Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៣ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាខ្លួនឈរនៅជាមួយសម្ព័ន្ធរបស់ខ្លួន គឺហ្វីលីពីន និងបានបញ្ជាក់ឡើងវិញពី សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីនាវាចិន និងទូកហ្វីលីពីនប៉ះទង្គិចគ្នាចំពេលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិនបានព្រមានកុំឱ្យហ្វីលីពីន ប្រឈមមុខនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យទឹកដី និងសិទ្ធិសមុទ្រ ព្រមទាំង ផលប្រយោជន៍របស់ខ្លួន ក្រោយនាវាឆ្មាំសមុទ្រចិន និងទូកមួយគ្រឿងរបស់ហ្វីលីពីនបានប៉ះទង្គិចគ្នានៅឯទីប្រជុំកោះ Spratly។ ឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្កោលទោសនូវអ្វីដែលលោកហៅថាសកម្មភាពបើកនាវាបំបុក និងប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ ឆ្មាំសមុទ្រចិនលើទូកហ្វីលីពីនមួយគ្រឿង ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក

    October 14, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ព្យុះកំបុតត្បូងដ៏កម្រមួយបានវាយប្រហារតំបន់នៃឃុំ Preng នៃខេត្ត Samut Prakan ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។ ប្រជាពលរដ្ឋដែលរងគ្រោះម្នាក់បានរៀបរាប់ថា គាត់មិនដែលធ្លាប់ឃើញហេតុការណ៍បែបនេះពេញមួយជីវិតរបស់គាត់ឡើយ ហើយវាពិតជាគួរខ្លាចខ្លាំងណាស់ ខណៈដែលកម្លាំងខ្យល់បានបំផ្លាញផ្ទះទាំងមូល មិនមែនត្រឹមតែដំបូលនោះទេ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ក៏បានថតវីដេអូនៃហេតុការណ៍នេះ បង្ហាញពីទិដ្ឋភាពខ្យល់កួចបឺតយកទ្រព្យសម្បត្តិឡើងទៅលើអាកាស។ គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋម មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ ៥ខ្នង បានរងការខូចខាតក្នុងហេតុការណ៍នេះ ខណៈអាជ្ញាធរកំពុងវាយតម្លៃការខូចខាតបន្ថែម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញដឹកនាំសមាជិកចំនួន៦ ក្រុមហ៊ុនជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី ដើម្បីជួបពិភាក្សា ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើការបញ្ជាទិញអង្ករពីកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។​ ក្នុងនោះក្រុមហ៊ុន Euricom Group បានបង្ហាញអំពីការពេញចិត្ត ចំពោះអង្ករកម្ពុជាដែលមានគុណភាពល្អជាពិសេសអង្ករផ្ការំដួល និងអង្ករសែនក្រអូប ដែលក្រុមហ៊ុនបានបញ្ជាទិញនាពេលកន្លងមក ដោយក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជា នាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេក្នុងឆ្នាំ២០០៩ ស្របពេលដែលកម្ពុជាចាប់ផ្តើមនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួន៦ក្រុមហ៊ុនក្នុងនោះមាន៖១៖ ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន, ២៖

    October 13, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ រោងចក្រផលិតប្លាស្ទិកមួយកន្លែង ក្នុងប្រទេសថៃ ត្រូវបានរន្ទះបាញ់បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅស្រុក Si Racha ខេត្ត Chonburi។ ភ្លើងឆេះនោះបាននិងកំពុងរាលដាល​យ៉ាងឆាប់រហ័ស ហើយក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកយ៉ាងច្រើន ប៉ុន្តែនៅតែមិនទាន់អាចគ្រប់គ្រងវាបាន ដោយសាររោងចក្រ​ស្តុកទុកទៅដោយប្លាស្ទិក ដែលងាយឆាបឆេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនាពេលថ្មីៗនេះ ទើបតែបានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ លើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដែល ហៅកាត់ថាពន្ធផ្លូវនោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។ តម្លៃអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ប៉ុន្តែក្នុងប្រកាសនេះ មានកែសម្រួលចំពោះអត្រាពន្ធលើរថយន្តប្រើប្រាស់អគ្គិសនី (EV)។ ដោយរថយន្តអគ្គិសនី ត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងបានកំណត់អត្រាពន្ធផ្លូវថ្មី តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ តើយាន យន្តរបស់លោកអ្នកត្រូវបង់ពន្ធផ្លូវតម្លៃប៉ុន្មាន? សូមអានប្រកាស និងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ដូចខាងក្រោម៖

