- Liny Chan
- ព័ត៌មានជាតិ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណត សម្រាប់យានយន្តគ្រប់ប្រភេទ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវគិតប្រាក់ទៅតាមម៉ោងកំណត់ រួមមាន៖ ទី១៖ ផ្លូវដាក់អ្នកដំណើរ (Drop‑off lane): * សម្រាប់រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក,
September 17, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើរថពាសដែកមួយគ្រឿងរបស់ទាហានថៃដែលកំពុងធ្វើប្រតិបត្តិការល្បាតជាប្រចាំនៅតាមផ្លូវ Ban Bue Ra-nae ក្នុងភូមិទី៣ ស្រុក Su-ngai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធ ទី១៧ ខែកញ្ញា បានបណ្ដាលឱ្យទាហាន២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ Khaosod។ ក្រុមមន្ត្រីជំនាញរបស់ថៃ និងកងកម្លាំងសន្តិសុខបានធ្វើដំណើរភ្លាមៗទៅកាន់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតពីប្រភេទគ្រាប់បែកដែលត្រូវបានប្រើប្រាស់ និងប្រមូលភស្តុតាង។ អាជ្ញាធរ ក៏បានស្នើផងដែរឱ្យជនស៊ីវិលចៀសវាងការធ្វើដំណើរទៅកាន់តំបន់កើតហេតុជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ នឹងត្រូវដំឡើង២ដុល្លារទៀត ស្មើនឹង២១០ដុល្លារក្នុង១ខែ។ ការប្រកាសដំឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី៤ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ក្នុងកិច្ចប្រជុំកន្លងមក តំណាងភាគីនិយោជិត និងតំណាងភាគីខាងនយោជក បានសម្រេចចុងក្រោយដោយ មិនដាក់តួលេខថ្មីណាមួយឡើយ ដោយទុកឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកសម្រេចពាក់ព័ន្ធនឹងប្រាក់ឈ្នួលកម្មករនិយោជិត នៅឆ្នាំ២០២៦ ដោយសារតែស្ថានភាពសេដ្ឋកិច្ច។ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ តាមរយៈបណ្តាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦
September 17, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ជនសង្ស័យនៅក្នុងសំណុំរឿងឃាតកម្មលើសកម្មជននយោបាយអភិរក្សនិយមអាមេរិកដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរដែលអាចប្រឈមនឹងទោសប្រហារជីវិត។ នេះបើតាមការប្រកាសរបស់ក្រុមរដ្ឋអាជ្ញាអាមេរិកក្នុងរដ្ឋ Utah ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Kirk ដែលជាមនុស្សជំនិតម្នាក់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានបាញ់សម្លាប់កាលពីសប្ដាហ៍មុន ក្នុងពេលកំពុងសំណេះសំណាលជាមួយក្រុមនិស្សិតនៅឯ សាកលវិទ្យាល័យ Utah។ លោកគឺជាស្ថាបនិកចលនាយុវជននយោបាយអភិរក្សនិយមដ៏មានឥទ្ធិពលម្នាក់នៅក្នុងសហរដ្ឋអាមេរិក Turning Point USA។ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tyler Robinson មានអាយុ ២២ឆ្នាំ បានប្រើប្រាស់កាំភ្លើងវែងមួយដើមដើម្បីបាញ់សម្លាប់លោក
September 17, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការរកឃើញការកើនឡើងនៃជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាល សមស្របតាមមូលដ្ឋានសុខាភិបាល។
September 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា តំណាងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ដើម្បីរក្សាលំនឹងថ្លៃកសិផល រាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន៤លើក ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលលើកទី១ ចំនួន ២៨,៥លានដុល្លារ, លើកទី២ ចំនួន ៤០លានដុល្លារ ក្នុងឆ្នាំ២០២៤, លើកទី៣ ចំនួន ៣០លានដុល្លារនៅដើមឆ្នាំ២០២៥ និងលើកទី៤ ចំនួន ២០លានដុល្លារ ក្នុងរដូវប្រមូលផលចាប់ពីខែសីហាកន្លងមកនេះ។ ការថ្លែងបញ្ជាក់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ចំពោះមុខអង្គពិធី,
September 16, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នគរបាលជាតិកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អមដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាក្នុងរយៈពេល ១សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះ ដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់
September 16, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ នៅរដ្ឋ Florida ប្រឆាំងនឹងកាសែតអាមេរិក New York Times ជាមួយការទាមទារសំណងយ៉ាងហោច១៥ពាន់លានដុល្លារ ពីបទបរិហារកេរ្តិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ពាក្យបណ្តឹងរបស់លោក ត្រាំ គឺផ្អែកលើបទអត្ថបទចេញផ្សាយជាច្រើន នាពេលកន្លងមករបស់ New York Times ដែលក្នុងចំណោមនោះ រួមមានទាំងអត្ថបទមួយ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២៤ ដែលបាននិយាយថា រូបលោកខ្វះខាតលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីកាន់តំណែងជាមេដឹកនាំ។ ក្នុងពាក្យបណ្តឹង
September 16, 2025 - ព័ត៌មានជាតិ
(បរទេស)៖ សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងគោលមួយស្ដីពីអាជីវកម្ម TikTok នៅក្នុងសហរដ្ឋអាមេរិក។ គោលបំណងនៃកិច្ចព្រមព្រៀងនេះគឺដើម្បីផ្លាស់ប្ដូរកម្មសិទ្ធិ TikTok នៅអាមេរិក ឲ្យធ្វើការគ្រប់គ្រងដោយក្រុមហ៊ុននៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះ ត្រូវបានចរចារនៅទីក្រុងម៉ាឌ្រីត អំឡុងពេលមានកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ពីសហរដ្ឋអាមេរិក និងចិន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា មានការយល់ព្រមលើលក្ខខណ្ឌពាណិជ្ជកម្មរួចរាល់ហើយ ជារវាងបុគ្គលឯកជន។ ទន្ទឹមនឹងនេះ TikTok កំពុងជួបប្រទះស្ថានភាពមិនប្រាកដប្រជានៅក្នុងអាមេរិក ដោយអាចនឹងត្រូវបិទនៅថ្ងៃទី១៧ ខែកញ្ញា ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ចប់ទាន់ពេល។ ប្រធានាធិបតី Donald Trump
September 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០២០ ដោយស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ប្រមាណ៩០% ជាកូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយជើងហោះហើរដំបូងគេគឺ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងគម្រោងវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដោយទុនវិនិយោគគឺជារបស់ជនជាតិខ្មែរ១០០% ដោយដំបូងឡើយគ្រោងចំណាយលើការសាងសង់ប្រមាណ ១,៥០០លានដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងកើនឡើងដល់ជាង ២,១៥០លានដុល្លារអាមេរិក (២,១៥ប៊ីលានដុល្លារ)។
September 16, 2025









