- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ដែលជាមន្ទីរពេទ្យទទួលព្យាបាលកុមារដោយឥតគិតថ្លែង សម្រាប់អ្នកគ្មានលទ្ធភាព បានរៀបចំយុទ្ធនាការ «រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក» ដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ។ យុទ្ធនាការនេះរៀបចំឡើង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។ យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer
October 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានធ្ចើបច្ចុប្បន្នភាព ករណីផ្ទុះអាវុធបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២៖០០នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ
October 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យឃើញថា បើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយក៏ដោយ ក៏សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបន្តការងារយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់ និងសុខទុក្ខរបស់កងទ័ព និងប្រជាជនកម្ពុជា។ លោក ជា ធីរិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 6, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក្នុងការចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
October 6, 2025 - ព័ត៌មានជាតិ
(ព្រៃវែង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានជូនដំណឹងពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ៣៨៣B ត្រង់ចំណុច គ.ម ០៤+០០០ ដល់ចំណុច គ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវង។ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវខេត្តលេខ៣៨៣B ស្ថិតក្នុងភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែល ស្ថានភាពបែបនេះធ្វើឱ្យផ្លូវថ្នល់មានសភាពហូរច្រោះ និងកាត់ផ្តាច់ មិនអាចធ្វើចរាចរណ៍បាន។ ជាមួយគ្នានេះ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង
October 6, 2025 - ព័ត៌មានជាតិ
(រតនគិរី)៖ ខេត្តរតនគិរី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងមកនេះ មានករណីគ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលឲ្យរងផលប៉ះពាល់ចំនួន៨ស្រុក ស្មើនឹង២៧ឃុំ ៩៨ភូមិ។ នេះជាការលើកឡើងរបស់លោក ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យ និងគ្រោះមហន្តរាយខេត្តរតនគិរី នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ លោកអភិបាលរង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តគាំទ្រ និងដាក់ឲ្យប្រើប្រាស់ផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨
October 6, 2025 - ព័ត៌មានអន្តរជាតិ
(ប៉ារីស)៖ នាថ្ងៃចន្ទ ទី៦ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី លោក Sebastien Lecornu បន្ទាប់ពីលោក Lecornu ទើបតែត្រូវបានតែងតាំងឱ្យកាន់តួនាទីនេះ កាលពីពេលថ្មីៗកន្លងទៅប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រការនេះនាំឱ្យបារាំងធ្លាក់ចូលវិបត្តិជាប់គាំងផ្នែកនយោបាយបន្ថែមទៀត។ លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីកាលពីដើមខែកញ្ញា ប៉ុន្តែសមាសភាពគណៈរដ្ឋមន្រ្តី ដែលលោកប្រធានាធិបតីបារាំង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ បានទទួលរងការរិះគន់ខ្លាំង ពីបណ្តាគណបក្សផ្សេងៗនៅក្នុងសភា។ គួរបញ្ជាក់ថា លោក Sebastien Lecornu វ័យ៣៩ឆ្នាំ
October 6, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយពីសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះទង្វើរបស់ប្រជាជនថៃ ដែលយករូបភាពរបស់សម្ដេចទៅធ្វើជាផ្ទាំងស៉ីប ដើម្បីបាញ់កាំភ្លើងមានលក្ខណៈប្រមាថនោះ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ហើយក៏ជាកូនប្រុសរបស់សម្ដេចដែរនោះ ក៏បានចេញមកប្រតិកម្មចំពោះទង្វើដ៏អសីលធម៌ គ្មានគុណធម៌នេះ។ តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអះអាងថា កម្ពុជាតែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែនេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះ ក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជាទង្វើមិនអាចទទួលយកបាននោះទេ។ ឧបនាយករដ្ឋមន្ដ្រី
October 6, 2025 - ព័ត៌មានជាតិ
(ហ្សាការតា)៖ នាថ្ងៃចន្ទ ទី៦ ខែតុលា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត បានបន្តកើនដល់៥៤នាក់ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីដើមសប្តាហ៍កន្លងទៅ ខណៈក្រុមសង្រ្គោះបន្តទាញយក សាកសពជនរងគ្រោះចេញពីក្រោមគំនរអគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីទីភ្នាក់ងាររុករកនិងសង្រ្គោះ លោក Yudhi Bramantyo បាននិយាយថា គិតមកទល់ព្រឹកថ្ងៃចន្ទនេះ មនុស្ស១០៤នាក់ ដែលស្ថិតក្នុងឧបទ្ទវហេតុខាងលើ ត្រូវបានជួយសង្រ្គោះដោយមានសុវត្ថិភាព ខណៈ៥៤នាក់បានស្លាប់ ហើយ១៣នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ គួរបញ្ជាក់ថា អគារសាលារៀននោះ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗ កាលពីថ្ងៃចន្ទ ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ៕
October 6, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញមកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា កងកម្លាំងបានវ៉ៃទៅលើកម្មកររោងចក្រ ដែលធ្វើកូដកម្មបិទផ្លូវជាតិលេខ៣ នៅស្រុកគងពិសី ហើយកម្មកររោងចក្រ វ៉ៃមកលើកងកម្លាំងវិញ គឺជារឿងមិនពិតនោះទេ។ តាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមហ៊ុន តារាល អ៊ុនធើណេសិនណល ឯ.ក ស្ថិតនៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកម្មករ-កម្មការិនី កើតមានវិវាទការងាររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ ក្នុងនោះវិវាទការងារត្រូវបានក្រុមការងារអគ្គនាយកដ្ឋានការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារខេត្តបានធ្វើការ សម្របសម្រួលដោះ
October 4, 2025









