Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ បើតាមលោក ហេង​ រតនា, កម្ពុជាបានបញ្ជាក់ថា​ គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណ៤-​៦លានគ្រាប់​ ហើយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់​ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស​សម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។ ការចេញមកបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តន៍អនុសញ្ញាមីនអន្តរជាតិអូតាវ៉ារបស់មេស៉ីម៉ាក់កម្ពុជា ត្រូវបានគេដឹងថា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមមន្ត្រីថៃ ដែលគំរាមប្តឹងកម្ពុជា ទៅអង្គកាសហប្រជាជាតិ (UN)

    July 21, 2025
  • PR

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមពលរដ្ឋបានអះអាងថា ពួកគាត់ជាច្រើននាក់បានចាញ់បោកដាយសារបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុន «ពិភពដីមាស» គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ា ហ៉ី គីមហុង មិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកតុលាការ ប៉ុន្តែក្រោយមកត្រូវបានសាលាឧទ្ធណ៍ដោះលែងវិញ។ សេចក្តីរាយការណ៍ពីលោក ជួន សុជាតិ អ្នកយកព័ត៌មាន Fresh News ប្រចាំតុលាការ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានដែលគេប៉ាន់ជាង២០០នាក់ បានស្រែកទាមទារឲ្យតុលាការពន្លឿនរឿងក្តីទាំងប៉ុន្មាន ដែលប្តឹងឧកញ៉ក្រុមហ៊ុនពិភពដីមាសទាំងអស់ ឲ្យបានឆាប់ និងសូមទាមទារសំណងទាំងអស់មកវិញ និងបានស្នើសុំឲ្យតុលាការផ្តន្ទាទោសតាមច្បាប់។ ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨

    July 21, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃចន្ទ ទី២១ ខែកក្កដា បានឱ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និងជាង៥០០នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយសាឡាងដឹកអ្នកដំណើរធំមួយ បានរងការឆាបឆេះនៅក្បែរកោះ Sulawesi។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ ឆ្មាំសមុទ្រឥណ្ឌូណេស៉ី បានប្រាប់ថា អ្នកដំណើរដែលភ័យស្លន់ស្លោ បាននាំគ្នាលោតចូលទៅក្នុងទឹក ប៉ុន្តែដោយមានពាក់អាវពោង បន្ទាប់ពីអគ្គិភ័យសន្ធោសន្ធៅមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅលើសាឡាងឈ្មោះ KM Barcelona 5 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Manado នៃខេត្ត Sulawesi ខាងជើង។ អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា មនុស្សយ៉ាងហោច ៥៦៨នាក់

    July 21, 2025
  • ព័ត៌មានជាតិ

    (បាងកក-ថៃ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាពលរដ្ឋថៃ បានស្ដីបន្ទោស និងប្រតិកម្មយ៉ាងចាស់ដៃចំពោះក្រុមជ្រុលនិយមដែលជាជនជាតិថៃខ្លួនឯង បន្ទាប់ពីពួកគេនាំគ្នាទៅបាតុកម្មតវ៉ានៅមុខស្ថានទូតប្រទេសកម្ពុជា នាទីក្រុងបាងកក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីក្រុមទាហានឈុតខ្មៅថៃដើរជាន់មីន ព្រោះតែមិនដើរតាមតម្រាយផ្លូវចាស់ធ្លាប់បានឯកភាពគ្នា។ នៅពេលធ្វើបាតុកម្មតវ៉ាក្រុមជ្រុលនិយមថៃ បានប្រើប្រាស់បណ្ដាញសង្គមដើម្បីធ្វើការផ្សាយផ្ទាល់ (Live) និងស្រែកទាមទារនូវអ្វីដែលពួកគាត់បានត្រៀមទុក។ ប៉ុន្ដែក្នុងពេលជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាជនជាតិថៃខ្លួនឯង បាននាំគ្នាចូលទៅខំមិនសម្ដែងការមិនពេញចិត្ត និងស្តីបន្ទោសខ្លាំងៗទៅក្រុមអ្នកដែលនាំគ្នាធ្វើបាតុកម្មស្រែកដាក់មេក្រូតវ៉ា ដោយពួកគាត់ចាត់ទុកថា ក្រុមអ្នកដែលធ្វើបាតុកម្មនេះហើយជាអ្នកបង្កបញ្ហាជាមួយកម្ពុជាមិនចេះចប់ មិនចេះហើយ។ ពលរដ្ឋថៃដែលមិនពេញចិត្តចំពោះសកម្មភាពបែបនេះ លើកឡើងទៀតថា បញ្ហាដែលបានកើតឡើង គឺថ្នាក់ដឹកនាំប្រទេសទាំងពីរជាអ្នកដោះស្រាយ ហេតុអ្វីបាននាំគ្នាទៅធ្វើបាតុកម្ម ហើយជេរប្រមាថប្រជាជនខ្មែរបែបនេះ។ ពួកគាត់ថា បើចង់តវ៉ានាំគ្នាទៅតវ៉ានៅព្រំដែន ហើយថៃវឹកវររាល់ថ្ងៃនេះដោយក្រុមជ្រុលនិយមនាំគ្នាបាតុកម្ម និងមានអ្នកខ្លះទៀតថា មិនស្គាល់ប្រវត្តិសាស្ដ្រកុំនិយាយល្អជាង និងប្រើពាក្យដៀលសុទ្ធតែពួកអាក្របីថែមទៀត។ ខាងក្រោមនេះ

