Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះ​ ក្រសួងអប់រំ ​នឹងដាក់ចេញនូវវិធានការពិសេស ជួយដល់បេក្ខជនប្រឡងមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារមានជិត ៤ពាន់នាក់ ​ដែលជាការអនុគ្រោះដល់ពួកគេដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ លោកបានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវវិធានការពិសេសនេះ ដោយ​សង្កេតឃើញថា សិស្សដែលរស់នៅខេត្តទាំងពីរនេះបានរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីថៃបានចូលឈ្លាន ដោយពួកគេមិនបានរៀនដិតដល់ ខណៈសាលារៀនមួយចំនួនត្រូវបានផ្អាក ហើយត្រូវជម្លៀសខ្លួនទៅទីកន្លែងសុវត្ថិភាព ​ដែលធ្វើឱ្យការហូបចុកមិនបានគ្រប់គ្រាន់ ហើយត្រូវភ័យខ្លាចដោយសារតែសង្រ្គាម។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែល​បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចខាងក្រោម៖ * ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥*

    August 22, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ក្រុមតំណាងស្ថានទូតបរទេសចំនួន៤២ និងអង្គការអន្តរជាតិចំនួន២០ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន។ ដំណើរចុះពិនិត្យមើលសកម្មភាពជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់របស់ គណៈប្រតិភូបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ បេសកកម្មនេះ ធ្វើឡើងក្រោយពេលដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សេតវិមាន (White House) នៅថ្ងៃព្រហស្បតិ៍ទី២១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារ (តាមរយៈអ៉ីម៉ែល) ប្រគេនសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដើម្បីជាការថ្លែងអំណរគុណចំពោះសម្ដេច ដែលបានថ្លែងសង្ឃដីកាអរគុណដល់លោកប្រធានាធិបតីត្រំា (Trump) ចំពោះកិច្ចអន្តរាគមន៍របស់រូបលោក នៅក្នុងជម្លោះព្រំដែនរវាងខ្មែរ-ថៃ នៅមុខស្ថានទូតសហរដ្ឋអាមេរិក ពេលធ្វើធម្មយាត្រាដើម្បីសន្តិភាពដែលមានមនុស្សចូលរួមប្រមាណ ៤០០០អង្គ-នាក់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានអរព្រះគុណដល់ព្រះសង្ឃខ្មែរទាំងអស់ ដែលបានគាំទ្ររូបលោក តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាអាចសហការជាមួយថៃ ក្នុងការបោសសម្អាតមីន នៅទីតាំងដែលមានមនុស្សរស់នៅ និងកន្លែងដែលបម្រើដល់សេដ្ឋកិច្ចសង្គម។ ប្រមុខការទូកម្ពុជាបែបនេះនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៤២ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន២០ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ។ ក្នុងឱកាសដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្រ្តី ប្រាក់

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះថា នៅរយៈពេល៧ខែ ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា រួមមានភ្នំពេញ, សៀមរាបអង្គរ, ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ៣៧ ៤៩២ជើង កើនឡើងជិត១៦% បើធៀបទៅនឹងរយៈពេល០៧ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ សម្រាប់អ្នកដំណើរចេញ-ចូល មានចំនួនជាង ៤ ០៨២ ២៦០នាក់ មានការកើនឡើងជិត១៦% ខណៈទំនិញតាមផ្លូវអាកាសចេញ-ចូល មានចំនួន ៤៧

    August 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជក្រឹត្យ បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 22, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ,​ ជប៉ុន)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវរកបទឈប់បាញ់បន្ទាន់ បន្ទាប់ពីអ៉ីស្រាអែល ប្រកាសផែនការចង់កាន់កាប់ទីក្រុងហ្កាហ្សា (Gaza City)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅពេលចូលរួមសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍអាហ្រ្វិក ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Guterres ថ្លែងថា «វាមានសារៈសំខាន់ណាស់ ក្នុងការឈានដល់បទឈប់បាញ់ហ្កាហ្សាភ្លាមៗ ដែលចាំបាច់ដើម្បីបញ្ចៀសការស្លាប់ និងការបំផ្លិចបំផ្លាញដោយប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងហ្កាហ្សា»។ លោក Guterres ក៏បានអំពាវនាវឱ្យមាន ការដោះលែងចំណាប់ខ្មាំង ដោយឥតលក្ខខណ្ឌពីក្រុមហាម៉ាសផងដែរ ខណៈជំរុញឱ្យអ៉ីស្រាអែល ប្តូរចិត្តឈប់ពង្រីកការសាងសង់ លំនៅដ្ឋានខុសច្បាប់ ក្នុងតំបន់

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា មកទល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ចំនួន៥ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៉ីប្រចាំប្រទេសកម្ពុជា លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM កំពុងបន្ដបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់អំពីស្ថានការណ៍តាមបន្ទាត់ព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដែលមានតំណាងមកពី៥ប្រទេសចូលរួម គឺម៉ាឡេស៉ី ឥណ្ឌូនេស៉ី ឡាវ

    August 21, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក Wu Mo ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times និងជាសមាជិកគណៈកម្មការប្រតិបត្តិសមាគមពាណិជ្ជកម្មអាស៊ាន-ចិន បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌នៅក្នុងប្រទេសកម្ពុជា បង្ហាញទៅកាន់ប្រជាជនចិន និងបរទេសនៅទូទាំងពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀត តាមរយៈថ្នាលផ្សព្វផ្សាយព័ត៌មាន (Platform) របស់ខ្លួនដែលមានអ្នកតាមដានប្រមាណជាង ៧០លាននាក់ និងមានការផ្សព្វផ្សាយជា ៧ភាសាផ្សេងគ្នា។ ការបញ្ជាក់ជំហរបែបនេះរបស់ស្ថាបនិក និងជានិពន្ធនាយកនៃសារព័ត៌មាន Macau Greater Bay Times បានធ្វើឡើងនៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា

    August 21, 2025