- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាសម្រាប់អតីតយុទ្ធជនពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ ទៅ៨ពាន់លានរៀល ក្នុង ១ឆ្នាំ ចាប់តាំងពី២០២៦ ទៅ។ ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់ព្រមបង្កើនថវិកាពី ៤ពាន់លានរៀល ក្នុង១ឆ្នាំ
September 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំនឹងអស់នៅក្នុងឆ្នាំ២០២៣០»។ សម្តេចតេជោ ហ៊ុន សែន
September 29, 2025 - ព័ត៌មានជាតិ
(ហាណូយ)៖ ព្យុះទីហ្វុង Bualoi បានបោកបក់លេីផ្នែកខាងជេីងនៃកណ្តាលប្រទេសវៀតណាម នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ដោយបំផ្លាញផ្ទះសម្បែង ខ្សែបណ្តាញអគ្គិសនី និងយ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ អ្នកនេសាទចំនួន ១២នាក់បាត់ខ្លួន ខណៈដែលព្យុះនេះនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារព្យាករណ៍ឧតុនិយមជាតិ បានឱ្យដឹងថា ព្យុះទីហ្វុងបោកបក់មកលើខេត្ត Nghe An នៅម៉ោង ៨ព្រឹកនេះ ជាមួយល្បឿនខ្យល់អតិបរមា ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជាប់ក្នុងទឹកជន់លិច នៅទីក្រុង Hue ខណៈដែលអ្នកនេសាទចំនួន ១២នាក់បានបាត់ខ្លួន បន្ទាប់ពីរលកសមុទ្រធំៗធ្វេីឱ្យលិចទូកនេសាទចំនួន ៤ ក្នុងខេត្ត
September 29, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តំបន់ជាច្រេីននៃខេត្តចំនួន ៤២ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ ក៏ដូចជារលកសមុទ្រខ្ពស់ ខណៈទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Khaosod នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។ តាមការព្យាករនៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងច្រើន ដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងភាគខាងកើត ជាពិសេសខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan,
September 29, 2025 - PR
តើអ្នកទាំងអស់គ្នាឆ្ងល់ទេថា ហេតុអ្វីបានជាការរាំរបស់ BABYMONSTER មើលទៅមិនរស់រវើក មិនស្រុះគ្នាចឹង? ហេតុអ្វីបានជាពួកគេមើលទៅពិតជាហត់នឿយម្ល៉េះ? គ្មានការបញ្ចេញក្បាច់រាំនៅលើឆាក? អ្នកគាំទ្រ BABYMONSTER ចង់ដឹងអំពីថាមពលរបស់ពួកគេ ហើយសួរថាតើពួកគេមានបញ្ហាអ្វី? អ្នកគាំទ្រចង់ឃើញ Idol របស់ពួកគេរាំយ៉ាងស្វាហាប់នៅលើឆាកម្តងទៀត។
September 26, 2025 - ព័ត៌មានជាតិ
(ខេត្តត្បូងឃ្មុំ)៖ យោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចង្អុលបង្ហាញពី លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងចុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារងពីររូប បានធ្វើការចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុករកឃើញម៉ូតូគ្មានពន្ធនាំចូល
September 26, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលនឹងក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិន។ ពិធីសម្ភោធបើកដំណើរជាផ្លូវការនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្ត បានអញ្ជើញទទួលអ្នកដំណើរតាមជើងហោះហើរពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ។ ជើងហោះហើរនេះ ជាជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរជាតិ (Air Cambodia) ដែលបាននាំយកអ្នកដំណើរសរុបចំនួន ១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនាម៉ោង ៦ និង៣០នាទីព្រឹក នាព្រឹកថ្ងៃទី២៦ ខែកញ្ញា
September 26, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃ និងសារព័ត៌មានរបស់ថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ»។ ផ្ទុយទៅវិញ កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ *១៖ ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ*២៖ ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ*៣៖ កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឲ្យបានពេញលេញ
September 26, 2025 - ព័ត៌មានជាតិ
(បាងកក)៖ ក្រុមការងារពិសេសរបស់កងទ័ពភូមិន្ទថៃ បានរាយការណ៍ពីការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូប្រដាប់អាវុធនៅតំបន់ Myawaddy នៃរដ្ឋ Karen ហើយរាលដាលមកដល់ភូមិ Ban Mai Mae Kone Ken ក្នុងស្រុក Mae Sot ខេត្ត Tak។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ យោធាមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ YAK-130 ចំនួនពីរគ្រឿងទៅទម្លាក់គ្រាប់បែកជុំវិញភូមិ Le Kae Ko
September 26, 2025









