- Liny Chan
- ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ៖ ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្ដែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ គណនីហ្វេកប៊ុក IBoi ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមពេទ្យសត្វនៅសួនសត្វភ្នំតាម៉ៅ។ ក្រោយការបង្ហោះរបស់គណនី IBoi ដែលបានផ្សាយថា៖ «Lucky ស្លាប់ដោយសារឈឺចំថ្ងៃសៅរ័-អាទិត្យ (ពេទ្យមិនធ្វើការ) ទើបមិនបានព្យាបាល»។ ខណៈដែលការលើកឡើងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ច្រានចោលទាំងស្រុង ដោយលោក ឃឹម ហ្វីណង់ បានបញ្ជាក់នៅគណនីផេកផ្លូវការរបស់លោកថា៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ»។ លោក បានបន្តថា
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កងទ័ពជើងគោកកម្ពុជា បានចែញសែចក្តីប្រកាស លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខាងក្រោមនេះជាសេចក្តីប្រកាស៖
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប។ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកនេះ អង្គសភាបានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័តគឺ៖១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១០៖៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ពីការបន្តទាមទារសារជាថ្មីឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា ១៨រូប ដែលយោធាថៃ បានចូលចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលគិតមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃ។ តាមរយៈការសង្ខេបព័ត៌មានប្រចាំថ្ងៃ បង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជា ក៏នៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា ១៨រូប ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារដែលទទឹងរង់ចាំទាំងថ្ងៃទាំងយប់»។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ទាហ៊ានថៃ បានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីថ្ងៃទី២៩
August 25, 2025 - ព័ត៌មានជាតិ
(ហាណូយ)៖ វៀតណាម នៅថ្ងៃចន្ទ ទី២៥ ខែសីហា បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះអាសន្ន ហើយចាប់ផ្ដើមជម្លៀសប្រជាជនទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹង ព្យុះដ៏មានឥទ្ធិពលបំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល នៃប្រទេសវៀតណាម ហើយត្រូវបានព្យាករថានឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាលវៀតណាមក៏បានព្រមានផងដែរពី ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ ព្រមទាំងរអិលបាក់ដី។ គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Kajiki ត្រូវបានរំពឹងថានឹងក្លាយជាព្យុះដ៏កំណាចបំផុតមួយដូចជាព្យុះទីហ្វុង Yagi ដែលបានវាយប្រហារលើប្រទេសមួយនេះ កាលពីឆ្នាំ២០២៤
August 25, 2025 - PR
ធនាគារ វីង បានលុប បំណុលជិត ៥០.០០០ ដុល្លារ អាមេរិក ដល់ ទាហាន ដែល រង របួសធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវ អំណោយ ដល់ទាហាន និងគ្រួសារជនភៀសសឹក កំពុង ស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។ ក្រោមការដឹកនាំនៃលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់ មួយចំនួនជូនដល់យោធិនចំនួន ៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
August 24, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥នេះ តំណាងអង្គទូតចំនួន៤០ និងតំណាងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារ ផ្នែកសកម្មភាពមីនប្រចាំកម្ពុជាចំនួន ៦០រូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គណៈប្រតិភូបានចុះទៅដល់មូលដ្ឋានភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខ ការនឹករលឹកយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
August 23, 2025









