Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេ​ញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ​បានចេញ​សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ​ដោយបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និង​កម្ពុជា ​ធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​។ ​ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥៖ ១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះ។ យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានជាតិ

    (អ៉ីតាលី)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ជាច្រើននាក់ បានចេញជួបជុំគ្នាដោយអហិង្សា នៅមុខស្ថានកុងស៊ុលថៃ នៅទីក្រុង Milano ប្រទេសអ៉ីតាលី ក្នុងគោលបំណងឲ្យថៃបញ្ឈប់ជាបន្ទាន់ នូវការបង្កហេតុសង្រ្គាមឈា្លនពានមកលើបូរណភាពទឹកដីប្រទេសកម្ពុជា ដោយប្រើលេស និងរូបភាពផ្សេងៗ ព្រមទាំងទាមទារឲ្យដោះលែងវីរៈកងទ័ពរបស់កម្ពុជាទាំង១៨នាក់មកវិញ ដោយគ្មានលក្ខខណ្ឌ។ការជួបជុំទាមទារបែបនេះក្រោមហេតុផលទាំងប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធសឹងតែជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះយើងត្រូវគោរព និងដើតាមគន្លងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ នៅក្នុងព្រឹត្តិការណ៍អហិង្សានេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី បានសូមឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសថៃ ដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវការសន្តិភាពដើម្បីរស់នៅជួបជុំក្រុមគ្រួសារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្របសម្រួលដល់ការរកការងារធ្វើរបស់ពួកគាត់។ ជាមួយគ្នានោះ ក្រសួងការងារក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្តាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូ ប្រជាជនខ្មែរមិនទាន់មានការងារធ្វើ ទៅផ្សព្វផ្សាយ ដើម្បីបានឡាច និងបានល្បី។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និងយកល្បីនោះទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកការងារជូនបងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។ បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ ក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការចាំទទួលពលករ និងណែនាំពីឱកាសការងារ

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្មេងទំនើង២ក្រុម ប្រដាប់ដោយដំបង និងដុំថ្ម បានបើកឆាកប្រយុទ្ធគ្នានៅតាមផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍នចោមចៅទី១ ធ្វើការឃាត់ខ្លួន បាន១ក្រុមមានគ្នា៧នាក់ ចំណែកឯ១ក្រុមទៀត មានគ្នា១៤នាក់ បានរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤០នាទី នៅតាមផ្លូវក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវចាប់ខ្លួនរួមមាន៖១៖ ឈ្មោះ អឿន ស៊ីអៀង ភេទប្រុស អាយុ១៨ឆ្នាំ២៖ ឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ៣៖

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។ ក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មចំនួន១ មានសភាពទ្រុឌទ្រោម មិនបានដំណើរការនោះទេ (ខូច)។

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកអំពីលក្ខខណ្ឌមួយ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំ GBC កន្លងទៅ នោះគឺការព្រមព្រៀងរវាងកម្ពុជា-ថៃ មិនផ្សព្វផ្សាយព័ត៌មានមិនពិត។ ទាក់ទងនឹងលក្ខខណ្ឌនេះ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវ ហើយមិនផ្សព្វផ្សាយ និងមិនគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតឡើយ។ ថ្លែងក្នុងឱកាសសង្ខេបព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងដូច្នេះថា «ចំពោះកម្ពុជាគឺមិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនាប្រកបដោយ សន្តិភាពបន្ថែមទៀត»។ កម្ពុជាបន្តអំពានាវឱ្យភាគីថៃអនុវត្តទៅតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ក្នុងនោះក៏មានការបញ្ជូនយោធិនដែលថៃចាប់ខ្លួន១៨នាក់ ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានអនុវត្តការសាកល្បងហោះហើរដំបូងយ៉ាងជោគជ័យ ជាមួយយន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia រួចមក អាកាសយានដ្ឋាននេះ គ្រោងអនុវត្តការសាកល្បងការហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗបន្ថែម នៅដើមខែកញ្ញា។ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ យន្តហោះប្រភេទ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) និងចុះចតយ៉ាងរលូនលើផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការសាកល្បងនេះ បានសម្រេចបានលទ្ធផលជោគជ័យទាំងផ្នែកបច្ចេកទេស និងប្រតិបត្តិការហោះហើរ ដោយស្របទៅតាមផែនការដែលបានកំណត់ ដែលជាជំហានសំខាន់មួយ ក្នុងការរៀបចំអាកាសយានដ្ឋានសម្រាប់បើកប្រតិបត្តិការជាផ្លូវការនាពេលឆាប់ៗខាងមុខ។

    August 20, 2025