    July 21, 2025
  • PR

    ធនាគារ វីង បើកដំណើរការសាខាថ្មី របស់ខ្លួនក្នុងខេត្តកំពង់ធំ ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំរុញកំណើនក្នុងសហគមន៍។ខេត្តកំពង់ធំ, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មី របស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យ កាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

    July 21, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «Sleeping Prince» របស់​អារ៉ាប៊ីសាអូឌីត បាន​សោយទិវង្គត​ហើយ​ក្នុង​ព្រះជន្ម ៣៦ ព្រះវស្សា កាលពី​ថ្ងៃ​សៅរ៍ ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៥ បន្ទាប់​ពី​ទ្រង់បាន​សន្លប់​អស់​រយៈពេល​ជិត ២០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។ ព្រះអង្គម្ចាស់​បាន​សន្លប់​តាំងពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ទីក្រុង​ឡុងដ៍ កាលពី​ឆ្នាំ ២០០៥ នៅ​ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម​ត្រឹមតែ

    July 21, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ព្យុះបានបក់បោកលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ដោយជំរុញឱ្យមានការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី មួយថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Wipha វាយប្រហារលើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើទីក្រុង Yangjiang, Zhanjiang និងទីក្រុង Maoming នៃខេត្ត Guangdong ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha បក់បោកលើទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនាំមកជាមួយខ្យល់បក់ខ្លាំងដែលបានធ្វើឱ្យដើមឈើជាច្រើនដួលរលំ ជើងហោះហើរ ត្រូវបានពន្យារពេល និងបង្ខំឱ្យមនុស្សជិត២៨០នាក់ ត្រូវស្នាក់នៅទីជម្រកបណ្ដោះអាសន្ន។ អាជ្ញាធរឧតុនិយមចិន បាននិយាយថាព្យុះទីហ្វុង Wipha បានថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិកមួយ ហើយនឹងរំកិលទៅកាន់តំបន់ឆ្នេរនៃខេត្ត Guangdong និងឆ្ពោះទៅកាន់វៀតណាម។

    July 21, 2025
  • បច្ចេកវិទ្យា

    ពិតជាពិសេស និងជោគជ័យខ្លាំងមែនទែនជាមួយចំនួនកក់ទុកដ៏ច្រើនលើសលប់! ត្រឹមតែរយៈពេល 3 ថ្ងៃដែលក្រុមហ៊ុនស្មាតហ្វូន OPPO ប្រកាសឲ្យអតិថិជនទូទាំងប្រទេសធ្វើការ Pre-order នូវស្មាតហ្វូន AI ស៊េរីថ្មី OPPO Reno14 Series 5G ។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូង ឬ First Sale របស់ OPPO Reno14 Series 5G កាលពីម្សិលមិញវិញម្តងថាមានអ្វីពិសេសបានជាម្នាក់ៗនាំគ្នាសម្រុកទៅផ្សារទំនើប AEON MALL Sensok យ៉ាងច្រើនកុះករបែបនេះ? បើតាមព័ត៌មានផ្លូវការ កាលពីម្សិលមិញនេះគឺជាថ្ងៃបើកលក់ដំបូងរបស់ស្មាតហ្វូន OPPO Reno14

    July 20, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងបញ្ជាក់ថា ទោះបីកម្ពុជា-ថៃ មានជម្លោះព្រំដែនជាមួយគ្នាក្តី តែចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញចូលកម្ពុជា តាមជើងហោះហើររបស់ប្រទេសថៃ នៅតែដំណើរការធម្មតា និងមានកំណើនគួរឱ្យគត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៥នេះ។ លោក ជា អូន ថ្លែងបញ្ជាក់ឱ្យដឹងដូច្នេះក្នុងឱកាសសម្ពោធជើងយន្តហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ លោកបន្ថែមថា ទោះបីជាប្រទេសថៃ បានបិទការធ្វើដំណើរតាមផ្លូវគោកចូលកម្ពុជា តែប្រទេសថៃមិនអាចបិទជើងហោះហើរចូលប្រទេសកម្ពុជាបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់អន្តរជាតិ។ លោក ជា អូន បានថ្លែងដូចនេះថា «តាមផ្លូវគោកមានការបិទពីភាគីថៃ មិនមែនបិទខាងយើងនោះទេ

    July 18, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (GPSF) បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤០២គម្រោងហើយ ខណៈដែលពេញមួយឆ្នាំ២០២៤ បានអនុម័ត ៤១៤គម្រោងនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន

    July 18, 2025