- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ចេញសារមួយនៅលើបណ្ដាញសង្គម ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់វិធានការឆ្លើយតបចំពោះភាពគគ្លើនរបស់ភាគីថៃ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា។ តាមរយៈបណ្ដាញសង្គម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានជឿជាក់ថា ចំពោះវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជានឹងគាំទ្រនូវចំណាត់ការនេះផងដែរ។ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍ខ្លួន ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ ហើយកម្ពុជាមិនមែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយនោះទេ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ជូនបងប្អូនជនរួមជាតិ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹងជាតិសាសន៍
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្ត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានទីតាំង នៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចាប់ផ្តើមដំណើរការសាងសង់នេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធានទី១ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥
June 13, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អាកាសយានដ្ឋាននៃកោះ Phuket ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង Delhi ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់ បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ យន្តហោះខាងលើ បានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើឆែកឆេរសុវត្ថិភាពទាំងស្រុង លើយន្តហោះនោះ
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូង ព្រំដែនកម្ពុជា-ថៃ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃព្រំដែនកម្ពុជា.ថៃ នៃខេត្តបាត់ដំបង។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃ ឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែនក្រោយកម្ពុជាបិទ។ សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញ តែពេលណាច្រកព្រំដែនទាំងអស់ ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយ តែយើងមិនចង់រំខានការរកសុីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយ វាយបកលើចំណុច តូចៗ៣ប៉ុណ្ណោះ គឺទី១ ឈប់ទិញអុីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឆ្លើយតបចំពោះភាពគគ្លើនរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចរបស់ថៃ នាវេលាម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចបិទខ្ទប់ទំនិញរបស់ថៃទាំងស្រុង ដែលចូលតាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ទល់ជាមួយច្រកទ្វារអន្ដរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរីរបស់ថៃ។ មន្ដ្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្ដរជាតិដូង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ មន្ដ្រី និងអាជ្ញាធរនៅច្រកទ្វារព្រំដែនដូង បានសម្រេចបិទខ្ទប់ទំនិញរបស់ថៃ ចោលទាំងស្រុង មិនឲ្យចូលមកប្រទេសកម្ពុជាទៀតឡើយ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងដែរថា ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ យ៉ាងណាមិញ
June 13, 2025 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet មួយផ្នែកដែលគេផ្គត់ផ្គង់មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ, មន្ដ្រីប្រៃសណីយ៍កម្ពុជា បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយអាជ្ញាធរខេត្ត បានចុះទៅកាន់ផ្ដាច់ខ្សែ Internet របស់ថៃ ដែលផ្គត់ផ្គង់មួយផ្នែកនៅតំបន់ក្រុងប៉ោយប៉ែត។ លោកបន្ថែមថា
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចកដ្ីជូនដំណឹង ដោយប្រកាសបញ្ឈប់ការចាប់គូរាល់កីឡាករ-កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងស្វៀននានា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីថ្ងៃទី១៣ ខែមិថនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសដូច្នេះថា «សូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី»។ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច លើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច៖ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។
June 13, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណិត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗនេះ។ នេះបើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។ ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី
June 12, 2025 - ព័ត៌មានជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យស្គាល់គេហទំព័រថ្មីមួយឈ្មោះ TrumpCard.gov សម្រាប់ការចុះឈ្មោះទិញ Trump Card ឬកាតមាសតម្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាតរស់នៅ ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។ លោក ត្រាំ ធ្លាប់ប្រកាសថា អ្នកទិញកាតនេះនឹងមានឱកាសក្លាយជាពលរដ្ឋអាមេរិក។ តាមបណ្តាញសង្គម លោក ត្រាំ គូសបញ្ជាក់ថា «មនុស្សរាប់ពាន់នាក់ បានទូរស័ព្ទមកសួរពីរបៀប ដែលពួកគេអាចទិញកាតប្រភេទនេះបាន។ វាមិនទាន់មានទេ ប៉ុន្តែតាមរយៈគេហទំព័រខាងលើ អ្នកដែលចាប់អារម្មណ៍អាចដាក់ឈ្មោះ និងអាសយដ្ឋានអ៉ីមែល
June 12, 2025









