Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានថ្លែងថា «យើងមានក្ដីបារម្ភចំពោះការក្លែងបន្លំការនាំចេញទំនិញ ពីសហរដ្ឋអាមេរិកចូលមកកម្ពុជា ដើម្បីទទួលបានការអនុគ្រោះពន្ធ ព្រោះករណីកម្ពុជាលើកលែងពន្ធនាំចូលពីសហរដ្ឋអាមេរិកនេះ យើងអត់តម្រូវឲ្យស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចសហរដ្ឋអាមេរិកចេញ CO ដើម្បីបញ្ជាក់នោះឡើយ ដូច្នេះបន្ទុក គឺធ្លាក់លើភាពស្មោះត្រង់ និងត្រឹមត្រូវរបស់អ្នកនាំចូល»។ លោកបណ្ឌិត គុណ ញឹម គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក នាថ្ងៃទី៨ ខែសីហា

    August 9, 2025
  • ព័ត៌មានជាតិ

    (​ក្រចេះ)៖ លោក ម៉ន គ្រីយ៉ា រដ្ឋ​លេខា​ធិ​ការនៃក្រ​សួង​ការ​ងារ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ និង​លោក ម៉ុល វិបុល អនុ​រដ្ឋ​លេខា​ធិកា​រនៃក្រ​សួង​ការ​ងារ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ ព្រម​ទាំង​មន្រ្តី​ក្រោម​ឱវាទ​ក្រសួង និង​អាជ្ញា​ធ​រ​ពាក់​ព័ន្ធ បាន​អញ្ជើញ​ចូល​រួម​សំណេះ​សំណាល និង​បើក​កម្ម​វិធី «វេទិ​កាកា​រ​ងារ» របស់​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែល​ប្រព្រឹត្ត​ទៅនៅ​ឃុំ​ស្រែ​ចារ និងឃុំឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅថ្ងៃ​ទី៨ ខែ​សី​ហា ឆ្នាំ​២០២៥​នេះ​។ ការបើកវេ​ទិកា​ការ​ងារ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេសបង​ប្អូន​ពលក​រខ្មែរ​ដែលទើប​ត្រឡប់​មក​ពីប្រទេ​សថៃ។ ក្នុង​ឱកាស​នោះ មន្រ្តី​របស់​ក្រសួង​ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​ឱកាស​ការ​ងារ និង​ការ​អប់​រំបណ្តុះ​បណ្តាល​បច្ចេ​កទេ​ស និង​វិជ្ជា​ជីវៈ ដល់​អ្នក​ចូលរួ​មចំនួន​ប្រមា​ណ

    August 9, 2025
  • ព័ត៌មានជាតិ

    (បាងកក)៖ យោ (បាងកក)៖ យោធាភូមិភាគទី២ថៃ នាថ្ងៃសៅរ៍ ទី៩ ខែសីហានេះ បានប្រកាសឱ្យដឹងថា ទាហានថៃចំនួន៣នាក់ បានរងរបួស ក្រោយជាន់មីនផ្ទុះពេលកំពុងដើរល្បាត នៅតាមបណ្តោយព្រំប្រទល់នៃប្រទេសរបស់ខ្លួន ជាប់ជាមួយប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ The Nation។ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា ប្រទេសកម្ពុជា មិនគាំទ្រឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត​ ឬការផលិតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដំណើរការនៃបទឈប់បាញ់រវាងកងទ័ពទាំងពីរ ដែលបានព្រមពព្រៀងគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៉ី។ ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីមើលឃើញថា ភាគីថៃ បានប្រើប្រាស់ និងបបង្កើតព័ត៌មានមិនពិត ក្លែងក្លាយជាច្រើន ចែកចាយលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមនានារបស់ថៃ ដើម្បីបំភាន់ការពិតជុំវិញបញ្ហាព្រំដែន និងដំណើរការនៃបទឈប់បាញ់រវាងយោធាទាំងពីរ។ ការសង្កត់ធ្ងន់របបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងក្នុងឱកាសបន្តសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ៗថា៖ «កម្ពុជា គឺមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ពីព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយភាពតាន់តឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ

