- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ផែនការរបស់លោក ប៊ុនសីន បាតផ្លាង មេបញ្ជាការយោធភូមិភាគ២ថៃ ដែលចង់វាយដណ្ដើមប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុចា គឺជាការបង្កហេតុ និងបញ្ជាក់កាន់តែច្បាស់អំពីការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ តាមរយៈសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលប្រចាំថ្ងៃនេះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ផែនការមុនចូលនិវត្តន៍របស់មេបញ្ជាការយោធភូមិភាគ២ថៃ គឺជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥
August 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺត្រូវតែដោះស្រាយដោយបច្ចេកទេស និងច្បាប់អន្តរជាតិ។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា «បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ»។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។ លោកស្រី ក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងមាត់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ
August 11, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំពិធីធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ។ ទន្ទឹមការរៀបចំពិធីធម្មយាត្រានេះ ក៏មានការយាង និងនិមន្តធ្វើសេចក្តីថ្លែងការណ៍ជាខេមរភាសា និងភាសាអង់គ្លេសដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ
August 11, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន NBC News បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៩ ខែសីហា ថាសេតវិមានកំពុងពិចារណាអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Alaska ជាទីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សារព័ត៌មាន NBC News ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ និងមន្ត្រី៣នាក់ផ្សេងទៀតដែលបានដឹងពី កិច្ចពិភាក្សាផ្ទៃក្នុង។ ក្រុមមន្ត្រីទាំងនេះបានឱ្យដឹងទៀតថាគម្រោងអញ្ជើញលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់រដ្ឋ Alaska កំពុងស្ថិតនៅក្រោម
August 10, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី៩ ខែសីហា បានឱ្យដឹងថាយោធាកូរ៉េខាងជើងបានដកឧបករណ៍បំពងសំឡេងមួយចំនួនដែលតម្រង់ទៅរកកូរ៉េខាងត្បូង ចេញពីផ្នែកខ្លះនៃតំបន់ព្រំដែន បន្ទាប់ពី កូរ៉េខាងត្បូងបានធ្វើដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នេះគឺជាលើកដំបូងដែលទីក្រុងសេអ៊ូលធ្វើសេចក្ដីថ្លែងការណ៍បែបនេះ ចាប់តាំងពីលោក Lee Jae Myung បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជាង២ខែមកនេះ និងបន្ទាប់ពី កូរ៉េខាងត្បូងដកឧបករណ៍បំពងសំឡេងចេញពីតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកូរ៉េខាងជើងបានដកឧបករណ៍បំពងសំឡេងចេញនោះទេ ហើយក៏មិនទាន់ច្បាស់នោះដែរ ថាតើទីក្រុងព្យុងយ៉ាងនឹងដកឧបករណ៍បំពងសំឡេងទាំងអស់ចេញពីព្រំដែនឬក៏យ៉ាងណានោះដែរ? គួរបញ្ជាក់ថា ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូងរបស់លោក Lee Jae Myung បានបិទឧបករណ៍បំពងសំឡេងដែលត្រូវបានដាក់ពង្រាយនៅតាមបណ្ដោយព្រំដែន ដើម្បី រិះគន់កូរ៉េខាងជើង ភ្លាមៗក្រោយរូបលោកឡើងកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង។ រហូតដល់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្ដើមដកឧបករណ៍បំពងសំឡេងចេញពីព្រំដែន
August 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (Peace Petroleum Cambodia) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ ដែលសុទ្ធសឹងជាអតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការបញ្ចប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC។ សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម មានខ្លឹមសារដូច្នេះថា៖ ជំហានដំបូងស្ថានីយដែលបានសម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum
August 10, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី បានអញ្ជើញដឹកនាំក្បួនដង្ហែថ្មើរជើង ក្រោមប្រធានបទ «កម្ពុជាស្រឡាញ់សន្តិភាព»។ ពិធីនេះ មានវត្តមាននិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាគមន៍និស្សិតសាកលវិទ្យាល័យស្វាយរៀង យុវជន ស.ស.យ.ក ខេត្ត និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ១២,០០០នាក់ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង ហើយចេញដំណើរថ្មើរជើង ទៅតាមតម្រាយផ្លូវមួយចំនួន ក្នុងក្រុងស្វាយរៀង។ កម្មវិធីនេះ បានបង្ហាញទៅកាន់ពិភពលោកទាំងមូល ឱ្យឃើញពីគោលបំណង និងឆន្ទៈទៅកាន់ពិភពលោកទាំងមូល ពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា និងបង្ហាញនូវស្មារតីរួម
August 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា មកពី៩ប្រទេស រួមមាន៖ អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ វៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចុះទៅកាន់ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន និងជនភៀសសឹក ក្រោយកម្ពុជាអនុវត្តយ៉ាងពេញលេញលើបទឈប់បាញ់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
August 10, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់សមូរភូមិប្រយុទ្ធ សូមប្រុងប្រយ័ត្នគ្រាប់មិនទាន់ផ្ទុះ បើមានការសង្ស័យសូមទាក់ទងអង្គភាពសុីម៉ាក់ (CMAC)។ តាមរយ: channel telegram ផ្លូវការរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកនេះ បានបញ្ជាក់បន្ថែមដែរថា៖បើបងប្អូនប្រជាពលរដ្ឋបានជួបនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងCMAC ខេត្តព្រះវិហារ ដូចជា៖– លោក អ៊ាន សុធា 097 222 2735– លោក ហង្ស សាណាល 097
August 10, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយទទួលបានការទុកចិត្ត និងអនុញ្ញាតពីសំណាក់រដ្ឋាភិបាលចិន, នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនក្នុងស្រុកមួយទៀត បាននាំចេញទុរេនជាជំហានដំបូងចំនួន ១,៧៥០គីឡូក្រាមទៅប្រទេសចិន តាមរយៈការដឹកជញ្ជូនតាមយន្តហោះ ព្រោះថា ទុរេនដែលនាំចេញនេះ ជាប្រភេទទុរេនខ្មែរសុទ្ធ ដាំលើទឹកដីកម្ពុជាដែលមានបទដ្ឋានស្របតាមស្តង់ដា គ្មានជាតិគីមី និងមានឱជារសឈ្ងុយ ផ្អែមឆ្ងាញ់បំផុត។ តាមផែនការ សម្រាប់ឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ និងការអនុញ្ញាតឲ្យនាំទុរេនទៅកាន់ទីផ្សារចិនខាងលើ គឺក្រុមហ៊ុន KONG & DONG Cooperation IMPORT & EXPORT Co., LTD. ដោយគ្រោងនាំទៅជាង៥ពាន់តោន។ លោកបណ្ឌិត អ៊ុក គង់
August 9, 2025









