Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាប្រវត្តិសាស្រ្តមួយ សម្រាប់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃនេះ ដោយព្រឹទ្ធសភា នឹងប្រជុំពេញអង្គដល់ល្ងាច ព្រោះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវនៅពិសារបាយថ្ងៃត្រង់ជុំគ្នា នៅវិមានព្រឹទ្ធសភាតែម្តង រួចហេីយបន្តកិច្ចប្រជុំ ដេីម្បីកុំឱ្យខាតពេល។ សូមបញ្ជាក់ថា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ត សម័យប្រជុំលើកទី៣ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍ ថាមពលអគ្គិសនី ចំនួន ២៤ច្បាប់។ ២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល។

    June 16, 2025
  • ព័ត៌មានជាតិ

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈដែរ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។ ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងការអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ

    June 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ​ដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។ តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ​ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន​មកកម្ពុជា។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំទៅលោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។ សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍

    June 16, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី យុត សុវណ្ណរីដា បានប្រកាសឧបត្ថម្ភថវិកា ១០,០០០ដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ លោក កើត ឆែ និងលោកស្រី យុត សុវណ្ណរីដា គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់

    June 16, 2025
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបានការចូលរួមពីភ្ញៀវទេសចរជាតិ មកពីរាជធានីភ្នំពេញ ដែលមកដើរលេងកម្សាន្តនៅស្រុកវាលវែង បានចូលមកគោរពបូជា និងសូមបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។ គួរជម្រាបជូនថា នាព្រឹកថ្ងៃនេះលោក ខូយ រីដា នឹងដឹកនាំក្រុមការងារចេញដំណើរ ឆ្ពោះទៅកាន់តំបន់ព្រំដែនឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

    June 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា« មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារ​ទាក់ទង​​ដល់ពលករខ្មែរ​នៅក្នុងប្រទេសថៃ។ នេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបាន​ចោទសួរថា មានបងប្អូននៅថៃ ៣០ឆ្នាំហើយ ចង់មករស់នៅមើលម្តាយ ដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ខ្ញុំអាចឆ្លើយបានថា

    June 14, 2025
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថាសម្រាប់បងប្អូនដែលកំពុងស្វែងរកការងារ តំបន់សេដ្ឋកិច្ចពិសេសចេជាង កំពុងត្រូវការកំលាំងពលកម្មចំនួនជាង ៥,០០០នាក់ ប្រាក់ឈ្នួលទាបបំផុត ចាប់ពី ៣០០$ មានកន្លែងស្នាក់នៅ និងរថយន្តរួមធ្វើដំណើរ ដែលមានទីតាំងស្ថិងក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងតាមលេខទូរស័ព្ទ: ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 14, 2025
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ត្រូវការជ្រើសរើសកម្មករកម្មការិនីចំនួន ២,៧០០នាក់ ដែលមានប្រាក់ឈ្នួលចាប់ពី ៣០០ដុល្លារ និងមានការលើកទឹកចិត្តផ្សេងទៀត ស្ថិតនៅ ភូមិនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បងប្អូនដែលមានចំណាប់អារម្មណ៍ អាចទាក់ទងតាមលេខទូរស័ព្ទ: ០១០ ២៣៦៦៥៥/០៩៦ ៩១៩១៩៩៨៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 14, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពីការត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ។ តាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចបានបញ្ជាក់ទាំងស្រុងដូច្នេះថា៖ «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន និងស្នាក់នៅ ហូបចុក បណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ

    June 14, 2025
  • ព័ត៌មានជាតិ

    (កោះកុង)៖ ក្រុមហ៊ុនអគ្គិសនីកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្វែរប្រើបណ្តាញជាតិអនុស្ថានីយ៍ឬស្សីជ្រុំ ភ្លាមៗតភ្ជាប់ទៅ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយក្រុមហ៊ុនថៃ កាត់ផ្តាច់អគ្គិសនី ដែលផ្គត់ផ្គង់ទៅកាន់ឃុំនេះ ដែលនៅជាប់ព្រំដែន។ ការបង្វែរប្រើបណ្តាញអគ្គិសនីជាតិ បានធ្វើឡើងភ្លាមៗតែម្តង ដោយមិនមានការរាំងស្ទះទេ។ កន្លងទៅ លោក កែ​វ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ពេលនេះកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់ ហើយកម្ពុជាមិនបានយកអគ្គិសនីពីប្រទេសថៃតចូលបណ្តាញជាតិនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 14, 2025