- Liny Chan
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័របានកើតឡើងនៅក្បែរប្រទេសថៃ ដោយមានចំណុចកណ្ដាលលើកោះ Nicobar នៃប្រទេសឥណ្ឌា ដោយបង្កឱ្យមានរំញ័រខ្លាំងគួរសម។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។ តាមអាជ្ញាធរតាមគ្រោះរញ្ជួយដីថៃ គ្រោះរញ្ជួយដីខាងលើកើតឡើងនៅនៅម៉ោងប្រហែល ៧៖១៦នាទី ព្រឹក ថ្ងៃសុក្រ ទី៥ ខែកញ្ញា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 5, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ មួយយប់មុននឹងរដ្ឋសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី៣២ ដែលគេរំពឹងថាមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ទទួលបានការគាំទ្រ ពីគណបក្សប្រជាជនថៃ (People’s Party) នឹងត្រូវបានជ្រើសរើសតាំងជានាយករដ្ឋមន្ត្រីថ្មី អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានបង្កភាពភ្ញាក់ផ្អើលនៅលើ ក្របទំព័រមុខនៃសារព័ត៌មានក្នុងប្រទេសថៃ ដោយឡើងយន្ដហោះឯកជនចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។ ជាជាងស្ថិតនៅក្នុងប្រទេសដើម្បីជួយបញ្ចុះបញ្ចូលឱ្យសមាជិករដ្ឋសភាបោះឆ្នោតបេក្ខជននាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ និងជំរុញការរំលាយរដ្ឋសភា លោក Thaksin បានសម្រេចចិត្តលួចចេញពីប្រទេសថៃស្ងាត់ ដោយមិនបានប្រកាសឱ្យគេដឹងជាមុននោះទេ។ ដំណើរចាកចេញពីប្រទេសរបស់លោកបានក្លាយជាប្រធានបទក្ដៅមួយ នៅពេលដែលប៉ូលិសអន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី៤ ខែកញ្ញា បានឃាត់ខ្លួនរូបលោកនៅឯអាកាសយានដ្ឋាន
September 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា មានជនខិលខូចបានបង្កើតគណនី TikTok ក្លែងក្លាយ ដែលមានឈ្មោះ (RathSreang) ដោយបានយកឈ្មោះ និងរូបភាពរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទៅផ្សព្វផ្សាយ ដោយគ្មានការអនុញ្ញាត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់លោកផងដែរ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានគណនី TikTok ផ្លូវការផ្ទាល់ខ្លួន ដែលមានឈ្មោះ (Rath Sreang) ហើយមានសញ្ញាធិកពណ៌ខៀវ ដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន TikTok តែមួយប៉ុណ្ណោះ។ ដូច្នេះគ្រប់គណនី TikTok ណាមួយ ដែលមានឈ្មោះ
September 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការតវ៉ាជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃ និងជំរុញឱ្យភាគីថៃរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ក្រសួងការបរទេស៖ ផ្ដល់សិទ្ធិដោយ៖ Fresh News
September 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រទេសចិន បានឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅរយៈពេល៨ខែ ឆ្នាំ២០២៨ ក្នុងទំហំទឹកប្រាក់ ៣ ៨០៣លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥២.៨២% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជា ចំនួន៧,២០០លានដុល្លារអាមេរិក។ ចំណែកកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣១.២៦% ក្នុងទំហំទឹកប្រាក់២,២៥០លានដុល្លារ ខណៈសិង្ហបុរី ស្ថិតនៅលេខរៀងទី៣ រួមចំណែក៦.៩៤% ក្នុងទំហំទឹកប្រាក់ ៤៩៩លានដុល្លារ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,
September 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក ដែលថា «រាជរដ្ឋាភិបាល បានគំរាមកំហែង និងកាត់ប្រាក់ខែកងទ័ពជួរមុខ»។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិ មាតុភូមិ។ កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក
September 4, 2025 - ព័ត៌មានជាតិ
(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងគាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពរុស្ស៉ី ឱ្យដូចជាបងប្អូន ហើយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចាត់ទុកទំនាក់ទំនងរុស្ស៉ី-កូរ៉េខាងជើងថាជាពិសេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ ២០២៥។ សេចក្តីរាយការណ៍របស់ KCNA បញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន និងលោកប្រធានាធិបតី ពូទីន បានផ្លាស់ប្តូរយោបល់គ្នា ដោយស្មោះត្រង់ លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ KCNA
September 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យ មានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុង រាជធានីភ្នំពេញ និងនៅក្នុងក្រុងនៃបណ្តាខេត្តនានា។ ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ច ត្រូវប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ដូច្នេះសម្រាប់បងប្អូនដែលមិនទាន់បានបង់ពន្ធនេះ សូមប្រញាប់អញ្ជើញទៅបង់ពន្ធឱ្យទាន់ពេលវេលានកំណត់។ ទោះជាយ៉ាងនេះក្តីពន្ធនេះ ក៏ត្រូវបានលើកលែងចំពោះអចលនទ្រព្យ ១០ប្រភេទផងដែរ ដែលមានដូចខាងក្រោម៖ ១៖ អចលនទ្រព្យដែលមានតម្លៃតិចជាង ឬស្មើ ១០០ ០០០ ០០០ (មួយរយលាន)រៀល។២៖ អចលនទ្រព្យដែលជាដីកសិកម្ម។ ដីកសិកម្ម សំដៅដល់ដីដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម
September 4, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900» ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត ផលិតដោយអាល្លឺម៉ង់ ដើម្បីជំនួសម៉ាស៊ីនចាស់ដែលផុតអាយុកាលនៃការប្រើប្រាស់ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ដោយមានការរៀបចំពីគណៈគ្រប់គ្រងមន្ទីរពេទ្យ និងមានការចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីននេះផងដែរ។ ជាមួយនឹងការដាក់ឱ្យដំណើរការម៉ាស៊ីនដ៏ទំនើបនេះ, មន្ទីរពេទ្យគន្ធបុប្ផា នឹងមានសមត្ថភាព ឆ្លុះមើល និងជួយសម្រួលដល់ការវះកាត់ផ្នែកសរសៃប្រសាទ, ខួរក្បាល និងខួរឆ្អឹងខ្នង របស់ទារក និងកុមារ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការបំពាក់ម៉ាស៊ីនថ្មីនេះ
September 4, 2025 - ព័ត៌មានជាតិ
(ប៉េកាំង)៖ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើរទន្ទឹមគ្នានឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា Microphone មួយបានថតជាប់សំឡេងរបស់មេដឹកនាំទាំង២ កំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Microphone ថតជាប់សំឡេងជជែកគ្នាខាងលើកើតមានឡើងក្នុងពេលលោក ពូទីន និងលោក ស៊ី ជីនពីង បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ ចិនរំឮកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន និងលោក ស៊ី ជីនពីង
September 4, 2025









