- Liny Chan
- ព័ត៌មានជាតិ
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូស្សាឡាម។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានពាំនាំព្រះរាជសារថ្លែងអំណរព្រះគុណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះចៅស៊ុលតង់ ដែលព្រះអង្គបានផ្ញើព្រះរាជសារថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានពាំនាំសារសួរព្រះរាជសុខទុក្ខ និងថ្វាយព្រះពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
April 30, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាមពាក្យក្រសួងការពារជាតិ។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)
April 29, 2026 - ព័ត៌មានជាតិ
ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ ដែលកំពុងរងការខូចខាត ឱ្យប្រសើរឡើងវិញ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុល ឱ្យដឹងថា ជញ្ជាំងថ្មបាយក្រៀម របស់កំពែងក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ បានទទួលរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់។ ចំពោះរចនាសម្ពន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរ ដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ រងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា
April 29, 2026 - ព័ត៌មានជាតិ
ឥណ្ឌា៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅក្នុងប្រទេសឥណ្ឌាព្រមានពីគម្រោងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ដោយសារតែវិបត្តិប្រេងឥន្ទនៈសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែមេសា។ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមានរួមមាន ក្រុមហ៊ុនអាកាសចរណ៍ IndiGo, ក្រុមហ៊ុនអាកាសចរណ៍Air India និងក្រុមហ៊ុនអាកាសចរណ៍ SpiceJet ផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះសហព័ន្ធអាកាសចរណ៍ឥណ្ឌា ដែលជាតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះបានផ្ញើលិខិតសុំអន្តរាគមន៍ផ្លូវការមួយច្បាប់ទៅកាន់អាជ្ញាធរអាកាសចរណ៍ឥណ្ឌារួចរាល់ហើយ ដើម្បីសុំឱ្យរដ្ឋាភិបាលឥណ្ឌាជួយសម្របសម្រួលបញ្ចុះតម្លៃប្រេងឥន្ទនៈ។ ខ្លឹមសារនៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា «ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសឥណ្ឌាកំពុងស្ថិតនៅក្រោមភាពតានតឹងខ្លាំង ហើយជិតដល់ការបិទ ឬបញ្ឈប់ប្រតិបត្តិការហើយ» ប្រសិនបើរដ្ឋាភិបាលមិនអាចជួយបញ្ចុះតម្លៃប្រេងឥន្ទនៈសម្រាប់ការហោះហើរបាននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 29, 2026 - ព័ត៌មានជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងដាក់រូបលោកនៅលើលិខិតឆ្លងដែនអាមេរិកមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែមេសា។ គម្រោងខាងលើនេះត្រូវបានគេមើលឃើញថា គឺជាបទដ្ឋានរដ្ឋបាលថ្មីមួយទៀតនៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ខណៈលោក ដូណាល់ ត្រាំ បានប្រើប្រាស់ត្រាផ្ទាល់ខ្លួនលើស្ថាប័នរដ្ឋាបាលយ៉ាងច្រើនរួចហើយចាប់តាំងពីរូបលោកចូលកាន់តំណែងជាផ្លូវការមក។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺនឹងមានរូបចំនួន ២ ដែលត្រូវដាក់នៅលើលិខិតឆ្លងដែនអាមេរិកតែមួយចំនួនប៉ុណ្ណោះ ពោលគឺមានចំនួនកំណត់ (Limited-edition Passport) ដើម្បីអបអរខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៦ នេះ។ បើតាមរូបភាពដែលក្រសួងការបរទេសអាមេរិកបានបង្ហោះនៅលើបណ្តាញសង្គម X បានបង្ហាញថា រូបទាំង
April 29, 2026 - ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦–លើសពីការសម្ដែងរួមគ្នានៃ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នឹង ត្រៀមថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង រួមគ្នា សម្រាប់ផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
April 29, 2026 - ព័ត៌មានជាតិ
ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតចិន គ្រោងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្ដទៅនៅខាងជើង ប្រាសាទបាយ័ន ក្រុងអង្គរធំ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា បានឱ្យបានដឹងថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០ នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប
April 29, 2026 - ព័ត៌មានជាតិ
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីជាន់ខ្ពស់ខាងលើ បានបន្តថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ
April 28, 2026 - ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការរបស់កម្មករនិយោជិត តាមរយៈការពង្រឹង និងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃរបបសន្តិសុខសង្គមជាបន្តបន្ទាប់។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦
April 28, 2026 - ព័ត៌មានជាតិ
តាកែវ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលក្រុងដូនកែវ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវ បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់លោក ឌឹម គឹមសាន្ត អភិបាលក្រុងដែលទើបតែងតាំងថ្មី ឱ្យខិតខំដុសខាត់សម្រស់ក្រុងដូនកែវឱ្យកាន់តែលេចធ្លោថែមទៀត។ ការពង្រឹងសោភ័ណភាព និងសេដ្ឋកិច្ច ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ដោយសារក្រុងដូនកែវគឺជា “បេះដូង” នៃខេត្ត អាជ្ញាធរក្រុងត្រូវតែបង្កើនសន្ទុះការងារឱ្យខ្លាំងជាងមុន ដើម្បីសម្រេចបាននូវគោលដៅធំៗរួមមាន៖ បង្កើតបរិស្ថានរស់នៅដែលស្អាត មានផាសុកភាព និងទំនើប។ ខិតខំកែលម្អសោភ័ណភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ដើម្បីជាការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តកាន់តែច្រើន និងបន្តបង្កើតបរិយាកាសល្អសម្រាប់វិនិយោគិន ដើម្បីបង្កើតការងារជូនពលរដ្ឋ
April 28, 2026









