- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជា កំពុងមានបញ្ហាជម្លោះជាមួយប្រទេសថៃ លើបញ្ហាព្រំដែន លោក ទៀ ស្យាម ដែលជាស្គាល់ថាជាទិញសិទ្ធិបើកស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC» ដែលបកប្រែថា «សន្ដិភាព» សំដៅពង្រឹងស្មារតីជាតិនិយម។ ក្រោយឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកដែលទិញសិទ្ធិបន្ដ ដើម្បីបើកស្ថានីយប្រេង PTT នៅកម្ពុជាអស់ជាច្រើនថ្ងៃនោះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ លោក ទៀ ស្យាម បានបង្ហើបអំពីវឌ្ឍន៍ភាពថ្មីនៃកិច្ចពិភាក្សានេះ ដោយភ្ជាប់ជាមួយខ្លឹមសារ និងគំរូនៃការឌីហ្សាញថ្មីរបស់ស្ថានីយប្រេង ដែលប្រើជំនួសស្ថានីយប្រេង PTT។ លោកបានចាត់ទុកថា ឈ្មោះស្ថានីយ៍ប្រេងថ្មីនេះ គឺសុទ្ធតែបង្កប់ដោយអត្ថន័យ។ អត្ថន័យដែលបង្កប់នៅក្នុងឈ្មោះ និងគំរូនៃការឌីហ្សានេះរួមមាន៖
August 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រគល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ជូនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ (CAIC) ដល់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CAIC។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ការប្រារព្ធពិធីប្រគល់-ទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ គឺជាសក្ខីភាព និងសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌបច្ចេកទេស បានពេញលេញស្របតាមស្ដង់ដារ សុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិលបានត្រឹមត្រូវហើយ និងអាចបើកដំណើរការបាន
August 4, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៤ ខែសីហា បានចាប់ផ្ដើមដកឧបករណ៍បំពងសំឡេង ដែលត្រូវបានដាក់ពង្រាយដើម្បីរិះគន់ប្រឆាំងកូរ៉េខាងជើងតាមរបៀបសង្រ្គាមចិត្តសាស្ត្រ ចេញពីបណ្ដោយព្រំដែន ខណៈរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី Lee Jae Myung កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លាមៗក្រោយឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែមិថុនាកន្លងទៅ រដ្ឋបាលរបស់លោក Lee Jae Myung បានបិទឧបករណ៍បំពងសំឡេងដែលត្រូវបានដំឡើង នៅតាម បណ្ដោយព្រំដែនទុករិះគន់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ក្នុងពេលកំពុងប្រឹងប្រែងស្ដារកិច្ចសន្ទនាដែលកំពុងជាប់គាំងជាមួយកូរ៉េខាងជើងឡើងវិញ។ ក៏ប៉ុន្តែ ថ្មីៗនេះកូរ៉េខាងជើង បានច្រានចោលសំណើផ្សះផ្សា ហើយនិយាយថាខ្លួនមិនចាប់អារម្មណ៍នឹងកិច្ចចរចាជាមួយកូរ៉េខាងត្បូងនោះទេ។ គួរបញ្ជាក់ថា កូរ៉េទាំង២ នៅតែបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមមកទល់សព្វថ្ងៃ ក្រោយសង្រ្គាមកូរ៉េឆ្នាំ១៩៥០
August 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញសារដោយបង្ហាញការងឿងឆ្ងល់ ហេតុអ្វីបានជាថៃមិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យប្រទេសកម្ពុជាវិញ? ទាំងដែលថៃបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ នៃកងទ័ពកម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា បន្ទាប់ពីសម្រាកបានជាង២ម៉ោង សម្ដេចបានបន្ដមកប្រចាំការ ជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខ ដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំង និងការរំលោភណាមួយពីភាគីម្ខាងទៀត។ សម្ដេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយ
August 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងកម្លាំង១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ រហូតដល់ពេលនេះ ថៃមិនទាន់បញ្ជូនមកកម្ពុជា ក្រៅពីកម្លាំង២រូប ដែលបញ្ជូនកាលពីថ្ងៃទី០១ ខែសីហា ក្នុងសភាពរបួស។ ដូច្នេះកម្ពុជាបន្តជំរុញឱ្យថៃ បញ្ជូនកងកម្លាំងដែលសេសសល់ឱ្យបានឆាប់ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ការឱ្យដឹងបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារពព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចំពោះកងកម្លាំងយើងចំនួន១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ពេលនេះភាគីថៃ មិនទាន់បញ្ជូនមកកម្ពុជាវិញនៅឡើយទេ។ ក្រៅតែពីកម្លាំង២រូប ដែលបញ្ជូន
