- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីសក់ និងសម្រស់មិត្តយើង» ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់ បងប្អូនប្រជាពលរដ្ឋ និងជាការលើកសម្រស់និងសិរីសួស្តីដល់អ្នកចូលរួមផងដែរ។ ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនកម្មករដែលនឹងត្រឡប់ទៅស្រុកកំណើតក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បើបានជួបបងប្អូនពលករដែលទើបត្រឡប់មកពីថៃ សូមចូលរួមផ្សព្វផ្សាយឱកាសការងារទៅដល់ពួកគាត់
September 15, 2025 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ក្រុមធនាគារពិភពលោក បានតែងតាំង លោក Carlos Felipe Jaramillo ជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមានអានុភាពចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ លោក Jaramillo បាននាំមកជាមួយនូវសមត្ថភាពដឹកនាំ ជាក់ស្តែងអស់ពេលជាងពីរទសវត្សរ៍ នៅតាមតំបន់ និងកម្មវិធីអនុវត្តសកលជាច្រើន ដែលធ្វើឱ្យលោកមានបទពិសោធន៍រឹងមាំក្នុងការដឹកនាំរបៀបវារៈផ្តោតលើការអភិវឌ្ឍការងារ របស់ធនាគារពិភពលោក នៅក្នុងតំបន់មួយពោរពេញដោយថាមវន្តដ៏អស្ចារ្យបំផុត របស់ពិភពលោក។ ក្នុងនាមជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក
September 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ
September 15, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ និងលោកស្រី ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកគោយន្ត និងអាវក្រោះ មកប្រគល់ជូនដល់កងកម្លាំងនៅវរសេនាតូចលេខ៣៧៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំដែនអធិបតេយ្យភាពកម្ពុជាទិសព្រះវិហារ ដើម្បីចូលរួមជួយសម្រួលការលំបាក ក្នុងការដឹកជញ្ជូនស្បៀងឡើងភ្នំ និងការពារអាយុជីវិតវីរកងទ័ព។ ឧត្តមសេនីយ៍ឯក គឹម វណ្ណា បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
September 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលប្តូរឈ្មោះមកពីក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ ដែលមានភាគហ៊ុនធំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) គ្រោងនឹងទិញយន្តហោះ ដែលផលិតដោយចិនផ្ទាល់ C909 regional ចំនួន២០គ្រឿង ក្នុងនោះ ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមការឱ្យដឹងពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះបានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍ប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។ ការទិញយន្តហោះថ្មី
September 11, 2025 - ព័ត៌មានជាតិ
(បាងកក)៖ គ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័របានកើតឡើងនៅក្បែរប្រទេសវៀតណាម ខណៈអាជ្ញាធរថៃក្នុងខេត្ត Ubon Ratchathani បានជំរុញឱ្យប្រជាជនថៃមានការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ នៅម៉ោង ០១៖៣៦នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញានេះ អាជ្ញាធរឃ្លាំមើលគ្រោះរញ្ជួយដីថៃចាប់បានសញ្ញានៃគ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ ស្ថិតនៅជម្រៅ២គីឡួម៉ែត្រ ទៅក្នុងដី។ ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅក្បែរប្រទេសវៀតណាម និងស្ថិតនៅចម្ងាយប្រហែល ៣៤៦គីឡូម៉ែត្រពីភាគខាងកើតនៃស្រុក Mueang ខេត្ត Ubon Ratchathani។ ទោះបីជាគ្រោះរញ្ជួយដីនេះមិនបានបង្កការខូចខាតដោយផ្ទាល់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិក្នុងប្រទេសថៃក៏ដោយ តែអាជ្ញាធរថៃបានជូនដំណឹងឱ្យប្រជាជនរបស់ខ្លួនរក្សាការប្រុងប្រយ័ត្ន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 11, 2025 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានកើនឡើងបន្ថែមទៀតចំនួន ៨៩ ពាន់លានដុល្លារ ដោយបានរុញច្រានទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ៣៨៣,២ ពាន់លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពី Oracle បានរបាយការណ៍ប្រាក់ចំណូលដ៏អស្ចារ្យកាលពីថ្ងៃអង្គារ។ ការកើនឡើងនេះបានធ្វើឲ្យលោក Ellison ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក (គ្រង់តំណែងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ) កាលពីថ្ងៃពុធ ដោយបានវ៉ាដាច់ទ្រព្យសម្បត្តិរបស់លោក Elon Musk ។ ក្រុមហ៊ុន Oracle បានរាយការណ៍ពីតម្រូវការកើនឡើងខ្លាំងសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួនពីអតិថិជនប្រើប្រាស់បច្ចេកវិទ្យា AI ដែលបានជំរុញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងយ៉ាងគំហុក។ តម្លៃភាគហ៊ុនបានកើនឡើងរហូតដល់ ៤៣% មុនពេលបិទទីផ្សារ
September 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនចិន មកពីខេត្តហឺណាន បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការនាំចេញបន្លែ និងផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ពិធីចុះកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Nongde Agricultural Development Co., Ltd និង ក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd បានរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល លោក Zheng Haiyang
September 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យរដ្ឋាភិបាលអាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាការគោរពដល់លោក Charlie Kirk ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Charlie Kirk មានអាយុ៣១ឆ្នាំ គឺជាមនុស្សជំនិតដ៏មានឥទ្ធិពលម្នាក់របស់លោក ត្រាំ ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២៤ ដោយបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២។ លោកត្រូវបានខ្មាន់បាញ់សម្លាប់ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិត នៅឯសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល
September 11, 2025 - ព័ត៌មានជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១០ ខែកញ្ញា បានកោតសរសើរមនុស្សជំនិតរបស់លោក គឺលោក Charlie Kirk ដែលត្រូវបានគេធ្វើឃាតថាជាវីរជនម្នាក់លះបង់ ជីវិតដើម្បីការពិត ជាមួយការប្ដេជ្ញាតាមប្រមាញ់ឃាតក ខណៈថ្កោលទោសក្រុមជនជ្រុលនិយមជ្រុលដោយអះអាងថាវោហាសាស្ត្ររបស់ពួកគេបានចូលរួមចំណែកជំរុញឱ្យមានការធ្វើឃាតសកម្មជនស្ដាំនិយម ដ៏មានប្រជាប្រិយភាពរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ បានលើកឡើងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមជ្រុលនិយមជ្រុលមួយចំនួនបានធ្វើការប្រៀបធៀបពលរដ្ឋអាមេរិក ដ៏អស្ចារ្យរបស់យើងដូចជាលោក Charlie ទៅនឹងពួកណាហ្ស៉ី និងពួកឧក្រិដ្ឋជន និងឃាតកដ៏អាក្រក់បំផុតនៅក្នុងពិភពលោក»។ លោក ត្រាំបន្ថែមថា «វោហាសាស្ត្របែបនេះហើយគឺជាការទទួលខុសត្រូវ ដោយផ្ទាល់ចំពោះទង្វើភេរវកម្មដែលបានកើតឡើងក្នុងប្រទេសរបស់យើងនៅថ្ងៃនេះ
September 11, 2025









