើនឡើង ២២.៩% ទេសចរជាតិមានចំនួន ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ
September 26, 2025