    August 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីថៃ បង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ដោយស្មោះត្រង់ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេសទាំងពីរ និងដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង១១ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោក ប៉ែន បូណា បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាក្នុងនាមជាប្រទេសដែលស្រឡាញ់ និងការពារសន្តិភាព បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់នេះ ដោយបានរក្សាភាពស្ងៀមស្ងាត់ និងការអត់ធ្មត់ខ្ពស់បំផុត។ លោក ប៉ែន បូណា បានបន្ថែមថា

    August 9, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៨ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងជួបជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ បានប្រកាសអំពីដំណឹងខាងលើតាមរយៈបណ្តាញសង្គម Truth Social។ លោកប្រធានាធិបតីអាមេរិក បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ជំនួបដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៃប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍ក្រោយ គឺថ្ងៃទី១៥

    August 9, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ នាថ្ងៃសៅរ៍ ទី៩ ខែសីហានេះ រថភ្លើងដឹកអ្នកដំណើរ១ខ្សែ បានក្រឡាច់ធ្លាក់ចេញពីផ្លូវនៅស្រុក Kui Buri ខេត្ត Prachuap Khiri Khan ក្នុងប្រទេសថៃ ជាហេតុនាំឱ្យមនុស្សមួយចំនួនរងរបួស។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ The Nation។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីខ្ទង់ម៉ោង៥ព្រឹក ក្បែរស្ថានីយ Kui Buri។ រថភ្លើងមួយខ្សែនោះ មានគោលដៅឆ្ពោះទៅ​ទីក្រុងបាងកក។ ទូរថភ្លើង៣កំណត់បានធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យអ្នកដំណើរជិះក្នុងនោះភ័យស្លន់ស្លោ។ ការពិនិត្យជាបឋមរបស់អាជ្ញាធរ រកឃើញថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងផងដែរ។ គួរបញ្ជាក់ថា

    August 9, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា នៅពេលដែលបុរសជនជាតិថៃម្នាក់ នៅសុខៗស្រាប់តែបានយកទឹកថ្នាំលាយពណ៌ទៅជះលើ ភ្ញៀវទេសចរម៉ាឡេស៉ី២នាក់ ហើយដុតភ្លើងលើអ្នកទាំងពីរ ទាំងដែលពួកគេមិនបានធ្វើអ្វីសោះដាក់ជនរូបនោះ។ នេះបើតាមការចេញផ្សាយដោយ កាសែតថៃ Khaosod។ ប៉ូលិសថៃបានឱ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេ​បានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ភ្លាមៗក្រោយការវាយប្រហារ មនុស្សម្នាដែលនៅក្បែរឃើញហេតុការណ៍នោះ បានស្ទុះចូលជួយជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ

    August 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា តាមកាកបាទក្រហមអន្តរជាតិ ដែលបានចុះសួរសុខទុក្ខយោធិនទាំង១៨នាក់ បានបញ្ជាក់ថា យោធិនកម្ពុជាទាំង១៨នាក់ ដែលត្រូវបានឃុំខ្លួនដោយភាគីថៃនោះ គឺកំពុងមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បែបនេះ នៅក្នុងស​ន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥។ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

    August 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ក្រសួងជំទាស់ជាខ្លាំងចំពោះការលើកឡើងដោយបង្ករឿងរបស់យោធាថៃថា កម្ពុជាកំពុងដំណើរការសង្គ្រាមបំភាន់ការពិត។ លោកបានបន្តថា ការថ្លែងបែបនេះ មិនត្រឹមតែជាការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់កិច្ចសន្ទនា នាពេលនេះ។ លោកបានថ្លែងបែបនេះក្នុងឱកាស អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។ លោក ជុំ​ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាសូមជំទាស់ជាខ្លាំងចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងជាការបំភាន់ការពិតរបស់មជ្ឈដ្ឋានយោធាថៃ ដែលបានធ្វើការចែកផ្សាយជាសាធារណៈ នៅលើប្រព័ន្ធសង្គម នៅថ្ងៃម្សិលមិញ។ ការលើកឡើងនោះ ជាការចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវ ថាកម្ពុជាកំពុងតែដំណើការនូវអ្វីដែលយោធាថៃចាត់ទុកថា សង្គ្រាមបំភាន់ការពិត។ វាមិនត្រឹមតែជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈរាំងស្ទះដល់លទ្ធភាពនៃការខិតខំប្រឹងប្រែង ដើម្បីសន្តិភាព កិច្ចសន្ទនា

    August 8, 2025