- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ នៅច្រកជាំ ខេត្តឧត្តរមានជ័យ។ ការឱ្យដឹងថា របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងកម្ពុជា យោធភូមិភាគីទី៤ កម្ពុជា និងយោធភូមិភាគទី២ របស់ថៃ នឹងធ្វើឡើងនៅថ្ងៃទី២៦
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គមហាឧបាសក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងលោកស្រី សូ សុគន្ធារី, នាយឧត្តមសេនីយ៍បណ្ឌិត ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងអាជ្ញាធរមូលដ្ឋានឃុំវល្លិ៍ស បានរៀបចំពិធីបង្សុកូល និងគោរពវិញ្ញាណក្ខន្ធឧទ្ទិសដល់វីរកងទ័ពកម្ពុជា ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី។ ពិធីនេះមានការនិមន្តចូលរួមពីសំណាក់ព្រះរតនសោភ័ណ ម៉ន បឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ជាសង្ឃាធិបតី វត្តចំបក់ ក្នុងគោលំណងបួងសួងដល់ព្រលឹងបុព្វបុរសមេទ័ព អ្នកសច្ចំបង់បត់ ដើម្បីការពាររារាំងសព្វសត្រូវដែលមានចិត្តឈ្លានពានទឹកកម្ពុជារដ្ឋ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ ព្រះរតនសោភ័ណ
August 25, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ភាគីថៃ៖ ការសន្យាចេញប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាសិទ្ធិរបស់អាជ្ញាធរថៃ ប៉ុន្តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា ឬប៉ះពាល់ដល់តំបន់ដែលគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ពុំទាន់បានឯកភាពខណ្ឌសីមានៅលើដីជាក់ស្ដែង ឬប៉ះពាល់ដល់តំបន់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងកាន់កាប់ និងអាស្រ័យផលឡើយ។ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ គណនីហ្វេកប៊ុក IBoi ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្រុមពេទ្យសត្វនៅសួនសត្វភ្នំតាម៉ៅ។ ក្រោយការបង្ហោះរបស់គណនី IBoi ដែលបានផ្សាយថា៖ «Lucky ស្លាប់ដោយសារឈឺចំថ្ងៃសៅរ័-អាទិត្យ (ពេទ្យមិនធ្វើការ) ទើបមិនបានព្យាបាល»។ ខណៈដែលការលើកឡើងនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ច្រានចោលទាំងស្រុង ដោយលោក ឃឹម ហ្វីណង់ បានបញ្ជាក់នៅគណនីផេកផ្លូវការរបស់លោកថា៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ»។ លោក បានបន្តថា
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កងទ័ពជើងគោកកម្ពុជា បានចែញសែចក្តីប្រកាស លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខាងក្រោមនេះជាសេចក្តីប្រកាស៖
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងហើយលើ សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរៀបចំដោយរាជរដ្ឋាភិបាល។ ការអនុម័តនេះ បានធ្វើឡើងក្នុងឱកាសដែលរដ្ឋសភា បន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដោយមានការចូលរួមពីសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប។ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នាព្រឹកនេះ អង្គសភាបានលើកយករបៀបវារៈចំនួន២ មកធ្វើការពិភាក្សា និងអនុម័តគឺ៖១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការ បញ្ជាការដ្ឋានការពារ ព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមនៅម៉ោង១០៖៣០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក
August 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា ពីការបន្តទាមទារសារជាថ្មីឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា ១៨រូប ដែលយោធាថៃ បានចូលចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលគិតមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃ។ តាមរយៈការសង្ខេបព័ត៌មានប្រចាំថ្ងៃ បង្ហាញអំពីបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជា ក៏នៅតែបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា ១៨រូប ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារដែលទទឹងរង់ចាំទាំងថ្ងៃទាំងយប់»។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ទាហ៊ានថៃ បានចូលមកចាប់ខ្លួនកងកម្លាំងកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីថ្ងៃទី២៩
August 25, 2025 - ព័ត៌មានជាតិ
(ហាណូយ)៖ វៀតណាម នៅថ្ងៃចន្ទ ទី២៥ ខែសីហា បានបិទអាកាសយានដ្ឋាន សាលារៀនជាបណ្ដោះអាសន្ន ហើយចាប់ផ្ដើមជម្លៀសប្រជាជនទ្រង់ទ្រាយធំ ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹង ព្យុះដ៏មានឥទ្ធិពលបំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បាន និងកំពុងបក់បោកក្នុងល្បឿនខ្យល់ ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះបោះពួយសំដៅទៅរកតំបន់ឆ្នេរភាគកណ្ដាល នៃប្រទេសវៀតណាម ហើយត្រូវបានព្យាករថានឹងកើនឥទ្ធិពលកាន់តែខ្លាំង មុននឹងបក់បោកលើដីគោកនៅរសៀលថ្ងៃចន្ទនេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាលវៀតណាមក៏បានព្រមានផងដែរពី ហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ ព្រមទាំងរអិលបាក់ដី។ គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង Kajiki ត្រូវបានរំពឹងថានឹងក្លាយជាព្យុះដ៏កំណាចបំផុតមួយដូចជាព្យុះទីហ្វុង Yagi ដែលបានវាយប្រហារលើប្រទេសមួយនេះ កាលពីឆ្នាំ២០២៤
August 25, 2025