August 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហោះសារបង្ហាញអំពីការតាមដានជាប្រចាំអំពីស្ថានការនៅព្រំដែន ជាមួយកងទ័ព។ បន្ថែមពីនេះ សម្តេចក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមកាងារកំពុងបំពេញការងារយ៉ាងសកម្ម ឈានទៅពឹងពាក់កាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា ១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកកម្ពុជាវិញ។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ បងប្អូនលង់លក់អស់ទៅហើយ នៅឡើយតែខ្ញុំ និងសហការីមួយចំនួន នៅជាមួយខ្ញុំនៅមុខប្រព័ន្ធវីដេអូ ដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់
August 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាប្រកាន់ជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ មិនមានការប្រែប្រួលនោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ ជំហររបស់កម្ពុជា ដែលស្រលាញ់សន្តិភាព គឺស្របតាមអ្វីដែលអន្តរជាតិចង់បាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា នៅតែប្រកាន់ជំហរម៉ឹងម៉ាត់ឥតប្រែប្រួល កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន។ ជំហរនៅខាងសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា សមស្របទៅនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន»។ ជាមួយគ្នានេះ លោក ប៉ែន បូណា បានអំពាវនាវឱ្យពលរដ្ឋថែរក្សាសាមគ្គីភាព បន្តជ្រោងទង់កម្ពុជា។ លោកថ្លែងថា សំឡេងខ្មែរនៅលើពិភពលោក កំពុងប្រាប់អន្តរជាតិឱ្យច្បាស់ថា
August 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅជួរមុខព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធនោះឡើយ ប៉ុន្ដែកងកម្លាំងដ៏អង់អាចក្លាហានរបស់កម្ពុជា នៅតែបន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីឆ្លើយតបចំពោះស្ថានការណ៍ដែលអាចកើតឡើង។ នេះបើតាមការគូសបញ្ជាក់របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន សង្ខេបអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លើជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «មកទល់វេលាព្រឹកនេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺមានសភាពស្ងប់ស្ងាត់។ ចំពោះកងកម្លាំងរបស់យើង គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងតួនាទីរបស់ខ្លួន»។ សូមរំលឹកថា បើតាមក្រសួងការពារជាតិ តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង១០៖៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ
August 4, 2025 - PR
ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជាស្ដារជីវភាពរស់នៅឱ្យបានសមរម្យជាថ្មីម្តងទៀត។” សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាបានតាមរយៈអេបធនាគារ វីង (Wing Bank) ឬក៏នៅតាមសាខាធនាគារ វីង និងភ្នាក់ងារធនាគារ វីងទូទាំងប្រទេស ដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះផងដែរ សប្បុរសជនក៏អាចបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលមានដូចជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជនភៀសសឹក។ សម្រាប់ការបរិច្ចាគជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជនអាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា៖ ចំណតយាន្តយន្តធនាគារ វីង, ការិយាល័យក្រុមហ៊ុន
August 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់សង្កត់ធ្ងន់ៗដោយទាមទារឱ្យថៃឈប់ចោទប្រកាន់កម្ពុជា ហើយងាកមកចូលរួមកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ លោកបានឱ្យដឹងថា ក្នុងរយៈកាលចុងក្រោយនេះគឺភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេស របស់ថៃ បានបន្តធ្វើការចោទប្រកាន់ជារៀងរាល់ថ្ងៃ មកលើកម្ពុជា ដូច្នេះ ហើយភាគីកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ ដើម្បីឆ្លើយតប និងផ្តល់ការបំភ្លឺជារៀងរាល់ថ្ងៃ។ លោក ជុំ សន្ទរី បានទាមទារយ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ទាមទារឱ្យភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេសថៃ
August 2, 2025









