Liny Chan
  • ព័ត៌មានអន្តរជាតិ

    (SHANGHAI, ចិន)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីចិន Xi Jinping។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។ ការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ក្នុងខែមិថុនា ឆ្នាំ ២០២០ បានរុញច្រានទំនាក់ទំនងចិន-ឥណ្ឌាចូលទៅក្នុងភាពជាប់គាំង គ្មានកិច្ចសន្ទនា ផ្អាកជើងហោះហើរត្រង់ និងបង្កកទិដ្ឋាការជាដើម។ ឥណ្ឌាក៏បានហាមប្រាមកម្មវិធី TikTok

    August 29, 2025
  • ព័ត៌មានជាតិ

    (កែប)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធីបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ដែលមានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ, លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរ ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីនៃសាលាដំបូងខេត្តកែប និងអ្នកពាក់ព័ន្ធជាច្រើនរូប។ សំណង់អាគារនៃសាលាដំបូង

    August 29, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៉ី ដែលចុះទៅសម្ភាស និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះ ពួកគាត់មិនចង់លឺ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។ រៀបរាប់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអន្តរជាតិ ចែញពីជំរុំភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិ បានថ្លែងថា

    August 29, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន សិង្ហបុរី ឥណ្ឌូនេស៉ី ម៉ាឡេស៉ី វៀតណាម ព្រមទាំងអ្នកសារព័ត៌មានកម្ពុជា ជាច្រើននាក់ បានបានធ្វើដំណើររាប់រយគីឡូម៉ែត្រ ចេញពីខេត្តសៀមរាប ទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ និងធ្វើទស្សនកិច្ចទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង និងទីតាំងដែលរងផលប៉ះពាល់ដោយគ្រាប់បែក MK-84 នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ពិនិត្យលើមណ្ឌលសុខភាពតាមាន់សែនជ័យ ស្ថានីយប្រេងឥន្ធនៈដែលខូចខាត វត្តប្រសាទតាមាន់សែនជ័យ សាលាបឋមសិក្សាតាមន្តសែនជ័យ ដែលរងគ្រោះក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានេះដែរ អ្នកសារព័ត៌មាននឹងបន្តទៅពិនិត្យនៅជំរុំសុវត្ថិភាព វត្តថ្មកំបោរ។ ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានមកពីតំបន់អាស៉ី លើទឹកដីខេត្តឧត្តរមានជ័យ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក មាន

    August 29, 2025
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រ ទី២៩ ខែសីហា គោលការណ៍លើកលែងពន្ធរបស់សហរដ្ឋអាមេរិក សម្រាប់ទំនិញនាំចូលមានតម្លៃទាប​ក្រោម៨០០ដុល្លារ បានបិទបញ្ចប់ជាលក្ខណៈទូទាំងពិភពលោក ដែលប្រការនេះនឹងធ្វើឱ្យតម្លៃត្រូវហក់ឡើងខ្ពស់ ហើយរំខានដល់​គំរូខ្សែចង្វាក់ផ្គង់ផ្គង់សម្រាប់ក្រុមហ៊ុន e-commerce អាជីវកម្មខ្នាតតូចដែលប្រើទីផ្សារអនឡាញ ព្រមទាំងអ្នកទិញទំនិញផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ទីភ្នាក់ងារគយអាមេរិក CBP បានចាប់ផ្តើមប្រមូលពន្ធក្នុងអត្រាទូទៅលើកញ្ចប់ទំនិញនានា ដែលនាំចូលមកពីទូទាំងពិភពលោក ដោយមិនគិតអំពីតម្លៃ ប្រទេសជាប្រភព ឬក៏ប្រភេទមធ្យោបាយដឹកជញ្ជូននោះទេ។ CBP បានផ្តល់ជម្រើសបង់ពន្ធក្នុងអត្រាស្មើពី ៨០ដុល្លារដល់២០០ដុល្លារ ក្នុងមួយកញ្ចប់ទំនិញ ដែលដឹកជញ្ជូនមកពីទីភ្នាក់ងារប្រៃសណីយ៍បរទេស សម្រាប់រយៈពេល៦ខែ។ កាលពីខែឧសភា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការលើកលែងពន្ធសម្រាប់ទំនិញតម្លៃទាប ដែលនាំចូលពីប្រទេសចិននិងទីក្រុងហុងកុង

