Liny Chan
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រុមការងារចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះឆែកឆេរ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamsនៅ អគារប៉ោលី (BAOLI INTER CITY) ក្នុង ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល

    April 25, 2026
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិជាមួយអង្គបោះឆ្នោត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម សរុបចំនួន ១,១៩៣នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏មានអត្ថន័យនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ដើម្បីតម្រង់ទិសមន្ត្រីរាជការឱ្យអនុវត្តតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ។ សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវចងចាំក្នុងចិត្តថា «ខ្លួនគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ»។ សម្តេចបានដាស់តឿនឱ្យមន្ត្រីខិតខំផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័ស ទាន់ចិត្ត និងមានក្រមសីលធម៌ខ្ពស់។ ទន្ទឹមនឹងនេះ សម្តេចក៏បានព្រមានចំពោះមន្ត្រីដែលយកបុណ្យស័ក្តិទៅប្រើប្រាស់ក្នុងលក្ខណៈគ្រួសារនិយម បង្ហាញភាពអួតអាង

    April 25, 2026
  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001)។ សេចក្តីថ្លែងការណ៍ខាងលើ បានបន្តថាចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរំលេចថា វាជារឿងគួរឱ្យសោកស្តាយណាស់

    April 25, 2026
  • ព័ត៌មានជាតិ

    បុរសជាជនអនាថាម្នាក់ដែលប្រើប្រាស់ពាក្យសំដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេស ម្នាក់ នៅក្បែររបងវត្តឧណ្ណាលោមត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦ នាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    April 25, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានបង្កប្រាក់ដែលជារូបិយប័ណ្ណគ្រីបតូមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ចំនួន ៣៤៤លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី២៥ ខែមេសា។ ចំណាត់ការខាងលើនេះត្រូវបានគេមើលឃើញថា​ គឺជាការដាក់សម្ពាធមួយទៅកាន់ប្រទេសអ៊ីរ៉ង់ពីសំណាក់រដ្ឋាភិបាលអាមេរិក ខណៈស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងតែមានភាពតានតឹងខ្លាំង។ បើតាមលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយ ដើម្បីដាក់សម្ពាធឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ និងធានាឱ្យបានថា ផ្លូវទឹកដ៏សំខាន់មួយនេះគឺមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រព័ន្ធដឹកជញ្ជូនសកល។ រដ្ឋមន្ត្រីរូបនេះបានបន្តថា ក្រៅតែពីការបង្កប្រាក់ខាងលើនេះ អាមេរិកក៏កំពុងស្វែងរកលទ្ធភាពបង្កកចរន្តសាច់ប្រាក់ជាច្រើនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 25, 2026
  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលអាណិត្តទី៧ បានជំរុញដើម្បីឲ្យកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាមួយដែលសមស្របនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងចំពេលដែលមានភាពតានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ។ យោងតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានពិភាក្សានិងឆ្លងសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីកាតព្វកិច្ចយោធា បន្ទាប់ពីរាជរដ្ឋាភិបាលបាន កំណត់ថាឆ្នាំ២០២៦នេះ គឺជាឆ្នាំត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់ថ្មីនេះ មាន ៨ជំពូក និង ២០មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា។ សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២៥ បានលើកអំពីបំណងចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដោយលើកឡើងថាច្បាប់នេះ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ ទន្ទឹមនេះ សម្តេចបវរធិបតី

    April 24, 2026
  • ព័ត៌មានអន្តរជាតិ

    ចិន៖ ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីមានសុពលភាព” ( Valid Invention Patent) ជាង ៥លាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមេសា។ សូមបញ្ជាក់ថា “ប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” គឺជាកម្មសិទ្ធិបញ្ញាស្របច្បាប់មួយ ដែលរដ្ឋផ្តល់ឱ្យអ្នកបង្កើតរបស់ថ្មីណាមួយក្នុងគោលបំណងដើម្បីការពារ និងគ្រប់គ្រងការប្រើប្រាស់នៃរបស់ដែលពួកគេបានបង្កើតថ្មីនោះក្នុងរយៈពេលកំណត់មួយ។ បើតាមលោក Rui Wenbiao អនុប្រធាន​រដ្ឋបាល​កម្មសិទ្ធិបញ្ញា​ជាតិ​ចិន បានប្រកាស​នៅក្នុង​សន្និសីទសារព័ត៌មាន​មួយថា៖ «ប្រទេសចិន​បន្ត​នាំមុខគេ​ក្នុង​ការអភិវឌ្ឍ​កម្មសិទ្ធិបញ្ញា ដោយ​ទទួលបាន​ប័ណ្ណប៉ាតង់​សំខាន់ៗ​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​ថ្មីៗ​ដូចជា បច្ចេកវិទ្យា​កង់ទិច ការផលិត​ជីវសាស្ត្រ ចំណុចប្រទាក់​ខួរក្បាល​-កុំព្យូទ័រ និង​ការទំនាក់ទំនង 6G ជាដើម។

    April 24, 2026
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ។ សម្តេចធិបតី បានបន្តថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)

    April 24, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានរៀបចំអនុវត្តការផ្ទេរ ដឹកបញ្ជូនជនជាប់ឃុំចំនួន ៣០០នាក់ ពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំជាមួយគ្នានេះផងដែរ ពួកគេនឹងទទួលបានឱកាសការអប់រំកែប្រែ និងស្តារនីតិសម្បទា ព្រមទាំងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដើម្បីត្រៀមខ្លួនក្លាយជាពលរដ្ឋល្អ នៅពេលត្រលប់ចូលក្នុងសហគមន៍វិញ បន្ទាប់ពីអនុវត្តន៍ទោសចប់។ ប្រតិបត្តិការនេះ ត្រូវបានចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១

    April 24, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ ទាហានអាមេរិកម្នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រើប្រាស់ព័ត៌មានសម្ងាត់ស្តីពីការចោប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទៅភ្នាល់លើអ៊ីនធឺណិត និងឈ្នះបានប្រាក់ជាង ៤០០,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមេសា។ ទាហានអាមេរិករូបនេះមានឈ្មោះថា Gannon Ken Van Dyke អាយុ និងអាយុ ៣៨ឆ្នាំ។  ចំពោះការភ្នាល់របស់គាត់វិញ គឺគាត់បានធ្វើការភ្នាល់នៅលើគេហទំព័រ Polymarket។ សូមបញ្ជាក់ជូនថា Polymarket គឺជាវេទិកា online មួយសម្រាប់ភ្នាល់គ្នាអំពីលទ្ធផលនៃព្រឹត្តិការណ៍ធំៗជាច្រើន ឧទាហរណ៍ដូចជា៖ -តើបេក្ខជនណាម្នាក់ នឹងឈ្នះការបោះឆ្នោតឬទេ? -តើព្រឹត្តិការណ៍ណាមួយ

    April 24, 2026