- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រទេសជប៉ុន នៅតែបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។ លោក UENO Atsushi បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងស្ថាប័បពាក់ព័ន្ធជាច្រើនទៀត។ លោក UENO Atsushi បានបញ្ជាក់ថា ប្រទេសជប៉ុន
September 3, 2025 - ព័ត៌មានជាតិ
(បាងកក)៖ នាថ្ងៃអង្គារ ទី៣ ខែកញ្ញា អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសថៃ បានបើកកិច្ចប្រជុំតាមអនឡាញជាមួយបណ្តាអភិបាលខេត្ត និងប្រធានទីភ្នាក់រដ្ឋាភិបាលដែលពាក់ព័ន្ធ មកពីខេត្តសរុបចំនួន៦២ ដើម្បីបន្តតាមដានស្ថានការណ៍គ្រោះទឹកជំនន់ និងបំណាក់ដី ដែលត្រូវបានបង្កឡើងដោយព្យុះត្រូពិក Kajiki និងព្យុះ Nongfa កាលពីពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។ អំឡុងកិច្ចប្រជុំខាងលើ អគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីផលប៉ះពាល់នៃព្យុះ Kajiki ដែលបានបង្កជាគ្រោះទឹកជំនន់និងបំណាក់ដី នៅក្នុងខេត្តសរុបចំនួន១៤ ខណៈគិតត្រឹមពេលនេះ ស្ថានការណ៍ទឹកជំនន់ នៅបន្តក្នុងខេត្តចំនួន៤ រួមមាន Chiang Mai, Mae Hong Son, Sukhothai និង
September 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា នឹងដាក់ពង្រាយស្ថានីយ សាករថយន្ដដើរដោយអគ្គិសនី ជាលក្ខណៈទ្រង់ទ្រាយធំ នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេស នៅពេលខ្លីខាងមុខនេះ។ ថ្លែងក្នុងពិធីជួបជុំនិវត្ដជនអគ្គិសនីកម្ពុជា នៅថ្ងៃនេះ លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខ្លីខាងមុខនេះ យើងនឹងដាក់ពង្រាយស្ថានីយ សាករថយន្ដដើរដោយអគ្គិសនី ទ្រង់ទ្រាយធំ នៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងប្រទេស»។ លោក កែវ រតនៈ បានលើកឡើងថា នៅពេលខាងមុខនេះ យើងនឹងឃើញមាន រថយន្ដគ្រួសារជាច្រើន
September 3, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ នៅថ្ងៃអង្គារ ទី២ ខែកញ្ញា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញមកច្រានចោលពាក្យចរចាមអារ៉ាមតាមបណ្តាញសង្គម ដែលថាលោកធ្លាក់ខ្លួនឈឺ រួមទាំងពាក្យចរចាមអារ៉ាមដែលថាលោកបានស្លាប់ ថាគឺជា «ព័ត៌មានក្លែងក្លាយ»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ មិនបានបង្ហាញខ្លួនជាសាធារណៈ ឬធ្វើសន្និសីទសារព័ត៌មានប៉ុន្មានថ្ងៃកាលពីសប្តាហ៍មុន ដែលជារឿងគួរឱ្យកត់សម្គាល់មួយ សម្រាប់លោកប្រធានាធីបតីអាយុ ៧៩ឆ្នាំរូបនេះ។ កត្តាអាយុ រូបភាពថ្មីៗរបស់លោកដែលមានស្នាមជាំនៅលើដៃ និងហើមកជើង រួមទាំងភាពស្ងប់ស្ងាត់ពីការិយាល័យរាងពងក្រពើ នាំឱ្យពាក្យចរចាមអារ៉ាមអំពីសុខភាពរបស់លោកផ្ទុះឡើង។ មានគណនីជាច្រើន បង្ហោះដាក់ចំៗថាប្រធានាធិបតីទី ៤៥ និងទី៤៧របស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិត ខណៈសេតវិមានក៏មិនបានចេញមកបកស្រាយភ្លាមៗដែរ។ នៅពេលអ្នកកាសែតរបស់ Fox News
September 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកឪ ចម ចិត្រ ព្រះចៅអធិការវត្តឯករង្សី បានបញ្ជាក់ជូនទៅកាន់អ្នកគាំទ្រថា ទូក «នរិន្ទរង្សី ពិជ័យចិត្របុត្រ» នឹងមិនចូលរួមប្រកួតទូកអ៊ុំនៅឆ្នាំនេះនោះទេ ដ្បិតចំណុះទូកមួយចំនួនកំពុងតែបំពេញភារកិច្ចការពារជាតិនៅសមរភូមិខាងមុខ។ បើតាមសំណេរនៅលើគណនីផ្លូវការរបស់អ្នករាំក្បាលទូក «នរិន្ទរង្សី ពិជ័យចិត្របុត្រ» លោក វ៉ាន់ វណ្ណៈ បានបញ្ជាក់ថា «ចំណុះទូកនរិន្ទរង្សីពិជ័យចិត្របុត្រទាំងអស់ដែលជាកងកម្លាំងគ្រប់ប្រភេទកំពុងបំពេញភារកិច្ចក្នុងសមរភូមិក្នុងបុព្វហេតុជាតិមាតុភូមិ…ឆ្នាំនេះយើងប្រយុទ្ធដែរតែ មិនមែនសមរភូមិលើព្រះគង្គាទេ គឺសមរភូមិការពារដែនបុរី»។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប
