Liny Chan
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ តាមសេចក្តីពីភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ កន្លែងប្រជាពលរដ្ឋប្រមូលផ្តុំរារាំងថៃ ប៉ងរាយបន្លាលួសលើដីខ្មែរ។ ភូមិព្រៃចាន់ គឺជាទីកន្លែងដែលកងទ័ពថៃ និងកម្លាំងប៉ូលិសរបស់ថៃ បានប្រើប្រាស់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា ដោយមានទាំងកាំភ្លើងផ្សែង និងបាញ់ជំពាម បង្កឲ្យរងរបួស២៨អង្គនាក់ បន្ទាប់ពីពលរដ្ឋខ្មែរ និងព្រះសង្ឃបានរារាំងមិនឱ្យទាហានថៃ មករាយបន្លាលួសព័ទ្ធយកដីខ្មែរ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 18, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញានេះ គ្រោះអគ្គិភ័យធំមួយបានកើតឡើង នៅសាលហូបអាហារ ហើយរាលដាលដល់​បន្ទប់ដទៃទៀត នៅជាន់ទី៦ នៃអគារទីស្នាក់ការកណ្តាលរបស់កងទ័ពជើងគោកប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ អ្នកនាំពាក្យទីស្នាក់ការយោធាថៃ បានប្រាប់ថា យោងតាមការស៉ើបអង្កេតជាបឋម គឺអគ្គិភ័យខាងលើ ទំនងជាបង្កឡើងដោយសារ​បញ្ហាឆ្លងចរន្តអគ្គិសនី ហើយពុំមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតធ្ងន់ធ្ងរចំពោះសំណង់អគារនោះទេ។ កងកម្លាំងសន្តិសុខ និងប៉ូលិសយោធាថៃ ភ្លាមៗបានប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ ដើម្បីព្យាយាមពន្លត់ភ្លើង ប៉ុន្តែក្រោយមក ពួកគេក៏បានទាក់ទងទៅកាន់​ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងបុគ្គលិកពាក់ព័ន្ធដទៃទៀត ខណៈស្ថានការណ៍នាពេលនេះ គឺស្ថិតក្រោមការគ្រប់គ្រងបានវិញហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់បារាំងប្រចាំកម្ពុជា បានឲ្យដឹងថា បារាំងបានយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហាព្រំដែនកម្ពុជានិងថៃ ដោយបារាំងនឹងបន្តតាមដានជាប្រចាំ។ លោកបានឲ្យដឹងបែបនេះ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្ដេចតេជោ បានប្រាប់ទៅឯកអគ្គរដ្ឋទូត ដោយស្នើឲ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា

    September 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយអំពាវនាវសហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ យោងតាមរបាយការណ៍ដែលអាចទុកចិត្តបាន ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ ក្រសួងការបរទេស បានចាត់ទុកថា

    September 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា បានអញ្ជើញ​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ ពិធី ដែលត្រូវបានរៀបចំធ្វើឡើង នៅឯក្រសួងការបរទេសកម្ពុជា នារាជធានភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាពេលនេះ បានឆ្លុះបញ្ចាំងថា ចិននៅតែបន្តជំនួយដល់កម្ពុជា ក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងរាប់សិបគម្រោង តម្លៃរាប់សិបលានដុល្លារ ពីភាគីចិន។

    September 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយ៉េ ដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ជូនផ្ទាល់ពី ការហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ​នៃកម្ពុជា។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចសហការគាំទ្រដ៏ល្អ

    September 17, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានថ្លែងប្រាប់ឲ្យដឹងមុននេះបន្តិចថា ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ជិត១០នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ ដែលបន្តរាយបន្លាលួស នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារទាហានថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា និងបាញ់ជំពាម៕

    September 17, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបានរៀបចំរថយន្តក្រុងចំនួន ១២គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្ត ស្វាយរៀង រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ដោយមិនគិតប្រាក់។ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អាចធ្វើដំណើរតាមរថយន្ត ក្រុងដោយឥតគិតថ្លៃ ដោយចេញដំណើរពីក្រុងស្វាយរៀង ទៅកាន់ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក។ រថយន្តក្រុងទាំង ១២គ្រឿងនេះ នឹងចេញដំណើរពីម៉ោង៧ព្រឹក ដល់ ម៉ោង ៣រសៀល។ បើតាមរដ្ឋបាលខេត្តស្វាយរៀង ការដាក់ឱ្យប្រើប្រាស់ រថយន្តក្រុងដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរ ត្រឡប់មកពីបណ្តារាជធានី

    September 17, 2025
  • ព័ត៌មានជាតិ

    (បរទេស)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក និងចិន បានឈានដល់កិច្ចព្រមព្រៀងឲ្យកម្មវិធី TikTok អាចបន្តដំណើរការបាននៅក្នុងសហរដ្ឋអាមេរិក។ តាមប្រភពបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺស្រដៀងនឹងកិច្ចព្រមព្រៀងមួយដែលបានពិភាក្សាហើយកាលពីដើមឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ គឺ TikTok ត្រូវផ្ទេរទ្រព្យសម្បត្តិទាំងអស់នៅអាមេរិកទៅឱ្យម្ចាស់ជាជនជាតិអាមេរិក ដើម្បីផ្តាច់ខ្លួនចេញពីក្រុមហ៊ុន ByteDance របស់ចិន។ TikTok មានអ្នកប្រើប្រាស់ប្រមាណ ១៧០លាននាក់នៅអាមេរិក ដោយប្រធានាធិបតី ត្រាំ បាននិយាយថា «យើងមានកិច្ចព្រមព្រៀងហើយ… មានក្រុមហ៊ុនដ៏ធំៗចង់ទិញវា»។ ដំណើរការនេះនឹងជួយបញ្ចប់វិវាទដែលបានបន្តជាងមួយឆ្នាំ ដែលកំពុងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន និងទីផ្សារពិភពលោក។ ថ្ងៃកំណត់ដំបូងដើម្បីលក់ឬបិទ

    September 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ៧,៥០០នាក់ កាលពីឆ្នាំមុន, ស្ថានទូតបារំាងប្រចាំកម្ពុជា នឹងបើកទ្វារទទួល សាធារណជនចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។ ព្រឹត្តិការណ៍ខាងលើ នឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត ៥ហិកតា ដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយ សម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។ ឧទ្យាននេះមានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ ២០០ដើម សិ្ថតក្នុង ៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង២៥០ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និងសត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗនេះ។ សកម្មភាពនានាដែលត្រូវបានធ្វើឡើងដើម្បីអភិរក្សព្រៃឈើ

    September 17, 2025