    October 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានដែលគួរទុកចិត្តបានឱ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះថា គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) នេះ ធ្វើឡើងដើម្បីបន្តជជែកពិភាក្សានិងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង ប្រទេសកម្ពុជានិងថៃ ដែលភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃលើកទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 13, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ ទៅលើចម្លាក់ទេពអប្សរ នៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះ នៃជាងចម្លាក់ដ៏ប៉ិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    October 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ មានរយៈពេល៤យប់ហើយ ដែល​យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបើកដៃអនុញ្ញាតឱ្យជនជាតិថៃឈ្មោះ កាន់ ចមផ្លាំង ធ្វើសកម្មភាពរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់​ធ្ងរ​បំផុត តាមរយៈការ​ចាក់​សំឡេងរំខានដំណេកនាពេលយប់។ ការចាក់សំឡេងរំខានប្រព្រឹត្តដោយជនជាតិថៃ ឈ្មោះ កាន់ ចមផ្លាំង មាន​ការ​អនុ​ញ្ញាត​ពីយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានធ្វើឡើងចាប់តាំងពីយប់ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៥ រហូតដល់ម៉ោងទៀបភ្លឺថ្ងៃទី១៣ ខែតុលា។ ការចាក់សំឡេង​ដោយ​មាន​ឧបករណ៍បំពងសំឡេងលាន់ឭយ៉ាងខ្លាំងនេះ ត្រូវបានធ្វើ​ឡើងច្រើន​លើក​ក្នុង​មួយ​យប់ៗ រួមមាននៅពេលព្រលប់ចន្លោះម៉ោង៨ ទៅដល់ម៉ោង១១ ឬ១២យប់ ហើយ​បន្ត​ធ្វើនៅម៉ោងរំលងអាធ្រាត្រចន្លោះម៉ោង១ ទៅដល់ម៉ោង ២ ឬ៣ ហើយ​បន្តនៅពេល​ទៀបភ្លឺរង្វង់ម៉ោង៤ជាដើម។ ការចាក់សំឡេងនេះ ត្រូវបានគេរៀបចំឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំង

    October 13, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំចតុភាគី រវាងកម្ពុជា ថៃ ម៉ាឡេស៉ី និងអាមេរិក, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា «យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ»។ លោកបានថ្លែងបែបនេះ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។

    October 13, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឱ្យម្ចាស់ទីតាំងសង់របងរំលោភដីចំណីស្ទឹងស្លាគូ ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ រុះរើរបងជាបន្ទាន់ដោយទុកពេលឱ្យរុះរើរយៈពេល១៤ថ្ងៃ។ នេះជាចំណាត់ការរបស់អភិបាលខេត្ត ពេលអមដំណើរជាមួយរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងឱកាសនោះអភិបាលខេត្តតាកែវ បានថ្លែងថា «ការសាសង់របងថ្មដែលមានប្រវែង ១១៩ម៉ែត្រនេះ បានប៉ះពាល់ដីចំណីស្ទឹង ដោយកន្លែងខ្លះសាងសង់ដោយទុកចំណីស្ទឹងបួនម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង៣០ម៉ែត្រ»។ លោក វ៉ី សំណាង បានបន្តថា ការសាងសង់របងនេះម្ចាស់ទីតាំងមិនបានសុំការអនុញ្ញាតពីអាជ្ញាធនោះទេ គឺបានសាងសង់តាមបណ្ណកម្មសិទ្ធិដែលខ្លួនមាន ហើយការចេញបណ្ណកម្មសិទ្ធនេះ វាគឺជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងបណ្ណដែលរួមមានមេភូមិមេឃុំ

    October 13, 2025