    August 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក​ជំទាវ​​​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បេសក​ជន​​ពិ​សេស​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ​ឧកញ៉ា គៀន ស្រីនា បានឧបត្ថម្ភម៉ូតូចំនួន ១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ ក៏ដូច​ជាអង្គ​ភាព​ទ័ពប្រើប្រាស់តាមតម្រូវការចាំបាច់លើកិច្ចការពារជាតិ។ ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​​បណ្ឌិត​។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខ​របស់​កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាព​ទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។ ដោយមើលឃើញពីតម្រូវការទាំងនេះ

    August 29, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ប្រទេសថៃ បន្តប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យទឹកជំនន់ភ្លាមៗ ខណៈដែលប្រព័ន្ធសម្ពាធទាបអាចប្រែក្លាយ ទៅជាព្យុះស៉ីក្លូនត្រូពិច។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នៅថ្ងៃសុក្រ ទី២៩ ខែសីហានេះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពនៃទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេស ខណៈដែលខ្យល់មូសុងកំពុងលាតសន្ធឹងពាសពេញភាគខាងជើង មានឥទ្ធិពលមកពីប្រព័ន្ធសម្ពាធទាបលើប្រទេសឡាវ និងវៀតណាមផ្នែកខាងលើ។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីកម្រិតមធ្យមនៅតែបន្តប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលនាំមកនូវលទ្ធភាពនៃភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ផ្សេងៗ។ អាជ្ញាធរ​អំពាវនាវ​ឱ្យពលរដ្ឋ​ប្រុងប្រយ័ត្ន ​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង ពិសេស​នៅតាម​តំបន់​ជិត​ផ្លូវទឹក ជើងភ្នំ និង​តំបន់​ទំនាប​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US Congressional Member Delegation – CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរដ្ឋ Texas ព្រមទាំងមានការចូលរួមពីបណ្ឌិត Rich McCormick សមាជិកសភាតំណាងរដ្ឋ Georgia និងលោក Suhas Subramanyam សមាជិកសភាតំណាងរដ្ឋ Virginia និងសហការីអមដំណើរទស្សនកិច្ចនេះ។

    August 29, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Phumtham Wechayachai បានចេញមុខអន្តរាគមន៍ដោយផ្ទាល់ក្នុងករណីសិស្សប្រុសអាយុ ១៣ឆ្នាំ ដែលមានម្តាយជាជនជាតិខ្មែរ ក្រោយរូបគេត្រូវបានចាប់ខ្លួន និងប្រឈមនឹងការបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីម្តាយរបស់គេត្រូវបានឃាត់ខ្លួនពីបទចូលប្រទេសដោយខុសច្បាប់។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់កាសែតក្នុងស្រុកថៃ។ នាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរូបនេះ បានដាក់បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធស្វែងរកដំណោះស្រាយរឿងនេះជាបន្ទាន់។ លោក Phumtham បានបញ្ជាក់ថា «ទោះបីមន្ត្រីត្រូវអនុវត្តតាមច្បាប់ក៏ដោយ ក៏រដ្ឋាភិបាលត្រូវតែគិតគូរពីគោលការណ៍មនុស្សធម៌ដែរ»។ គួរបញ្ជាក់ថា តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា គ្រូបង្រៀនម្នាក់ នៅខេត្ត Surin នៃប្រទេស បាន​អះអាងថា មានការចាប់ខ្លួនកូនសិស្សអាយុ១៣ឆ្នាំម្នាក់ ក្រោមការចោទប្រកាន់ថា ក្មេងម្នាក់នោះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់។ កូនសិស្សរូបនោះ

    August 29, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ បានថ្លែងថា កម្ពុជាច្រានចោលចំពោះការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាប្រើប្រាស់ប្រជាពលរដ្ឋខ្មែរស៊ីវិលជាខែល ខណៈពលរដ្ឋខ្មែរទាំងនោះ បានស្នាក់ទីនោះជាយូរមកហើយ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង ០៤រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤៖២០ នាទីរសៀល កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ

    August 28, 2025