- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពាក់ព័ន្ធករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូង នៅខេត្តកំពត, តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះជនល្មើស៣នាក់ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសារនៃសព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។ យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ
October 14, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ដោយស្ថានការណ៍ចំពោះមុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងមានការឈ្លានពានពីសំណាក់កងទ័ពថៃ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖ ទី១-ផ្អាកការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅដងស្ទឹងមុខវេទិកាអុំទូក ខេត្តពោធិ៍សាត់។ទី២-ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាក្រុង-ស្រុក អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែង របស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ទី៣-ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត
October 14, 2025 - ព័ត៌មានជាតិ
(បាងកក)៖ នាថ្ងៃអង្គារ ទី១៤ ខែតុលា លោក Kannavee Suebsaeng ដែលមេដឹកនាំគណបក្ស Fair Party នៅប្រទេសថៃ បានបង្ហាញការយល់ឃើញ ពាក់ព័ន្ធនឹងសកម្មភាពចាក់សំឡេងខ្មោចរំខានផ្សេងៗរបស់ភាគីថៃ នៅឯតំបន់ព្រំប្រទល់ជាប់ប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ លោក Kannavee បាននិយាយថា រូបលោកមិនយល់ស្របឡើយ ជាមួយសកម្មភាពណាមួយ ដែលរំលោភបំពានសិទ្ធិមនុស្ស និងជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចជាការចាក់សំឡេងខ្មោច ដើម្បីកម្លាចនិងរំខាននៅតំបន់ព្រំដែន ជាដើម។ លោក Kannavee បានបន្តថា ភាគីថៃគួរតែត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឈប់បាញ់១៣ចំណុច ហើយប្រើប្រាស់វេទិកាអន្តរជាតិឱ្យមានប្រសិទ្ធភាព។ អ្នកនយោបាយថៃរូបនេះ បានបន្ថែមជាចុងក្រោយទៀតថា លោកមិនគាំទ្រទេចំពោះការដែលប្រទេសថៃ
October 14, 2025 - ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ នាថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកកាន់ម៉ាឡេស៉ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP និង Reuters នាថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ លោក Mohamad បានបន្តថា ម៉ាឡេស៉ីរួមជាមួយសហរដ្ឋអាមេរិក នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជា ដែលនឹងមានតម្រូវឱ្យភាគីទាំងសងខាង បោសសំអាតមីនហើយដកសព្វាវុធធុនធ្ងន់ទាំងអស់ ចេញពីតំបន់ព្រំប្រទល់។ បើតាមលោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី
October 14, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការចុះពិនិត្យនេះ ដេីម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឲ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀត ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 14, 2025 - ព័ត៌មានជាតិ
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញសេចក្តីណែនាំអំពីថ្នាំស៉ីរ៉ូក្អក ៣ប្រភេទរបស់ប្រទេសឥណ្ឌា ដែលមានសារធាតុបណ្តាលឱ្យពុល ហើយជំរុញឱ្យអាជ្ញាធររាយការណ៍ប្រាប់ WHO ករណីរកឃើញថ្នាំស៉ីរ៉ូក្អកនោះនៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ ២០២៥។ ថ្នាំស៉ីរ៉ូក្អកនោះមានម៉ាក Coldrif ផលិតដោយក្រុមហ៊ុន Sresan Pharmaceutical ម៉ាក Respifresh TR ផលិតដោយក្រុម Rednex Pharmaceuticals និងម៉ាក ReLife ផលិតដោយក្រុមហ៊ុន Shape Pharma។ WHO បានឱ្យដឹងថា
October 14, 2025 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារ ទី១៤ ខែតុលា បាននិយាយថាត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរហូតដល់ទីបំផុត នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថានឹងដំឡើងពន្ធបន្ថែម ១០០ភាគរយលើមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមពន្ធគយ និងសង្រ្គាមពាណិជ្ជកម្ម ជំហររបស់ចិននៅតែដដែល មិនមានការប្រែប្រួលឡើយ។ ពោលប្រសិនបើអ្នក (សហរដ្ឋអាមេរិក) ចង់ប្រយុទ្ធគ្នា យើងនឹងកំដររហូតដល់ទីបំផុត។ តែប្រសិនបើអ្នកចង់ចរចា នោះទ្វាររបស់យើងនឹងបើក ចំហជានិច្ច»។ គួរបញ្ជាក់ថា ការព្រួយបារម្ភផ្ទុះឡើងជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅថាសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង២ នឹងវិវត្តន៍កាន់តែអាក្រក់ឡើងៗ ក្រោយលោក ត្រាំ ប្រកាសយកពន្ធគយបន្ថែម ១០០ភាគរយលើមុខទំនិញទាំងអស់នាំចូលពីចិន។ នេះជាការបញ្ក្ចេញប្រតិកម្មឆ្លើយតបរបស់លោក
October 14, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៣ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាខ្លួនឈរនៅជាមួយសម្ព័ន្ធរបស់ខ្លួន គឺហ្វីលីពីន និងបានបញ្ជាក់ឡើងវិញពី សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីនាវាចិន និងទូកហ្វីលីពីនប៉ះទង្គិចគ្នាចំពេលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិនបានព្រមានកុំឱ្យហ្វីលីពីន ប្រឈមមុខនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យទឹកដី និងសិទ្ធិសមុទ្រ ព្រមទាំង ផលប្រយោជន៍របស់ខ្លួន ក្រោយនាវាឆ្មាំសមុទ្រចិន និងទូកមួយគ្រឿងរបស់ហ្វីលីពីនបានប៉ះទង្គិចគ្នានៅឯទីប្រជុំកោះ Spratly។ ឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្កោលទោសនូវអ្វីដែលលោកហៅថាសកម្មភាពបើកនាវាបំបុក និងប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ ឆ្មាំសមុទ្រចិនលើទូកហ្វីលីពីនមួយគ្រឿង ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក
October 14, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ព្យុះកំបុតត្បូងដ៏កម្រមួយបានវាយប្រហារតំបន់នៃឃុំ Preng នៃខេត្ត Samut Prakan ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។ ប្រជាពលរដ្ឋដែលរងគ្រោះម្នាក់បានរៀបរាប់ថា គាត់មិនដែលធ្លាប់ឃើញហេតុការណ៍បែបនេះពេញមួយជីវិតរបស់គាត់ឡើយ ហើយវាពិតជាគួរខ្លាចខ្លាំងណាស់ ខណៈដែលកម្លាំងខ្យល់បានបំផ្លាញផ្ទះទាំងមូល មិនមែនត្រឹមតែដំបូលនោះទេ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ក៏បានថតវីដេអូនៃហេតុការណ៍នេះ បង្ហាញពីទិដ្ឋភាពខ្យល់កួចបឺតយកទ្រព្យសម្បត្តិឡើងទៅលើអាកាស។ គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋម មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ ៥ខ្នង បានរងការខូចខាតក្នុងហេតុការណ៍នេះ ខណៈអាជ្ញាធរកំពុងវាយតម្លៃការខូចខាតបន្ថែម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 14, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញដឹកនាំសមាជិកចំនួន៦ ក្រុមហ៊ុនជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី ដើម្បីជួបពិភាក្សា ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើការបញ្ជាទិញអង្ករពីកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងនោះក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្ត ចំពោះអង្ករកម្ពុជាដែលមានគុណភាពល្អជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជា នាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេក្នុងឆ្នាំ២០០៩ ស្របពេលដែលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួន៦ក្រុមហ៊ុនក្នុងនោះមាន៖១៖ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន, ២៖
October 13, 2025