September 3, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ ចិននៅថ្ងៃពុធ ទី៣ ខែកញ្ញា បានចាប់ផ្ដើមធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយមិនធ្លាប់មាន ដើម្បីប្រារព្ធខួបលើកទី៨០ នៃការចុះចាញ់សង្រ្គាមរបស់ជប៉ុន អំឡុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាទិវាជ័យជម្នះថ្ងៃទី៣ ខែកញ្ញា ជាមួយការប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយសន្តិភាព នៅក្នុងពិភពលោកមួយដែលឱបរឹតដោយ ភាពចលាចល និងមិនច្បាស់លាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន People’s Daily។ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 3, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ គណបក្សភឿថៃ នៅថ្ងៃពុធ ទី៣ ខែកញ្ញា បាននិយាយថានាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham Wechayachai បានស្នើលិខិតមួយដើម្បីស្នើឱ្យព្រះមហាក្សត្រថៃយល់ព្រមរំលាយរដ្ឋសភា បើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការប្រកាសទទួលស្គាល់របស់គណបក្សភឿថៃ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នៅឯសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
September 3, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ គណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Natthaphong Ruengpanyawut ជាមេដឹកនាំបក្សប្រជាជនថៃ បានប្រកាសពីការសម្រេចចិត្តខាងលើនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន។ តាមលោក Natthaphong គណបក្សរបស់លោកបានឯកភាពលើការគាំទ្រលោក Anutin ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ដោយបក្សប្រជាជនថៃមានអាសនៈក្នុងរដ្ឋសភា ១៤៣អាសនៈ ការគាំទ្ររបស់បក្សប្រឆាំងនេះនឹងផ្ដល់ឱ្យលោក Anutin និងគណបក្សភូមិចៃនឹងមានសំឡេងភាគច្រើននៅរដ្ឋសភា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិ ឆ្ពោះទៅ ខេត្តពោធិ៍សាត់ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ គួរបញ្ជាក់ផងដែរថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ខាងលើនេះគឺ
September 3, 2025 - ព័ត៌មានជាតិ
(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៉ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា នៅក្បែរសាកលវិទ្យាល័យធំចំនួន ២ ក្នុងទីក្រុង Bandung ដោយនិស្សិត និងអាជ្ញាធរនិយាយថា កាន់តែបន្ថែមភាពតានតឹងលើបាតុកម្ម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់រួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ ២០២៥។ តាមការបង្ហោះលើបណ្តាញសង្គម Instagram អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើហ្វូងមនុស្ស នៅក្បែរសាកលវិទ្យាល័យ Islamic University of Bandung (UNISBA) និងសាកលវិទ្យាល័យ Pasundan ចម្ងាយជាង ១៤០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្សាការតា។ និស្សិតសាកលវិទ្យាល័យ Pasundan
September 2, 2025









