- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់។ នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ជនជាតិនេប៉ាល់
September 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃចុងក្រោយនេះ ពោលគិតចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកញ្ញា ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ យ៉ាងហោចណាស់មានរថយន្តរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៤៥ ៦០៦គ្រឿង បានចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា។ ចំនួននេះ រាប់តែរថយន្ត មិនទាន់រាប់ម៉ូតូកង់៣ និងម៉ូតូនៅឡើយទេ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារមានទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ សម្រាប់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរស៉ីវិលកម្ពុជា
September 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលសារថា សម្តេចបានឃើញសារព័ត៌មានចុះផ្សាយអំពី ថាក់ ស៊ីន និង យ៉ីង ឡាក់ មានទ្រព្យសម្បត្តិនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាត្រៀមបង្កទ្រព្យសម្បត្តិ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានចេញមកអះអាងថា លោក ថាក់ ស៉ីន ឬលោកស្រី យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ ពេលអ្នកទាំងពីរមកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់សម្តេចទាំងអស់បង្ហាញថា ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។ តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែកញ្ញា
September 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអំពាវនាវដល់សាធារណជន ដែលចង់ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា សូមរក្សាសណ្តាប់ធ្នាប់ ដើម្បីជៀសវាងបង្កការប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តគ្រប់ប្រភេ ទនៅអាកាសយានដ្ឋានថ្មីនេះ នឹងត្រូវគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ
September 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន នារាត្រី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ខ្ទង់លានដុល្លារទិញលក់ដីជាង២០០ហិចតា នៅខេត្តកំពត។ បើតាមការឱ្យដឹងរបស់សមត្ថកិច្ច គឺជនសង្ស័យរូបនេះ ឈ្មោះ អូវឺមេតផូលឺសចូហានណេសចូសេភឺស ហៅ Paul ដែលត្រូវបានចាប់ខ្លួនពេលមកដល់កម្ពុជា ពាក់ព័ន្ធនឹងបទឆបោកប្រាក់រាប់សិនលានដុល្លារអាមេរិកពីជនរងគ្រោះជុំវិញការទិញលក់ដី២២១ហិចតា នៅខេត្តកំពត ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជនបរទេសរូបនេះ បានរៀបចំគម្រោងសហការគ្នាជាមួយជនសង្ស័យម្នាក់ ដែលជាអ្នករកស៊ីដីធ្លីដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ពោលគឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ី ជនរងគ្រោះ ដោយទទួលបានប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 15, 2025 - PR
ធនាគារ វីង បានចូលរួមគាំទ្រវេទិកាពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក សំដៅពង្រីកវិសាលភាពនៃការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារពិភពលោក។ ធនាគារ វីង បានចូលរួមគាំទ្រក្រសួងពាណិជ្ជកម្មក្នុងការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញកម្ពុជាលើកទី២ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនពាណិជ្ជកម្មឌីជីថល សំដៅគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបដែលពាណិជ្ជកម្មអេឡិចត្រូនិក អាចជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកសក្ដានុពលនៃការនាំចេញរបស់កម្ពុជា។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖
