Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាអញ្ជើញទទួលសារតាំង លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធប្រេស៉ីលប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយដែលសហព័ន្ធប្រេស៊ីល បានដាក់នូវនិវេសនដ្ឋានទូតនៅកម្ពុជាជាលើកដំបូង និងចាត់ទុកថា នេះជាផ្នែកមួយជំរុញទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងប្រេស៊ីលឲ្យកាន់តែរីកចម្រើន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ បានឲ្យដឹងថា សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ក្នុងបរមនាម ព្រះបរមនាមនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ចំពោះលោកស្រី ហើយសម្ដេចតេជោ បានចាត់ទុកវត្តមានរបស់លោកស្រី ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង

    September 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    September 25, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ការស្នើរបស់លោក អ៊ុំ រាត្រី ធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោយមិនមានការឆ្លើយតបពីអភិបាលខេត្តស្រះកែវ ចំពោះលិខិតអញ្ជើញកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ របស់អភិបាលខេត្តបន្ទាយ ដើម្បីជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ

    September 25, 2025
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បាននិយាយថាកងការពារប្រធានាធិបតីអាមេរិក ឬ Secret Service បាន និងកំពុងស៊ើបអង្កេតលើអ្វីដែលលោក ហៅថា «សកម្មភាពវិទ្ធង្សនា» នៅឯអង្គសហប្រជាជាតិ (UN) ដែលធ្វើឱ្យជណ្ដើរយន្ដគាំង អេក្រង់អានសុន្ទរកថារលត់ និងបញ្ហាសំឡេងបង្កការរំខានដល់ការបង្ហាញខ្លួនរបស់លោកនៅ UN។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានរៀបរាប់ថារូបលោក និងភរិយា ប៊ិះតែដួលធ្លាក់នៅពេលជណ្ដើរយន្ដគាំង ហើយលោកថែមទាំងអំពាវនាវឱ្យចាប់ខ្លួនអ្នកដែល ទទួលខុសត្រូវលើឧបទ្ទវហេតុនេះទៀតផង។ តាមលោក ត្រាំ អេក្រង់អានសុន្ទរកថារបស់លោកក៏បានរលត់ផងដែរ

    September 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation (ប្រទេសថៃ) ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ “ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខ នឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។ តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់

    September 25, 2025
  • ព័ត៌មានជាតិ

    (ជប៉ុន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយលោក Hideaki Ōmura អភិបាលខេត្តអៃឈិ (Aichi Prefecture) អំពីការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀតរវាងប្រទេសកម្ពុជា និងខេត្តអៃឈិ (Aichi Prefecture)។ ការជួបពិភាក្សានេះ បានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្ត ក្នុងប្រទេសជប៉ុន។ ភាគីទាំងពីរមានទស្សនៈរួមគ្នាថា ទាំងប្រទេសកម្ពុជាជាតារាទើបនឹងរះពោរពេញដោយកាលានុវត្ត និងខេត្តអៃឈិ (Aichi Prefecture) ដែលមានសេដ្ឋកិច្ចនាំមុខគេមួយដែរក្នុងប្រទេសជប៉ុន ហើយសុទ្ធតែមានសក្តានុពលទេសចរណ៍

    September 25, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានឧតុនិយមថៃ។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ (TMD) ដែលបានចេញផ្សាយនៅម៉ោង ៥ល្ងាច ថ្ងៃពុធ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 25, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ យោងតាមរបាយការណ៍ថ្មីពីសារព័ត៌មាន The Information បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានស្នើសុំឲ្យអ្នកផ្គត់ផ្គង់របស់ខ្លួនបង្កើនការផលិតទូរស័ព្ទ iPhone 17 ដែលជាម៉ូដែលកម្រិតធម្មតាដល់ទៅ ៣០% បន្ទាប់ពីទទួលបានការកុម្ម៉ង់ទិញទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២៥។ ការកើនឡើងដ៏គួរឲ្យចាប់អារម្មណ៍នេះបានបង្ហាញពីការផ្លាស់ប្តូរទម្លាប់របស់អតិថិជន។ អតិថិជនកាន់តែច្រើនកំពុងងាកមកចាប់អារម្មណ៍លើ iPhone 17 ដែលមានតម្លៃសមរម្យជាងមុន (ចាប់ពី ៧៩៩ ដុល្លារ) ជំនួសឱ្យម៉ូដែល Pro ដែលមានតម្លៃថ្លៃជាង (ចាប់ពី ១,០៩៩ ដុល្លារ)។ របាយការណ៍ដដែលបានបន្តថា ក្រុមហ៊ុន Apple

    September 20, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានពិភាក្សាជាមួយ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្ដម ស៊ិរិគុនវ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ក្នុងស្រុកមឿងត្រាត ខេត្តត្រាត ប្រទេសថៃ។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ក្នុងនោះកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នា ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាព ភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន។ ពាក់ព័ន្ធនឹងបញ្ហានេះ

    September 20, 2025
  • ព័ត៌មានជាតិ

    (បាត់ដំបង-កំពត)៖ ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីការរកឃើញសត្វម្រើមព្រះចំនួន ៣ប្រភេទ រួមមានប្រភេទ Orthomorpha efefai Orthomorpha tergoaurantia Orthomorpha battambangiensis ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត ប្រទេសកម្ពុជា។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញប្រភេទជីវៈចម្រុះថ្មីនៅកម្ពុជា ហើយពិភពលោកមិនទាន់មានវត្តមាន ពិតជាមោទនភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា

    September 20, 2025