Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ បាតុភូតចន្ទគ្រាសពេញលេញ ដែលជាពេលព្រះចន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង នឹងកើតមានឡើង ហើយបណ្តាប្រទេសជាច្រើន នឹងអាចមើលឃើញវាតាំងពីដើមរហូតដល់ចប់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជា ផងដែរ។ នេះបើតាមការផ្សាយរបស់វែបសាយ Date and Time។ ប្រសិនបើផ្ទៃមេឃស្រឡះល្អ បាតុភូតចន្ទគ្រាសខាងលើ នឹងអាចត្រូវមើលឃើញពីបណ្តាប្រទេសនៅអាស៉ី អាហ្រ្វិក អឺរ៉ុបខាងកើត និងភាគខាងលិចប៉ាស៉ីហ្វិក។ សម្រាប់នៅកម្ពុជាផ្ទាល់ គឺពួកយើងនឹងអាចមើលឃើញ បាតុភូតនោះចាប់ផ្តើមពីវេលាម៉ោង១១៖៣០យប់​ថ្ងៃទី៧ ខែកញ្ញា រហូតដល់ម៉ោងខ្ទង់៣រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា។ លើកចុងក្រោយបង្អស់ ដែលបាតុភូតចន្ទគ្រាសពេញលេញ អាចត្រូវមើលឃើញនៅកម្ពុជា គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា វានឹងជាបាតុភូតចន្ទគ្រាសពេញលេញទាំងស្រុង ដែលមានរយៈពេលដ៏យូរបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក។ អំឡុងបាតុភូតចន្ទគ្រាសនោះ

    September 5, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីសប្ដាហ៍មុន៕⁩

    September 5, 2025
  • ព័ត៌មានជាតិ

    (កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីក្រុងពាលី និងពុទ្ធាភិសេក «ព្រះពុទ្ធបដិមា» ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងបរិវេណអាកាសយានដ្ឋាន ស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។ ពិធីបែបព្រះពុទ្ធសាសនានេះ បានរៀបចំឡើងដោយមានការយាងនិមន្ត ពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចសង្ឃ ១៦អង្គផ្សេងទៀត ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម

    September 5, 2025
  • ព័ត៌មានជាតិ

    (មូស្គូ)៖ នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា កងទ័ពរបស់លោកខាងលិច ដែលហ៊ានដាក់ពង្រាយនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅសមស្រប សម្រាប់ឱ្យទីក្រុងមូស្គូមានសិទ្ធិវាយប្រហារបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ពូទីន បានព្រមានដូចខាងលើ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា ប្រទេសសរុបចំនួន២៦ បានសន្យាផ្តល់ការធានាសន្តិសុខក្រោយពេលសង្រ្គាមដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់ពង្រាយកងកម្លាំងអន្តរជាតិមួយ នៅដីគោក ផ្ទៃទឹក និងដែនអាកាស។ ជាយូរមកហើយ រុស្ស៉ីបានលើកហេតុផលថា មូលហេតុចម្បងបំផុតមួយ ដែលខ្លួនបើកការវាយប្រហារឈ្លានពានលើអ៊ុយក្រែន គឺដើម្បីរារាំងកុំឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិច

    September 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នាពេលខាងមុខ កម្ពុជានិងចិន មានគម្រោងបង្កើតសួនឧស្សាហកម្មមួយ ដោយសួននេះនឹងនាំយកឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាដែលចិនមាន មកបង្កើតឱ្យមាននៅកម្ពុជាដែរ ដែលជាឱកាសសម្រាប់កម្ពុជាប្រែក្លាយឧស្សាហកម្មកម្រិតមធ្យម ទៅជាឧស្សាហកម្មកម្រិតខ្ពស់ លោកមានប្រសាសន៍ថា ចិននគឺជាប្រទេសដែលមានការផលិតទំនិញគ្រប់ប្រភេទ រហូតឈានដល់ការផលិតយន្តហោះ។ តាមរយៈសហការជាមួយចិននេះ នឹងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដោយសួនឧស្សាហកម្មនេះ នឹងមានគម្រោងបង្កើតនូវចង្កោមឧស្សាហកម្មកម្រិតមធ្យម ហើយឈានទៅប្រែក្លាយទៅជាឧស្សាហកម្មកម្រិតខ្ពស់។ ដូច្នេះនឹងអាចជំរុញឱ្យកម្ពុជាជាប្រទេសមានឧស្សាហកម្មជឿនលឿននៅពេលខាងមុខ។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍សេដ្ឋកិច្ចនៃការដាក់ពន្ធថ្មី ១៩%របស់អាមេរិកមកលើកម្ពុជា»។ សូមស្តាប់ការពន្យល់បន្ថែមរបស់លោកដូចតទៅ៖

    September 5, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង​មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។ សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ២, ឧត្តមសេនីយ៍ Woratep Bunya មេបញ្ជាការរងយោធភូមិភាគទី៣ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ៣, ឧត្តមសេនីយ៍ Norathip Poynok មេបញ្ជាការរងយោធភូមិភាគទី៤

    September 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេសភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្ដង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត

    September 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាបណ្តើរៗ ក្រុមហ៊ុនឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននិងកំពុងខិតខំក្នុងការផលិតទំនិញថ្មីៗបន្ថែមទៀត ដើម្បីជំនួសទំនិញនាំចូលពីក្រៅប្រទេស។ លោកលើកឡើងថា បើទោះបីជាការផលិត មិនអាចជំនួសការនាំចូលទាំងស្រុងបានក៏ដោយ ប៉ុន្តែនឹងអាចបំពេញបាននូវកង្វះមួយចំនួន ដោយការផលិតនេះ នឹងមិនប្រើប្រាស់ថ្លៃដើមខ្ពស់ពេក ហើយអាចមានភាពប្រកួតប្រជែងជាមួយនឹងទំនិញនាំចូល។ ប៉ុន្តែយ៉ាងនេះក្តី កិច្ចការនេះសម្រេចទៅបាន ទាល់តែមានការចូលរួមគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក ដែលមានចំណង់ចំណូលចិត្តក្នុងការប្រើប្រាស់ទំនិញក្នុងស្រុក។ ដូច្នេះហើយបានជាក្រសួងពាណិជ្ជកម្មរៀបចំយុទ្ធនាការទិញផលិតផលក្នុងស្រុក។ ហើយនៅពេលចុងឆ្នាំខាងមុខនេះ ក្រសួងក៏នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ ដើម្បីឱ្យសាធារណជនបានឈ្វេងយល់ និងដឹងពីមុខទំនិញដែលកម្ពុជាបានផលិតផងដែរ។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH

    September 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋ​អា​មេ​រិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពី​សំណាក់​កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងរីករាយបានជួប​លោក​ស្រីភារធារី និងសហការីជាថ្មី។ លោកស្រីភារធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ

    September 5, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    September 5, 2025