Liny Chan
  • ព័ត៌មានជាតិ

    ស្រីលង្កា៖ ព្រះសង្ឃចំនួន ២២អង្គត្រូវចាប់ខ្លួនក្នុងករណីរត់ពន្ធគ្រឿងញៀនពីប្រទេសថៃមកកាន់ប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមេសា។ ព្រះសង្ឃទាំង ២២អង្គនេះគឺជាព្រះសង្ឃមានសញ្ជាតិស្រីលង្ការ ដែលបានធ្វើដំណើរទៅកម្សាន្តជាលក្ខណៈឯកជននៅក្នុងប្រទេសថៃរយៈពេល ៤ថ្ងៃ។ ប្រភពខាងលើបានបន្តថា នៅពេលត្រលប់មកប្រទេសកំណើតវិញ ក្រុមព្រះសង្ឃទាំង ២២អង្គនេះបាននាំយកមកជាមួយនូវគ្រឿងញៀនប្រភេទ Kush (កញ្ឆាមួយប្រភេទដែលមានផ្ទុកសារធាតុញៀនកម្រិតខ្ពស់) សរុបចំនួន ១១០គីឡូក្រាម។ បើតាមអាជ្ញាធរស្រីលង្កាបានបញ្ជាក់ថា ក្រុមព្រះសង្ឃបានចែគ្នាលាក់គ្រឿងញៀននៅក្នុងវ៉ាលីរៀងៗខ្លួន ដោយមួយអង្គៗបានលាក់គ្រឿងញៀនប្រមាណជា ៥គីឡូក្រាម ហើយក្រុមព្រះសង្ឃទាំងអស់នេះត្រូវបានឃាត់ខ្លួននៅក្នុងព្រលានយន្តហោះអន្តរជាតិ Bandaranaike ដែលជាព្រលានយន្តហោះដ៏ធំស្ថិតនៅក្នុងទីក្រុង Colombo នៃប្រទេសស្រីលង្កា៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    April 28, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ សូមជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់

    April 28, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន

    April 28, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចុះទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបង្ហាញពីជំហររបស់កម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាប្តេជ្ញាប្រឆាំងការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ប្រភព៖ ក្រសួងព័ត៌មាន

    April 28, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។ ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានទស្សនៈរួមគ្នាថាវិស័យទេសចរណ៍ជាវិស័យគន្លឹះដែលជួយសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ភាគីទាំងពីរ ក៏បានឯកភាពសហការឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនទៅវិញទៅមកឱ្យកាន់តែច្រើនឡើង

    April 27, 2026
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តប៉ៃលិន ប្រកាសបដិសេធចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការ ពិតដែលត្រូវបានផ្សព្វផ្សាយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ កាមទេព លឹមហុង និងតាមបណ្តាញសង្គម ផ្សេងៗ ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» នោះជាព័ត៌មានមិនពិតទេ។ យោងតាមសេចក្តីបដិសេធចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦បានលើកឡើងថារដ្ឋបាលខេត្តប៉ៃលិន សូមបញ្ជាក់ថា ព័ត៌មាននេះគឺជាព័ត៌មានក្លែងក្លាយ បំភ័ន្ត និងគ្មានមូលដ្ឋាន ការពិតឡើយ។ រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ កុំចែករំលែក ឬផ្សព្វផ្សាយបន្តព័ត៌មានមិនពិតនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ និងសូមទទួល យកតែព័ត៌មានពីប្រភពផ្លូវការ។ ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន សូមគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់

    April 27, 2026
  • ព័ត៌មានជាតិ

    ប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៧នេះ បានឱ្យដឹងថា នាដើមខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំង ៤ រួមមាន៖ ១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។

    April 27, 2026
  • ព័ត៌មានអន្តរជាតិ

    ថៃ៖ ឧក្រិដ្ឋជនឆបោកតាមបណ្តាញអ៊ីនធឺណិតម្នាក់ ដែលបានបោកប្រាស់លុយ ១០លានដុល្លារពីពលរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួបនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមេសា។ ឧក្រិដ្ឋជនរូបនេះគឺជាបុរសជនជាតិឥណ្ឌូណេស៊ី និងមានអាយុ ៣៣ឆ្នាំ។ ប្រភពខាងលើបានបន្តថា ឧក្រិដ្ឋជនរូបនេះគឺជាបុគ្គលដែលស្ថិតនៅក្នុងការតាមចាប់ខ្លួនពីសំណាក់ប៉ូលិស FBI អាមេរិកជាយូរមកហើយ​ ខណៈថ្មីៗនេះប៉ូលិស FBI បានស៊ើបដឹងថា ឧក្រិដ្ឋជនបានរត់គេចខ្លួនពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមមកកាន់ប្រទេសថៃ។ ក្រោមកិច្ចសហការណ៍រវាងប៉ូលិស FBI អាមេរិកជាមួយនឹងអាជ្ញាធរថៃ ឧក្រិដ្ឋជនត្រូវបានចាប់ខ្លួននៅក្នុងរមណីដ្ឋានប្រណិតមួយកន្លែងនៅក្នុងខេត្តភូកេត នៃប្រទេសថៃ៕  អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 27, 2026
  • ព័ត៌មានអន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមេសា។ ចំពោះទីតាំងដែលបានរងនូវការគំរាមគំហែងដោយគ្រោះធម្មជាតិនេះ គឺតំបន់កោះហុកកៃដូ ដែលស្ថិតប៉ែកខាងជើង នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារឧតុនិយមអាមេរិក និងជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៥ និង ២៣នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសជប៉ុន) និងបានបង្កើតឱ្យមានរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ៨៣ គីឡូម៉ែត្រ។ យ៉ាង​ណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់ជនរងគ្រោះថ្នាក់ និងមានការខូចខាតយ៉ាងណានៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 27, 2026
  • ព័ត៌មានជាតិ

    ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះបានចេញសេចក្តីប្រកាសព័ត៌មានថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិច ជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយលោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញ ពូកែៗ និងក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ខ្ពស់ បំផុត ពីក្រុមវេជ្ជបណ្ឌិតគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធបច្ចេកទេស ខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរ ពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបន្តថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេក្ខព្រះទរ ព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាម ពេលវេលាកំណត់ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

    April 27, 2026