Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែឈើទុរេន ជាលើកដំបូង ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Ari Cambodia) នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងដំណាក់កាល សាកល្បងជាលើកដំបូងនេះ មានផ្លែទុរេនចំនួន២តោន បាននាំចេញទៅកាន់ប្រទេសចិន ហើយចំនួននេះ មិនមែនជាចំនួនជាក់លាក់នោះទេ គឺវានឹងកើនឡើងជាបន្ដបន្ទាប់ តាមការបញ្ជាទិញពីភាគីចិន។ លោក បួន សារៈមុនី បានថ្លែងថា «ខ្ញុំគិតថា ការនាំចេញតាមផ្លូវអាកាស ជាលើកទីដំបូងនេះ ជាមធ្យោបាយមួយមានប្រសិទ្ធភាព ហើយចម្ងាយដឹកជញ្ជូនពីកម្ពុជាទៅចិន

    August 8, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ករណីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ឈ្មោះ ចាន់ ឃុង បានប្រើហិង្សាលើស្ត្រី នៅខារ៉ាអូខេ កាលពីយប់មិញនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បាននិងកំពុងធ្វើការត្រួតពិនិត្យ ដើម្បីសុំគោលការណ៍ចាត់វិធានការណ៍បន្ត។ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមជនសង្ស័យបានប្រើហិង្សាលើស្រ្តីដែល​រងរបួស​ផ្ទៃ​មុខ​ និង​ភ្នែក​ក្នុង​បន្ទប់​ខារ៉ា​អូខេ​មួយ​កន្លែង​នៅ​បឹងកក់​ ខណ្ឌ​ទួលគោក​ កាល​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៧​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​ ២០២៥​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 8, 2025
  • PR

    ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មព្រមទាំងក្រុមហ៊ុន ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។ បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធហើយ តែងតែ ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី សោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ ប្រកបដោយអត្ថន័យជាមួយ កំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ សេវាកម្មរបស់កំពង់ផែ”។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ

    August 8, 2025
  • PR

    ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវ បាន បង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។  កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក ក្នុងខេត្តព្រះវិហារ ហើយ បច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧០០ នាក់។ កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយ និងថវិកា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយ ក្រុមអ្នកស្ម័គ្រចិត្តបាន ជួបជុំគ្នា នៅចំណតរថយន្ត Royal One

    August 8, 2025
  • ព័ត៌មានជាតិ

    (ម៉ាឡេស៊ី)៖ កម្ពុជា-ថៃ យល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពី​ព្រំដែនរបស់ខ្លួន។ នេះបើតាមខ្លឹមសារ នៃកិច្ចព្រមព្រៀង១៣ចំណុច ក្រោយកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) រវាងកម្ពុជា និងថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានធ្វើឡើងរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡារ ឡាំពួរ ប្រទេសម៉ាឡេស៊ី, ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែកភាគីថៃ ដឹកនាំលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ។ តាមកិច្ចព្រមព្រៀង១៣ចំណុច

    August 7, 2025
  • ព័ត៌មានជាតិ

    (ម៉ាឡេស៊ី)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដែលធ្វើឡើង នាទីក្រុងគួឡារឡាំពួរ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរ បានសម្រេចឯកភាពគ្នា មិនបង្កើនកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទៀតនោះទេ។ ក្នុងអនុស្សារណៈការព្រមព្រៀង បានបញ្ជាក់ថា «ភាគីទាំងពីរ យល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាង កម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយ មុខជានឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។»។ ក្នុងអនុស្សារណៈការព្រមព្រៀង បានបន្ថែមទៀតថា «ភាគីទាំងពីរឯកភាពគ្នា មិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំង​ការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨

    August 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការនាំចេញក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះ៖ * ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២

    August 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកជំនាញកែច្នៃអាហាររបស់កូរ៉េ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ នឹងជួយ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SMEs)​ កែច្នៃ និងអភិវឌ្ឍន៍ផលិតផលថ្មីៗឱ្យមានគុណភាព និងស្តង់ដាសុវត្ថិភាព​ ដើម្បីឆ្លើយតបនឹងតម្រូវការ​ក្នុងស្រុក និងនាំចេញ ​ខណៈបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននឹងកំពុងពង្រឹង និងពង្រីកការផលិត និងអភិវឌ្ឍន៍ផលិតផលថ្មីៗបន្ថែមទៀត សម្រាប់ជំនួសទំនិញនាំចូលពីថៃ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធបើកដំណើរការ​មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ​នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោក JUNG JAE HAK នាយករងនាយកដ្ឋានកំណើនសាកល​របស់វិទ្យាស្ថានបច្ចេកវិទ្យាជឿនលឿនកូរ៉េបានលើកឡើងថា ​​ក្នុងខណៈពេលនេះ គឺជាឱកាសល្អដែលSMEsកម្ពុជា ត្រូវចាប់ឱកាសក្នុងការផលិត ដូច្នេះហើយអ្វីដែលSMEsកម្ពុជា មានបំណងចង់កែច្នៃ

    August 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានប្រព្រឹត្តទៅដោយជោគជ័យ។ បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សា និងឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងដែលបញ្ជាក់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC

    August 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំក្រុមលេខាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រយៈពេល៣ថ្ងៃមកនេះ មានសញ្ញាវិជ្ជមានជាច្រើនរវាងភាគីទាំងពីរ។ គួរបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាGBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កិច្ចប្រជុំ៣ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានផ្លាស់ប្តូរនៃចំណុចសំខាន់ៗជាច្រើនប្រកបដោយភាពវិជ្ជមាន ធាតុចូលជាច្រើនរបស់កម្ពុជា ក៏បានភាគីថៃយល់ស្រប និងទទួលយក ដោយឡែកភាគីថៃ ក៏មានចំណុចល្អខ្លះដែលកម្ពុជា

    August 7, 2025