- Liny Chan
- ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ក្រុមសង្រ្គោះឥណ្ឌូណេស៉ី កំពុងបន្តព្យាយាមស្វែងរកមនុស្សចំនួន៣៨នាក់ ដែលអាចនៅជាប់ក្រោមគំនរបាក់បែកនៃអគារសាលារៀនអ៉ីស្លាមមួយខ្នង ដែលបានបាក់ស្រុតនៅខេត្ត East Java អំឡុងពេលមនុស្សជាច្រើននាក់ ប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំពេលថ្ងៃត្រង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង១០២នាក់ត្រូវបានជម្លៀសចេញ ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ នៅសាលារៀន Al Khoziny ស្ថិតក្នុងក្រុង Sidoarjo នៅពេលអគារសាលារៀននោះ ដែលមួយជាន់ស្ថិតក្រោមការសាងសង់ ស្រាប់តែបានបាក់ស្រុតចុះមក។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៉ី មានទាំងសិស្សនិងកម្មករ ដែលស្ថិតក្នុងអគារពេលកើតហេតុ ហើយអ្នករងរបួសជិត ៨០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី
September 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក និងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងអំពីការវាយប្រហារដោយឥតញញើត រំលោភដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ និងអំពាវនាវឲ្យអន្ដរជាតិបន្ដតាមដាន សំដៅបន្ធូរបន្ថយភាពតានតឹង និងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងកម្ពុជា-ថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឲ្យគោរពយ៉ាង ម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី
September 30, 2025 - ព័ត៌មានជាតិ
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi បានកើនឡើងដល់ ១៩នាក់ និង២១នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជាព្យុះដ៏កំណាចបំផុតមួយវាយប្រហារលើប្រទេសអាស៊ានមួយនេះនៅក្នុងឆ្នាំ២០២៥ ខណៈភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះ Bualoi បានបក់បោកលើតំបន់ដីគោកភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ កាលពីសប្ដាហ៍មុន ព្យុះនេះបានផ្ដាច់យកជីវិត មនុស្សយ៉ាងហោច១០នាក់ នៅហ្វីលីពីន។ តាមរដ្ឋាភិបាលវៀតណាម មនុស្ស៨៨នាក់ក៏បានរងរបួសផងដែរ ហើយផ្ទះជាង ១០០ ០០០ខ្នងរងការខូចខាតដែលភាគច្រើននៅក្នុងខេត្ត Nghe An និងខេត្ត Ha Tinh។
September 30, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់ពីកម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយ។ នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ ក្រោយទាហានថៃ ត្រឡប់ទៅវិញសភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ បានស្នើដល់ស្ថានទូតចិនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តគាំទ្រ និងសហការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងចិន ដោយក្រសួងទេសចរណ៍ នឹងផ្ដល់ការសម្របសម្រួលឲ្យអស់លទ្ធភាព ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនោះ។ ការលើកឡើងនេះក្នុងឱកាសដែលលោក ប៉ាក់ សុខុម តំណាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តការណ៍ «ពពកកំដរក្បែរព្រះច័ន្ទ/With Colourful Clouds Chasing the Moon» នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី
September 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកាថា ពេលដែលប្រទេសពីរមានជម្លោះជាមួយគ្នា តែងតែធ្វើពហិការទៅវិញទៅមក ប៉ុន្តែយ៉ាងនេះក្តីព្រះអង្គមិនចង់ឃើញពលរដ្ឋខ្មែរមួយចំនួនប្រមាថគ្នាទៅវិញទៅមក ដោយសារតែពាក្យពហិការនេះឡើយ ដែលជាសកម្មភាពនាំឱ្យបែកបាក់ជាតិ។ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាបែបនេះ ដោយព្រះអង្គសង្កេតឃើញកន្លងមក មានសកម្មភាពប្រមាថគ្នាទៅលើបុគ្គលមួយចំនួន ដែលនៅតែប្រើប្រាស់ទំនិញថៃ។ ព្រះគាំទ្រស្មាតីជាតិនិយម ស្នេហាជាតិ ប៉ុន្តែមិនគាំទ្រសកម្មភាពមួយចំនួន ដែលនាំឱ្យបែកបាក់ជាតិនោះទេ ការប្រមាថបែបនេះ គឺជាគ្រោះកាចសម្រាប់ជាតិ។ ការលើកឡើងរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ក្នុងឱកាសដែលព្រះអង្គនិមន្តធ្វើជាវាគ្មិន ក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ «ខ្មែរធ្វើបាន» ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម
September 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញទស្សនវិទ្យា លោកបណ្ឌិត ឈត ប៊ុនថង បានបង្ហាញឲ្យដឹងថា ថៃ កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តចិត្តសាស្រ្ត ដែលផ្ដោតលើការបំបាក់ទឹកចិត្តកងទ័ព និងបំបែកសាមគ្គីផ្ទៃក្នុងកម្ពុជា ដោយសារតែក្រោយសង្រ្គាម៥ថ្ងៃជាមួយកម្ពុជា ថៃមើលឃើញថា ទឹកចិត្តកងទ័ពកម្ពុជា មានភាពមោះមុតក្លាហានយ៉ាងខ្លាំង ខណៈសាមគ្គីភាពផ្ទៃក្នុងវិញក៏កាន់តែរឹងមាំថែម។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតនៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។ បើតាមលោកបណ្ឌិត ការផ្សព្វផ្សាយពីការទិញអាវុធរបស់ថៃ ការបន្តឃុំខ្លួនវីរៈយុទ្ធជនខ្មែរទាំង១៨រូប ការប្រកាសពីការប្រើប្រាស់ច្បាប់របស់ថៃ នៅបន្ទាត់ព្រំដែនជាមួយកម្ពុជាជាដើម ដែលទាំងអស់នេះទាមទារឲ្យប្រជាពលរដ្ឋ និងរដ្ឋាភិបាល ត្រូវដឹងថាទាំងអស់នេះសុទ្ធតែជាល្បិចដែលថៃ ប្រើប្រាស់ក្នុងការបំបែកបំបាក់កម្ពុជា តែប៉ុណ្ណោះ។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 29, 2025 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ យោងតាមប្រភពព័ត៌មានពីកងការពារព្រំដែន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនថា មានការប្រើប្រាស់កម្លាំងយោធាថៃចុះរុះរើផ្ទះនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតនោះទេ។ ដូច្នេះ សូមសាធារណជនកុំចែករំលែក និងផ្សព្វផ្សាយបន្តនូវព័ត៌មាននេះនាំឱ្យមានការយល់ច្រឡំ។ ប្រភពដដែលបានបញ្ជាក់ថា កងទ័ពយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងតាមបណ្តាញព្រំដែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។ ទាញយកទីនេះ៖ https://t.me/freshnewsasia/255234
September 29, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ឆ្លើយតបនឹងចម្ងល់ថា តើធ្វើយ៉ាងម្ដេចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ? លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចេញមកបញ្ជាក់ថា ជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ ពីយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ។ លោក ហេង រតនា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានពន្យល់ចំពោះចម្ងល់ខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ កន្លងមកមានអ្នកស្នើសុំ ខ្ញុំឱ្យជួយបកស្រាយ ដោយចោទជាសំណួរថា «ធ្វើយ៉ាងម៉េចបានដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោងពីសម័យសង្គ្រាមមុនៗ និងគ្រាប់បែកទម្លាក់ពីយន្តហោះ ឬគ្រាប់បាញ់ផ្លោង ក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះ!?»។
September 29, 2025









