- Liny Chan
- ព័ត៌មានជាតិ
អាមេរិក៖ ទាហានអាមេរិកម្នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រើប្រាស់ព័ត៌មានសម្ងាត់ស្តីពីការចោប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទៅភ្នាល់លើអ៊ីនធឺណិត និងឈ្នះបានប្រាក់ជាង ៤០០,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមេសា។ ទាហានអាមេរិករូបនេះមានឈ្មោះថា Gannon Ken Van Dyke អាយុ និងអាយុ ៣៨ឆ្នាំ។ ចំពោះការភ្នាល់របស់គាត់វិញ គឺគាត់បានធ្វើការភ្នាល់នៅលើគេហទំព័រ Polymarket។ សូមបញ្ជាក់ជូនថា Polymarket គឺជាវេទិកា online មួយសម្រាប់ភ្នាល់គ្នាអំពីលទ្ធផលនៃព្រឹត្តិការណ៍ធំៗជាច្រើន ឧទាហរណ៍ដូចជា៖ -តើបេក្ខជនណាម្នាក់ នឹងឈ្នះការបោះឆ្នោតឬទេ? -តើព្រឹត្តិការណ៍ណាមួយ
April 24, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ ដែលបង្ហាញពីភាពធន់ និងសកម្មភាពរស់រវើកនៃសង្គម សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិប្រកបដោយក្តីសប្បាយរីករាយ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សម្តេច ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន៕ ប្រភព៖ ក្រសួងព័ត៌មាន
April 24, 2026 - ព័ត៌មានជាតិ
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងការងារទំនាក់ទំនងសាធារណៈនិងព័ត៌មានក្នុងគោលបំណង (១) បន្ពពង្រឹង និងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗ សម្រាប់ ក្រុមការងារចំនួន ៤ មានក្រុមអ្នកនាំពាក្យ, ក្រុមការងារ influencers, ក្រុមការងារ Media, ក្រុមការងារបរិវត្តកម្មឌីជីថល,(២) ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និង (៣) ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈជវភាពជាប្រព័ន្ធតែមួយ ដោយបានវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមកន្លងមក ការឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្តលើបញ្ហាប្រឈមថ្មីៗចំពោះមុខ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង,
April 24, 2026 - ព័ត៌មានជាតិ
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។ តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ (ដប់ប្រាំបី)
April 24, 2026 - ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ី៖ ស្រោមអនាម័យនឹងត្រូវឡើងថ្លៃខ្ទង់ ៣០% ឬខ្ពស់ជាងនេះ ដោយសារតែបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២ ខែមេសា។ ការឡើងថ្លៃនេះគឺដោយសារតែតម្លៃនៃវត្ថុធាតុដើមសម្រាប់ការផលិត និងការវេចខ្ចប់កំពុងឡើងថ្លៃទៅតាមទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ បើតាមលោក Goh Miah Kiat ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតស្រោមអនាម័យធំបំផុតនៅលើពិភពលោកគឺក្រុមហ៊ុន Karex បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចនៅពេលនេះគឺផុយស្រួយខ្លាំងណាស់ ជាពិសេសនេះគឺការដឹកជញ្ជូនមានភាពយឺតយ៉ាវខ្លាំងនិងមានតម្លៃខ្ពស់ ដែលបញ្ហានេះបានរុញឱ្យតម្លៃនៃចង្វាក់ផលិតកម្មផ្សេងៗទៀតត្រូវឡើងខ្ពស់ផងដែរ។ នាយកប្រតិបត្តិរូបនេះបានបន្តថា នៅចំពោះមុខស្ថានភាពនេះយើងគ្មានជម្រើសអ្វីក្រៅពីផ្ទេរការចំណាយទាំងនេះទៅកាន់អតិថិជនទេ ពោលគឺដំឡើងថ្លៃខ្ទង់ ៣០% ឬអាចខ្ពស់ជាងនេះ។ សូមបញ្ជាក់ជូនថា Karex គឺជាក្រុមហ៊ុនផលិតស្រោមអនាម័យ ដែលមានមូលដ្ឋានៅក្នុងប្រទេសម៉ាឡេស៊ី ហើយតាមធម្មតាក្រុមហ៊ុនអាស៊ីមួយនេះអាចផលិតស្រោមអនាម័យបានប្រមាណជា ៥ពាន់លានស្រោមនៅក្នុងមួយឆ្នាំ៕ លោក Goh
April 23, 2026 - ព័ត៌មានជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានធ្វើការជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែមេសា។ ចំពោះទីតាំងដែលកំពុងមានភ្លើងឆេះវិញ គឺមានចំនួន ២កន្លែងទៅក្នុងខេត្ត Iwate ភាគឦសាន នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវជម្លៀសខ្លួនទាំងអស់នោះគឺមានចំនួនជាងស្តែង ១ ០៧៧នាក់ រស់នៅក្នុងគ្រួសារចំនួន ៥៦៦គ្រួសារផ្សេងគ្នា ហើយពេលនេះពួកគេត្រូវទៅស្នាក់នៅក្នុងជំរុំសុវត្ថិភាពរួមគ្នាជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានពលរដ្ឋណាម្នាក់បានរងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time នៅ
April 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្រាប់ពេលអនាគត កម្ពុជា និងចិន បានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៍ខៀវ ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ នេះបើយោងតាមលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
April 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី
April 23, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាថា យន្តការ «២+២» នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។ យោងតាមលទ្ធផលនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី
April 23, 2026 - ព័ត៌មានជាតិ
ឥណ្ឌា៖ អាជ្ញាធរក្រុងញូវដេលី នៃប្រទេសឥណ្ឌា បានដាក់ចេញបទបញ្ជាថ្មីមួយតម្រូវឱ្យនៅតាមសាលារៀនត្រូវតែបន្លឺសំឡេងកណ្តឹងឬគោះជួងរម្លឹកឱ្យកូនសិស្សទៅញាំទឹកជាប្រចាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា។ បទបញ្ជានេះត្រូវបានដាក់ចេញក្នុងគោលបំណងជម្រុញឱ្យក្រុមកូនសិស្សក្មេងៗញាំទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសបញ្ហាសុខភាពផ្សេងៗ ជាពិសេសបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល ក្នុងបរិបទដែលឥណ្ឌាកំពុងប្រឈមនឹងរលកកម្តៅយ៉ាងខ្លាំង។ សូមបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំនៅពេលដែលរដូវក្តៅចូលមកដល់ តំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌាបានប្រឈមនឹងបញ្ហាដ៏ធំមួយ គឺមានពលរដ្ឋមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល បន្ទាប់ពីពួកគេបានធ្វើការងារក្រោមកំដៅថ្ងៃយ៉ាងយូរ និងមិនបានទទួលទានទឹកគ្រប់គ្រាន់។ ប្រភពខាងលើបានបន្តថា កាលពីរដូវក្តៅក្នុងឆ្នាំ២០២៤កន្លងទៅ សីតុណ្ហភាពនៅក្នុងរដ្ឋធានីញូវដេលីបានកើនឡើងរហូតដល់កម្រិត ៤៩,២អង្សាសេ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១២ មកដល់ឆ្នាំ ២០២១ គឺមានពលរដ្ឋឥណ្ឌាជាង ១១,០០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល៕ អត្ថបទ៖ ភក្តី ប្រភព៖
April 23, 2026









