Liny Chan
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Daniel C. Gauthier ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR International នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនៃជំនួប លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។ លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយសង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី

    May 2, 2026
  • ព័ត៌មានជាតិ

    ផ្ដើមដោយឃ្លា «បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា!» ក្នុងឱកាសដ៏មានអត្ថន័យនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ សូមបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរួម ចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាព សុចរិតភាព និងគួរឱ្យទុកចិត្ត ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវចូលរួម យ៉ាងសកម្មក្នុងតួនាទីជាសាក្សីនៃសន្តិភាព និងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជា និងទៅកាន់ពិភពលោក។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិត អបអរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ ទន្ទឹមនេះដែរ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

    May 2, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិបានគូសបញ្ជាក់ថា កម្ពុជា នឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើថៃសម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នាក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយប្ររទេសទាំងពីរ បានចុះហត្ថលេខាជាមួយគ្នានៅឆ្នាំ២០០១។ ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្ដីពី ភាគីថៃ គ្រោងនឹងលុបជាឯកតោភាគីអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១(MoU 2001) រវាងកម្ពុជា និងថៃ និងគោលជំហរកម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពដែនសមុទ្រកម្ពុជា ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម

    May 2, 2026
  • ព័ត៌មានជាតិ

    “ជនជាតិថៃចំនួន ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងបន្ថែមថា៖ “មានជនសង្ស័យចំនួន៣០នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្ត។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ”។ គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងមួយមានសណ្ឋានជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ ល្បែងស៊ីសងអនឡាញ

    April 30, 2026
  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងថា គ្រាន់តែរយៈពេល៤ខែសោះ កំណើនកូនសត្វផ្សោតបានឡើងដល់ចំនួន៦សម្រាប់ដើមឆ្នាំ២០២៦នេះ។ ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីកូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ កំណើនកូនសត្វផ្សោតនៅដើមឆ្នាំ២០២៦នេះ បានដល់ក្តីសង្ឃឹមថា សត្វផ្សោតអាចនឹងមានកំណើនគួឲ្យចាប់អារម្មណ៍នៅឆ្នាំនេះ ព្រោះទើបតែរយៈពេល៤ខែតែការបង្កើតកូនរបស់សត្វផ្សោតបានចំនួនរហូត៦ ខណៈរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ២០២៥ ការបង្កើតកូនរបស់សត្វផ្សោតបានតែចំនួន ៦ក្បាល ។ ហើយយោងតាមរបាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២១ កូនផ្សោតកើតថ្មី ៦ក្បាល នៅឆ្នាំ២០២២ កូនផ្សោតកើតថ្មីមាន ៦ក្បាល នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី ៨ក្បាល និងនៅឆ្នាំ២០២៤ ផ្សោតកើតមាន ៩ក្បាល ។

    April 30, 2026
  • ព័ត៌មានជាតិ

    (AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦)– យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានីបានដា ស៊េរី បេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។ ខាងក្រោមនេះ ជាការដកស្រង់នូវខ្លឹមសារមួយចំនួននៃចម្លើយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតបទៅនឹងសំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងជំនួបនេះ ដូចខាងក្រោម៖

    April 30, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្រ្តីពាក់ព័ន្ធ លែងអណ្តើកហ្លួង ដែលជាប្រភេទ​សត្វជិត​ផុតពូជ ចំនួន ២០ក្បាល ចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិត​ក្នុង​ឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើន​ផល​​ស្តុក​ក្នុង​ធម្មជាតិឡើងវិញ។ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក​ដ្ឋាន​ជលផល និងមានការចូលរួមពី ឯកឧត្តម Steven Pang Chee

    April 30, 2026
  • ព័ត៌មានអន្តរជាតិ

    ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានលីសាកសពប្អូនស្រីរ​បស់គាត់ទៅកាន់ធនាគារមួយកន្លែងដើម្បីបើកប្រាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមេសា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងសហគមន៍កុលសម្ព័ន្ធមួយកន្លែង ក្នុងរដ្ឋ Odisha ភាគខាងកើតនៃប្រទេសឥណ្ឌា។ បុរសដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះថា Jitu Munda ហើយធនាគារដែលគាត់ត្រូវទៅបើកលុយនោះ គឺជាសាខាមួយរបស់ធនាគារ Indian Overseas Bank។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុលោក Jitu Munda បានទៅដល់សាខាធនាគារ Indian Overseas Bank ម្តងរួចហើយ ដើម្បីបើកយកប្រាក់ពីគណនីប្អូនស្រីរបស់គាត់ ដែលបានស្លាប់បាត់បង់ជីវិត និងទើបបញ្ចុះសពកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក្តី ពេលនោះបុគ្គលិកធនាគារបានបដិសេដមិនបើកប្រាក់ទាំងនោះឱ្យលោក

    April 30, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។ កិច្ចប្រជុំនេះនៅទីស្តីការក្រសួងយុត្តិធម៌ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រៀបចំឡើង ក្នុងគោលបំ ណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិ ទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

    April 30, 2026
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូស្សាឡាម។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពាំនាំព្រះរាជសារថ្លែងអំណរព្រះគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ដែលព្រះអង្គបានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំសារសួរព្រះរាជសុខទុក្ខ និងថ្វាយព្រះពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    April 30, 2026