Liny Chan
  • PR

    ធនាគារ វីង បានលុប បំណុលជិត ៥០.០០០ ដុល្លារ អាមេរិក ដល់ ទាហាន ដែល រង របួសធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវ អំណោយ ដល់ទាហាន និងគ្រួសារជនភៀសសឹក កំពុង ស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។ ក្រោមការដឹកនាំនៃលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់ មួយចំនួនជូនដល់យោធិនចំនួន ៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

    August 24, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ចាប់ពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥នេះ តំណាងអង្គទូតចំនួន​៤០ និងតំណាងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ (អ.ស.ប) និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារ ផ្នែកសកម្មភាពមីនប្រចាំកម្ពុជាចំនួន ៦០រូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គណៈប្រតិភូបានចុះទៅដល់មូលដ្ឋានភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានពាំនាំនូវការសួរសុខទុក្ខ ការនឹករលឹកយ៉ាងជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    August 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា និងគំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសមាគមដែលបានជឿជាក់ដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើងដោយសមាគម។ រដ្ឋមន្រ្តី ហួត

    August 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម បានបញ្ជូនម៉ូតូចម្រុះម៉ាកចំនួន ១០០គ្រឿង ដល់វីរកងទ័ពជួរមុខ។ ម៉ូតូចម្រុះទាំង ១០០គ្រឿងនេះ គឺជាវត្ថុចាប់យកត្រូវរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ​នៃរដ្ឋបាលសាលាខេត្តកំពង់ចាម។ តាមរយៈសកម្មភាពនេះ​សាលាដំបូងខេត្តំពង់ចាម ជាស្ថាប័នដំបូង ដែលបានបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ជូនដល់វីរកងទ័ពជួរមុខការពារទឹកដី។ កាយវិការនេះជាគំរូមួយដ៏ល្អ សម្រាប់ស្ថាប័នតុលាការដទៃទៀតយកលំនាំតាមក្នុងការបញ្ជូនវត្ថុតាងចាប់យក និងត្រូវបានរឹបអូសជាសម្បត្តិរដ្ឋចូលជាស្ថាពរ ដើម្បីបម្រើជាប្រយោជន៍ជាតិជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងត្រូវការក្នុងប្រើប្រាស់។ ការប្រគល់ជូនកងទ័ពកម្ពុជាកំពុងការពារទឹកដីនេះ គឺមានការឯកភាពពីក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយឡែកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់ម៉ូតូនោះ បន្តជូនទៅតំណាងកងយុទ្ធពលខេមរភូមិន្ទ កងពលធំលេខ៣ ចំនួន៥០គ្រឿង។ ក្នុងពេលនោះដែរ

    August 23, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២២ ខែសីហា ថា ក្នុងរយៈពេល​២សប្តាហ៍ លោកគួរតែអាចដឹងច្បាស់ថា តើនឹងអាចមានភាពរីកចម្រើនដែរឬក៏អត់ ក្នុងកិច្ចប្រឹងប្រែងរបស់លោ កដើម្បីបញ្ចប់សង្រ្គាម​របស់រុស្ស៉ីនៅអ៊ុយក្រែន ហើយជាថ្មីម្តងទៀតលោកបានលើកឡើង អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយថា លោកមិនសប្បាញចិត្តទេ ជុំវិញស្ថានភាពនៃកិច្ចប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន នាពេលនេះ។ កាលពីមួយសប្តាហ៍មុន លោក ត្រាំ​ បានបើកកិច្ចពិភាក្សានៅរដ្ឋ Alaska ជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ

    August 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ និងស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា៖ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានស្តែងឃើញពី លក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។

    August 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និង​សម្តេច​ព្រះមហា​ក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម​ព្រះ​អង្គ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត លើព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ​ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ

    August 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ លោក សឺ​ហ្សឺ​គី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ​ នឹង​អញ្ជើញបំពេញទស្សនកិច្ចនៅ​ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ។ យោងតាមការជូនដំណឹងរបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុង​ដំណើរ​ទស្សនកិច្ចនៅប្រទេសទាំង៣នេះ លោក សឺ​ហ្សឺ​គី ហ៊ីដេអូ គ្រោងជួបប្រជុំ​ជាមួយមន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយ​ភាពតាន​តឹង​រវាងប្រទេសកម្ពុជា និងថៃ។ ក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតជប៉ុន បានគូសរំលេចផងដែរថា រដ្ឋាភិបាល​ជប៉ុន​ជឿជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរក​ការ​បន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជា​នូវ​កិច្ច​ព្រមព្រៀងបទឈប់បាញ់។ សូមបញ្ជាក់ថា

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធនៃអ្នកមានគុណ ទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។ ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង និងមានរយៈពេល២៩ថ្ងៃ ដោយវត្តអារាមមួយ

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សិស្សនិទ្ទេស A ដែលមានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥ នឹងក្លាយជាម្ចាស់រថយន្ដអគ្គិសនីមួយគ្រឿង ដែលមានតម្លៃប្រហែល១ម៉ឺន ទៅ២ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា តាមរយៈការផ្ដល់រង្វាន់លើកទឹកចិត្តជាច្រើនបន្ដបន្ទាប់ គួបផ្សំជាមួយការផ្ដល់កិត្តិយស ដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតនោះ គឺជាកត្តាជំរុញទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប កាន់តែមានទឹកចិត្តមុះមុតបន្ថែមទៀត

    August 22, 2025