- Liny Chan
- ព័ត៌មានជាតិ
(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥នេះ រូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធ នឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ ដំណឹងនៃការសន្ទនាទូរសព្ទខាងលើ ត្រូវបានលោក Anwar ប្រកាសឱ្យដឹងតាមរយៈគណនី Facebook ផ្លូវការរបស់លោកផ្ទាល់។ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ បានបន្ថែមទៀត មេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល IOT ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់ នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់
August 19, 2025 - ព័ត៌មានជាតិ
(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ ពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិជាតិមាតុភូមិការពារបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពថៃ ។ ពិធីនេះបានធ្វើឡើនៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយមានការនិមន្ត និងអញ្ជើញពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី លោក គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះលោក
August 19, 2025 - ព័ត៌មានជាតិ
(ព្យុងយ៉ាង)៖ នៅថ្ងៃអង្គារ ទី១៩ ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យមានការពង្រីកយ៉ាងឆាប់រហ័ស ចំពោះសមត្ថភាពអាវុធនុយក្លេអ៊ែរ នៃប្រទេសរបស់លោកបន្ថែមទៀត ក្រោមហេតុផលថា ការបន្តធ្វើសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក អាចនឹងនាំទៅរកការផ្ទុះសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម បាននិយាយយ៉ាងដូច្នេះថា «សម្ព័ន្ធភាពយោធា និងការដំឡើងសាច់ដុំរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង គឺជាតឹកតាងជាក់ស្តែងបំផុត ដែលស្តែងឱ្យឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការបង្កឱ្យមានសង្រ្គាមផ្ទុះឡើង។ ស្ថានការណ៍បច្ចុប្បន្នបែបនេះ ទាមទារឱ្យយើងចេះត្រូវធ្វើការផ្លាស់ប្តូរខ្លាំងនិងលឿន នៅក្នុងទ្រឹស្តីនិងការអនុវត្តផ្នែកយោធា ព្រមទាំងពង្រីកឱ្យឆាប់រហ័សនូវសមត្ថភាពអាវុធនុយក្លេអ៊ែរ»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំប្រចាំឆ្នាំ ដែលពួកគេអះអាងថា
August 19, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារនេះ បន្ទាប់ពីជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងបណ្តាមេដឹកនាំអឺរ៉ុបថា ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ទំនងជានឹងត្រូវបានសម្រេចក្នុងរយៈពេល ១០ថ្ងៃ។ នេះបៀយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ ២០២៥។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្រាប់លោក ហ្សេលេនស្គី ថាសហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។ លោក ហ្សេលេនស្គី ចាត់ទុកថា វាជារឿងដ៏សំខាន់ដែលសហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាច្បាស់លាស់ថា ខ្លួននឹងស្ថិតក្នុងចំណោមប្រទេសសម្របសម្រួល ហើយក៏ជាអ្នកចូលរួមក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនផងដែរ។
August 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីការករណីអតីតឧកញ្ញា ស្រី ស៊ីណា ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធណ៍ រាជធានីភ្នំពេញ ទុកជាបានការដដែល លើសំណុំរឿងចំនួន៣។ នេះបើយោងតាម មន្ត្រីតុលាការកំពូលបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការ ឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ សារពីយុវជន ហុង រិទ្ធីរក្ស ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ៤នាក់ នៅក្នុងហេតុការណ៍បាញ់ប្រហារដោយអតីតឧកញ៉ា ស្រី ស៊ីណា ក្នុងជម្លោះស្នួរហាលខោអាវនោះបានប្រកាសថា ពួកខ្លួនទទួលបានយុត្តិធម៌ហើយ។ តាមគណនីFacebook ឈ្មោះ Hong Rithea Reak យ៉ាងដូច្នេះថា «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ…..ពេលព្រឹកថ្ងៃទី
August 19, 2025 - ព័ត៌មានជាតិ
(បរទេស)៖ តាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg និង Reuters នាពេលថ្មីៗនេះ រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ កំពុងពិភាក្សាអំពីការទិញភាគហ៊ុនប្រហែល ១០% ក្នុងក្រុមហ៊ុន Intel។ ការដាក់ពិចារណានេះអាចនឹងក្លាយជាការបំលែងថវិកាជំនួយប្រមាណ ១០.៩ ពាន់លានដុល្លារ ដែល Intel ទទួលបានតាមច្បាប់ CHIPS ទៅជាភាគហ៊ុនរបស់រដ្ឋ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតមាន អាមេរិកនឹងក្លាយជាអ្នកកាន់ភាគហ៊ុនធំមួយក្នុងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចខ្នាតយក្សមួយនេះ។ ភាគហ៊ុន Intel បានធ្លាក់ប្រហែល ៣ ទៅ ៥% បន្ទាប់ពីព័ត៌មាននេះចេញផ្សាយ ដោយអ្នកវិនិយោគមានការព្រួយបារម្ភអំពីការួមបញ្ចូលរដ្ឋាភិបាល ជាអ្នកកាន់ភាគហ៊ុន និងបញ្ហានៃការរួមបញ្ចូលភាគហ៊ុន (dilution)។ ទោះជាយ៉ាងណា ក្រោយមកភាគហ៊ុនបានកេីនឡើងវិញ
August 19, 2025 - ព័ត៌មានអន្តរជាតិ
(មីយ៉ាវ៉ាឌី)៖ រថយន្តដឹកទំនិញប្រមាណ ៥០០គ្រឿង ដែលផ្ទុកទៅដោយទំនិញថៃ កំពុងកកស្ទះនៅត្រើយខាងថៃ នៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងរដ្ឋការ៉ែន ជាមួយប្រទេសថៃ បន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាបានចេញបម្រាមលើការនាំចូលទំនិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Burma News International។ ចាប់តាំងពីថ្ងៃទី៥ ខែសីហាមក រថយន្តទាំងនោះបានជាប់គាំងនៅទីក្រុង Mae Sot។ ក្រុមអាជីវករបានឱ្យដឹងថា ការបិទច្រកនេះមានរយៈពេលជាងពីរសប្តាហ៍រួចហើយ ដោយជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីមីយ៉ាន់ម៉ាមួយចំនួន ហើយរបបសឹកក៏បានចេញបម្រាមលើទំនិញចំនួន ៣៥ប្រភេទផងដែរ។ ទោះជាយ៉ាងណា ការនាំចេញទំនិញកសិផលពីមីយ៉ាន់ម៉ាមកកាន់ថៃ នៅតែដំណើរការជាធម្មតា។ ផ្ទុយទៅវិញ អាជីវករបានបញ្ជាក់ថា ទំនិញថៃណាមួយដែលព្យាយាមចូលទៅក្នុងមីយ៉ាន់ម៉ា មិនថាតាមច្រកផ្លូវការ ឬច្រករបៀង កំពុងប្រឈមនឹងការរឹបអូសដោយរបបសឹក
August 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ ! សំណេររបស់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត
August 19, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។ លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមានជំនួបដ៏ល្អជាមួយភ្ញៀវកិត្តិយស លោកប្រធានាធិបតី ហ្សេលេនស្គី នៃអ៊ុយក្រែន លោកប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង លោកប្រធានាធិបតី Alexander Stubb នៃប្រទេសហ្វាំងឡង់
August 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃទី១៩ ខែសីហានេះ។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC កម្ពុជាបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ។
August 19, 2025