September 15, 2025 - ព័ត៌មានជាតិ
(បរទរស)៖ រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ កំពុងរៀបចំពន្យារពេលកំណត់ម្តងទៀត សម្រាប់ក្រុមហ៊ុន ByteDance មេធំរបស់ TikTok ដើម្បីលក់ ឬបោះបង់កម្មសិទ្ធិប្រតិបត្តិការនៅសហរដ្ឋអាមេរិក មុនពេលត្រូវប្រឈមមុខនឹងការបិទកម្មវិធីនេះ ដែលកំណត់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ នេះជាការពន្យារពេលលើកទី៤ចាប់តាំងពីត្រាំឡើងកាន់អំណាចនៅខែមករា។ ច្បាប់ PAFACA ដែលបានអនុម័តដោយសភា គឺកំណត់ឱ្យក្រុមហ៊ុន ByteDance ត្រូវលក់ TikTok ឬប្រឈមនឹងការហាមឃាត់ ចាប់ពីដើមឆ្នាំ២០២៥។ ត្រាំបាននិយាយថា មានក្រុមហ៊ុនអាមេរិកចង់ទិញ TikTok ប៉ុន្តែការចរចាបានពន្យារពេល ពីព្រោះចិនមិនទាន់អនុម័តលើលក្ខខណ្ឌសំខាន់ៗ ដូចជា ការគ្រប់គ្រង algorithm និងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ។ ពេលនេះ អាមេរិក
September 15, 2025 - ព័ត៌មានជាតិ
(បរទេស)៖ ក្នុងជំហានបដិវត្តន៍មួយសម្រាប់វិស័យវេជ្ជសាស្ត្រ ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានបង្កើតវ៉ាក់សាំងសកលមួយដែលបង្ហាត់ប្រព័ន្ធភាពស៊ាំឲ្យស្គាល់ និងបំផ្លាញមហារីកគ្រប់ប្រភេទ។ ការច្នៃប្រឌិតដ៏អស្ចារ្យនេះអាចផ្លាស់ប្ដូររបៀបដែលយើងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជារៀងរហូត។ មិនដូចការព្យាបាលតាមបែបប្រពៃណីដូចជាការព្យាបាលដោយគីមី (chemotherapy) និងកាំរស្មី (radiation) ដែលតែងតែបំផ្លាញកោសិកាដែលមានសុខភាពល្អនោះ វ៉ាក់សាំងនេះជួយពង្រឹងប្រព័ន្ធការពារធម្មជាតិរបស់រាងកាយឲ្យទៅស្វែងរក និងកម្ចាត់កោសិកាមហារីកយ៉ាងជាក់លាក់។ ការស្រាវជ្រាវដំបូងបានបង្ហាញថា វាអាចបង្កឲ្យមានប្រតិកម្មភាពស៊ាំដ៏ខ្លាំងក្លាប្រឆាំងនឹងដុំសាច់មហារីកជាច្រើនប្រភេទ ដែលផ្ដល់ក្ដីសង្ឃឹមសម្រាប់ការព្យាបាលសកលពិតប្រាកដមួយ។ ប្រសិនបើការសាកល្បងលើមនុស្សទទួលបានជោគជ័យ នេះអាចជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយក្នុងផ្នែកជំងឺមហារីក ដែលជំងឺមហារីកលែងជាជំងឺដែលត្រូវគ្រប់គ្រងទៀតហើយ ប៉ុន្តែជាការគំរាមកំហែងដែលរាងកាយអាចប្រយុទ្ធ និងយកឈ្នះដោយផ្ទាល់។ អ្នកវិទ្យាសាស្ត្រមានសុទិដ្ឋិនិយមថា វ៉ាក់សាំងនេះអាចកាត់បន្ថយអត្រាមរណភាពយ៉ាងសំខាន់ និងផ្លាស់ប្ដូរការព្យាបាលជំងឺមហារីកទូទាំងពិភពលោក។ អនាគតនៃវេជ្ជសាស្ត្រអាចនឹងជិតដល់ទីបំផុត ដែលផ្ដល់ឲ្យមនុស្សជាតិនូវអាវុធដ៏មានឥទ្ធិពលមួយប្រឆាំងនឹងសត្រូវដ៏សាហាវបំផុតមួយនេះ។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រុស្ស៊ីបានប្រកាសពីការត្រៀមខ្លួនប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺមហារីកផ្ទាល់ខ្លួន ឈ្មោះ «Enteromix» សម្រាប់កម្មវិធីព្យាបាលតាមគ្លីនិក ដោយឥតគិតថ្លៃដល់អ្នកជំងឺ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្ត្រ ដែលជាចុងភៅនៅសណ្ឋាគារក្នុងខេត្តសៀមរាប ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួតនៅពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ បារាំង បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ ក្នុងព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត
September 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខុសពីឆ្នាំរាល់ដង ដែលមានការប្រកាសលទ្ធផលសញ្ញាបត្របាក់ឌុប រយៈពេល២ថ្ងៃ ដោយថ្ងៃទី១ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងថ្ងៃទី២ សម្រាប់បណ្ដាខេត្ដផ្សេងៗ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលទាំងអស់តែម្ដងទូទាំងប្រទេស តែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបានប្រកាសនាពេលកន្លងមក។ សូមជម្រាបថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់
September 15, 2025









