Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយពេលព្រំដែនគោក កម្ពុជា និងថៃបានបិទទាំងស្រុង ធ្វើឱ្យការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងផ្លូវហោះហើរភ្នំពេញ និងបាងកក បានកើនឡើង។ យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិល គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីទីក្រុងបាងកកប្រទេសថៃមកកម្ពុជា មានបរិមាណ ជាង២ពាន់តោនគីឡូក្រាម។ ទន្ទឹមគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថា ជើងហោះហើររវាងកម្ពុជា និងថៃ គឺជើងហោះហើរភ្នំពេញ-បាងកក និងសៀមរាប-បាងកក

    August 7, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានប្រឌិតរបស់ថៃ ពាក់ព័ន្ធការឃាត់ខ្លួនបុរសម្នាក់នៅខេត្តបុរីរ៉ាំ និងចោទថា បុគ្គលនោះជាចារកម្មរបស់កម្ពុជា និងជាយោធិនបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស (BHQ)។ តាមរយៈសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការផ្សាយព័ត៌មាននេះ ជាការបង្កើតសាច់រឿងគ្មានមូលដ្ឋាន គ្មានភស្ដុតាង ផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជាពីសំណាក់សារព័ត៌មានថៃ ដែលគ្មានវិជ្ជាជីវៈ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការលើកឡើងរបស់សារព័ត៌មានថៃ ពាក់ព័ន្ធការចោទប្រកាន់លើបុគ្គលម្នាក់ថាជា ទាហានរបស់កម្ពុជា ហើយបម្រើការងារនៅបញ្ជាការដ្ឋានអង្គរក្ស។ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សាយដោយគ្មានមូលដ្ឋានបង្កើតសាច់រឿង គ្មានភស្ដុតាង មិនទាន់មានការស៉ើបអង្កេតច្បាស់លាស់ បង្កើតរឿងផ្ទុយពីការពិតក្នុងចេតនាមួលបង្កាច់មកលើកម្ពុជារបស់សារព័ត៌មានថៃមួយចំនួន»។

    August 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា ការថ្លែងជាសាធារណៈរបស់ក្រសួងការបរទេសថៃ ដែលថានាំកម្ពុជាមករកកិច្ចចរចានេះ គ្រាន់តែជាការកសាងជំនឿឡើងវិញប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកឡើងរបស់ក្រសួងការបរទេសថៃ ដែលថ្លែងជាសាធារណៈថានាំកម្ពុជាទៅរកការចរចាវិញនេះ គឺមានគោលដៅគ្រាន់តែដើម្បីទទួលបាននូវការទុកចិត្តតែប៉ុណ្ណោះ។ ការថ្លែងបែបនេ​ះ មិនមានមូលដ្ឋានអ្វីត្រឹមត្រូវឡើយ ហើយវាជាការមើលរំលងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឲ្យភាពតានតឹងថយចុះ និងការរក្សាសន្តិភាព»។ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានបន្ថែមថា ការលើកឡើងថា យោធាថៃប្រើសិទ្ធិការពារខ្លួន មិនឆ្លុះបញ្ចាំងពីការពិត ខណៈការពិតគឺថៃបានឈ្លានពានលើកម្ពុជា ហើយកម្ពុជាគឺជាអ្នកការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។

    August 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីជំងឺផ្តាសាយបក្សី លើកុមារីអាយុ៦ឆ្នាំម្នាក់ នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាម ជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា មួយខែកន្លងមកនេះ នៅក្នុងភូមិកើតហេតុមានមាន់ឈឺ និងងាប់ ជិតមួយពាន់ក្បាល ជាមួយគ្នានោះនៅផ្ទះកុមារក្នុងអំឡុងពេល២០ថ្ងៃនេះ មានមាន់ឈឺនិងងាប់ចំនួន៣០ក្បាល ជាបន្តបន្ទាប់ ហើយម្តាយកុមារបានយកមាន់ងាប់មកធ្វើម្ហូប មុនថ្ងៃដែលកុមារចាប់ផ្តើមឈឺ៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

    August 6, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ

    August 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាប បានជួយវះកាត់កុមារដែលមានជំងឺចំនួន ៣,០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។ ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។ ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ម៉ឺននាក់ ក្នុងនោះចំនួន ៩២,១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២,៩១៧នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣,៩១៨នាក់។ ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)

    August 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានទាត់ចោលការផ្សព្វផ្សាយបែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជាយ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាមកំហែងបែបនេះឡើយ ហើយមូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរត្រលប់មកកម្ពុជាយ៉ាងគំហុកនេះ គឺដោយសារអំពើហិង្សាពីក្រុមជ្រុលនិយមថៃមកលើពលរដ្ឋខ្មែរ ដែលមិនទាន់មានចំណាត់ការនៅឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និងការអំពាវនាវពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។ លោក ស៊ុន

    August 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បា​នឱ្យដឹងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នាព្រឹកនេះ មានសភាពស្ងប់ស្ងាត់ ដោយឡែកនៅតំបន់អាសេះ ក្រោយពេលដកបន្លាលួស ពេលនេះកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់របស់ភាគីកម្ពុជា។ លោកស្រី បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បែបនេះថា «ចំពោះស្ថានភាពនៅតំបន់អានសេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើល ដោយប្រុងប្រយ័ត្នខ្ពស់បំផុតដោយកងកម្លាំងកម្ពុជា ដើម្បីពង្រឹងការអនុវត្តតាមស្មារតីបទឈប់បាញ់ ដែលកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នានៅទីក្រុងពុត្រាចាយ៉ា នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥»។ លោកស្រីបានរំលឹកឡើងវិញអំពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដោយក្នុងនោះមានដូចជា៖ ទី១៖ បញ្ឈប់ការបាញ់គ្នា,

    August 6, 2025
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំបន់ Aude នៃភាគខាងត្បូងប្រទេសបារាំង ស្ថិតនៅក្បែរព្រំដែនប្រទេសអេស្ប៉ាញ បានបំផ្លិចបំផ្លាញព្រៃឈើលើផ្ទៃដី ៤៥០០ហិកតា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងតស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង ដើម្បីគ្រប់គ្រងស្ថានការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។ ទូរទស្សន៍បារាំង BFMTV បានឱ្យដឹងថាមនុស្ស២នាក់បានរងរបួសដោយសារភ្លើងឆេះព្រៃ ក្នុងនោះមានម្នាក់របួសធ្ងន់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    August 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថាសហរដ្ឋអាមេរិកខិតជិតទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ហើយថា លោកនឹងជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC។ លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍នោះថា «គាត់ (លោក ស៊ី ជីនពីង) បានស្នើឱ្យមាន កិច្ចប្រជុំ ហើយខ្ញុំនឹងមានកិច្ចប្រជុំមួយនៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងសម្រេចបានកិច្ចព្រមព្រៀង។ តែប្រសិនបើយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងទេ នោះខ្ញុំនឹងមិនមាន កិច្ចប្រជុំ

    August 6, 2025