Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២០ ខែសីហា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើ​ចៅក្រម២រូបនិងរដ្ឋអាជ្ញា២រូប នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រាប់ការកំណត់គោលដៅលើមេដឹកនាំអ៉ីស្រាអែល និងលើ​មន្រ្តីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារាំង លោក Nicolas Yann Guillou, រដ្ឋអាជ្ញាហ្វីជី លោកស្រី

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រិត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីនជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេសកម្ពុជា ដោយមានការចូលរួមពីតំណាង ៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ។ កម្ពុជា-ថៃ បានចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីផ្ទុះអាវុធរយៈពេល៥ថ្ងៃ ដែលបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីទាំងពីរក៏បានបន្តចុះកិច្ចព្រមព្រៀង១៣ចំណុច ក្នុងកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។

    August 21, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២០ ខែសីហា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា ក្រុមប្រទេសអឺរ៉ុបនឹងចាំបាច់ត្រូវតែជាអ្នកទទួលបន្ទុកធំជាងគេ នៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងក្នុងកិច្ចសម្ភាសមួយជាមួយបណ្តាញព័ត៌មានអាមេរិក Fox News លោក Vance បានលើកឡើងដូច្នេះថា «ខ្ញុំមិនយល់ថា ពួកយើងគួរតែជាអ្នកទទួលបន្ទុកលើរឿងនេះឡើយ លោកប្រធានាធិបតី ត្រាំ រំពឹងអឺរ៉ុបដើរតួនាទីនាំមុខក្នុងបញ្ហានេះ។ ទោះបីជា ការធានាសន្តិសុខនឹងលេចឡើងក្នុងទម្រង់បែបណាក៏ដោយ ក្រុមប្រទេសអឺរ៉ុបចាំបាច់នឹងត្រូវតែជា អ្នកទទួលបន្ទុកធំជាងគេ ព្រោះវាជា​ទ្វីបរបស់ពួកគេ ជាសន្តិសុខរបស់ពួកគេ ហើយលោកប្រធានាធិបតី បានបង្ហាញច្បាស់ណាស់កន្លងមក ដូច្នេះហើយពួកនឹងត្រូវតែជាអ្នករ៉ាប់រងធំ​ក្នុងការទទួលបន្ទុកលើរឿងនេះ»។ ប្រធានាធិបតីអាមេរិក លោក

    August 21, 2025
  • ព័ត៌មានជាតិ

    (គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថាសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍បន្ថែមដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺមានគោលដៅតែមួយគត់ក្នុងការធានាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ មិនមែនជាការលូកលាន់កិច្ចការរបស់ប្រទេសទាំង២ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថាក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ត្រូវបន្ថែមសមាជិកដើម្បីឱ្យមានតុល្យភាព។ «ជាឧទាហរណ៍ យើងមានសមាជិក១០រូបនៅក្នុង ទីក្រុងបាងកក តែយើងមានតែ២រូបប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះយើងចាំបាច់ត្រូវបង្កើនសមាជិកបន្ថែម»។ នេះជាការគូសបញ្ជាក់របស់លោក Anwar។ តាមលោក Anwar ប្រសិនបើ មិនគ្រប់គ្រាន់ទេ សមាជិកបន្ថែមអាចយកចេញពីអនុព័ន្ធយោធា និងស្ថានទូត និងគាំទ្រក្រុមការងារផ្សេងទៀត។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Anwar

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេ​ញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ​បានចេញ​សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ​ដោយបានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី និង​កម្ពុជា ​ធ្វើឱ្យធាតុអាកាសនៅប្រទេសកម្ពុជា ផ្ទៃមេឃមានពពកច្រើន និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនជាមួយផ្គររន្ទះ និងខ្យល់កន្ដ្រាក់ ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥​។ ​ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥៖ ១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ យោងតាមនាយកដ្ឋានអង្កេតការរញ្ជួយដីបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ដោយមានការរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកក។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃនេះ។ យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម គ្រោះរញ្ជួយដីមួយបានកើតឡើង នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងកម្រិត៥.៤រ៉ិចទ័រ និងជម្រៅ១០គីឡូម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានជាតិ

    (អ៉ីតាលី)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ជាច្រើននាក់ បានចេញជួបជុំគ្នាដោយអហិង្សា នៅមុខស្ថានកុងស៊ុលថៃ នៅទីក្រុង Milano ប្រទេសអ៉ីតាលី ក្នុងគោលបំណងឲ្យថៃបញ្ឈប់ជាបន្ទាន់ នូវការបង្កហេតុសង្រ្គាមឈា្លនពានមកលើបូរណភាពទឹកដីប្រទេសកម្ពុជា ដោយប្រើលេស និងរូបភាពផ្សេងៗ ព្រមទាំងទាមទារឲ្យដោះលែងវីរៈកងទ័ពរបស់កម្ពុជាទាំង១៨នាក់មកវិញ ដោយគ្មានលក្ខខណ្ឌ។ការជួបជុំទាមទារបែបនេះក្រោមហេតុផលទាំងប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធសឹងតែជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះយើងត្រូវគោរព និងដើតាមគន្លងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ នៅក្នុងព្រឹត្តិការណ៍អហិង្សានេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី បានសូមឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសថៃ ដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវការសន្តិភាពដើម្បីរស់នៅជួបជុំក្រុមគ្រួសារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីពលរដ្ឋខ្មែរត្រឡប់មកពីថៃចូលក្នុងប្រទេសកម្ពុជាវិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីសម្របសម្រួលដល់ការរកការងារធ្វើរបស់ពួកគាត់។ ជាមួយគ្នានោះ ក្រសួងការងារក៏សង្កេតឃើញដែរថា មានក្រុមរកលុយតាមបណ្តាញសង្គម (MMO) ឆ្លៀតឱកាសមួយចំនួន បានយកវីដេអូ ប្រជាជនខ្មែរមិនទាន់មានការងារធ្វើ ទៅផ្សព្វផ្សាយ ដើម្បីបានឡាច និងបានល្បី។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ “នេះមិនមែនជាពេលដែលត្រូវប្រើប្រាស់ការមិនមានការងារធ្វើដើម្បីផ្សព្វផ្សាយយកឡាច និងយកល្បីនោះទេ ព្រោះក្រសួងការងារបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីរកការងារជូនបងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ”។ បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា៖ “ដើម្បីជួយពលករ ក៏ដូចជាពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីថៃ ក្រសួងការងារបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដូចជាការចាំទទួលពលករ និងណែនាំពីឱកាសការងារ

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកស្រី មិថុនា ភូថង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 21, 2025