Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយ តំណាងគណ:ប្រតិភូ គណ:កម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក​ ចូច​ ម៉ុងតានី​ (​Jurg Montani​)​ ប្រធានបេសកកម្ម គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ប្រចាំទីក្រុងបាងកក ប្រទេសថៃ។ ក្នុងជំនួបនេះ លោកស្រីអគ្គលេខាធិការ បានលើកឡើងដោយសង្ខេបអំពីសកម្មភាពជាចម្បងរបស់ កាកបាទក្រហមកម្ពុជា ក្នុងការគាំទ្រជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព ជូនដល់គណៈប្រតិភូ (ICRC) មានដូចជា៖ ការផ្តល់អំណោយស្បៀងអាហារ

    September 9, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ប្រធានអ្នកចរចាពន្ធរបស់ជប៉ុន លោក Ryosei Akazawa បានឱ្យដឹងថា ពន្ធគយអាមេរិកលើទំនិញជប៉ុន រួមទាំងពន្ធលើរថយន្តអូតូ និងគ្រឿងបន្លាស់ ត្រូវបានកំណត់ថានឹងកាត់បន្ថយ នៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ដោយលើកឡើងពីឯកសារចុះបញ្ជីសហព័ន្ធអាមេរិក ចុះថ្ងៃទី៩ ខែកញ្ញា ដែលមានន័យថាបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ជប៉ុនក្លាយជាផ្លូវការ លោក Akazawa និយាយថា អត្រាពន្ធដែលបានកែសម្រួលលើទំនិញជប៉ុន នឹងចូលជាធរមានក្នុងរយៈពេល ៧ថ្ងៃក្រោយការបញ្ចេញជាសាធារណៈ។ ការចុះហត្ថលេខារបស់លោក ត្រាំ កាលពីសប្តាហ៍មុន បានជម្រះភាពមិនប្រាកដប្រជា

    September 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាទទួលបានចំណូលជាង ៤៦៨លានដុល្លារ កើនជាង៤១% ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៤៦៨ ០៦២ ៩៨៨ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន៣២៨ ៣៧៥ ៦០០ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន១៣៦ ៧៦១ ១១២

    September 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម។ ជំនួបនេះបានធ្វើឡើងនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ៕

    September 9, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មន្ត្រីពន្ធនាគារនៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានឱ្យដឹងថា ពួកគេបាននាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ទៅដល់ពន្ធនាគារក្នុងទីក្រុងបាងកកហើយ បន្ទាប់ពីតុលាការកំពូលចេញសាលក្រមឱ្យរូបលោកអនុវត្តទោសជាប់ពន្ធនាគារ១ឆ្នាំឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានបង្គាប់ឱ្យមន្ត្រីពន្ធនាគារនាំខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ​ លោក Thaksin Shinawatra ដើម្បីអនុវត្តទោសជាប់ឃុំរយៈពេល១ឆ្នាំ ជាបន្ទាន់ បន្ទាប់ពី ចេញសាលក្រមសម្រេចថាការអនុវត្តទោសជាប់ឃុំក្នុងមន្ទីរពេទ្យរបស់លោកកាលពីឆ្នាំ២០២៣ មិនត្រឹមត្រូវតាមផ្លូវច្បាប់។ តុលាការបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោស ជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់ នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាល

    September 9, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ តុលាការកំពូលថៃ នៅថ្ងៃអង្គារ​ ទី៩ ខែកញ្ញា បានចេញសាលក្រមផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តុលាការកំពូលថៃ នៅថ្ងៃអង្គារនេះបានសម្រេចថាការសម្រាកព្យាបាលរបស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់ នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទបានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»។ គួរបញ្ជាក់ថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច

    September 9, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីក្រុងពាលី និងសែនព្រះភូមិ ត្រៀមរួចរាល់ក្នុងការបើកដំណើរការ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។ ពិធីក្រុងពាលី និងសែនព្រះភូមិ ខាងលើនេះធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប, លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ បើតាមផែនការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត

    September 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបប្រជុំកំពូលជាមួយលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលលោក និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅកម្ពុជា។ បើយោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានបញ្ជាក់នៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្តើមនៃជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះ លោកប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

    September 8, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មុននេះបន្តិច សារព័ត៌មានថៃ Khaosod ដោយផ្អែកលើទិន្នន័យពីវែបសាយ Flightradar24 បានរាយការណ៍ថា យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra ប្រភេទ Bombardier Global 7500 បានហោះចាកចេញពីអាកាសយានដ្ឋាននៃប្រទេសសិង្ហបុរីហើយ និងហាក់កំពុងឆ្ពោះមកកាន់ទីក្រុងបាងកកនៃប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 8, 2025
  • ព័ត៌មានជាតិ

    (Reuters)៖ ក្រុមត្រួតពិនិត្យអ៉ីនធឺណេត Netblocks បានរាយការណ៍ថា បណ្តាញអ៉ីនធឺណេតនៅក្នុងប្រទេសជាច្រើន រួមទាំងឥណ្ឌា និងប៉ាគីស្ថាន ត្រូវរងផលប៉ះពាល់ ដោយសារតែការដាច់ខ្សែកាបក្រោមបាតសមុទ្រ នៅក្នុងសមុទ្រក្រហម (Red Sea)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ ២០២៥។ Netblocks បានឱ្យដឹងទៀតថា ការរំខានតាមអ៉ីនធឺណិត ក៏ត្រូវបានគេសង្កេតឃើញផងដែរ លើបណ្តាញ Etilasat និង Du ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថានរណាជាអ្នកទទួលខុសត្រូវ ប៉ុន្តែ Netblocks កំណត់បានថាមានការខូចខាតប្រព័ន្ធខ្សែកាប នៅជិតទីក្រុង

    September 8, 2025