Liny Chan
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះអាចនឹងក្លាយជាកន្លែងគ្រោះថ្នាក់ ជាមួយការប្ដេជ្ញាថាសហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Reuters កាលពីថ្ងៃពុធ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអ៉ីរ៉ាក់ និងអាមេរិក ក៏បានរាយការណ៍ដែរថាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈជម្លៀសបុគ្គលិករបស់ខ្លួនមួយចំនួន ចេញពីស្ថានទូតអាមេរិកប្រចាំប្រទេសអ៉ីរ៉ាក់ ហើយនឹងអនុញ្ញាតឱ្យក្រុមគ្រួសាររបស់យោធាចាកចេញពីតំបន់មជ្ឈិមបូព៌ាដោយសារតែការកើនឡើងហានិភ័យសន្តិសុខក្នុងតំបន់។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាហានិភ័យសន្តិសុខដែលជំរុញឱ្យមានការសម្រេចចិត្តខាងលើឡើយ ខណៈសេចក្ដីរាយការណ៍ពីលទ្ធភាពនៃការជម្លៀសបុគ្គលិកអាមេរិកបានធ្វើឱ្យប្រេង ឡើងថ្លៃ ៤ភាគរយ។ តាមមន្ត្រីអាមេរិកម្នាក់ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឱ្យបុគ្គលិកអាមេរិកដែលមិនមានភារកិច្ចចាំបាច់ស្ម័គ្រចិត្តចាកចេញពីប្រទេសបារ៉ែន និងកូវ៉ែត ផងដែរ។ ជុំវិញព័ត៌មាននេះដែរ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ពួកគេនឹងត្រូវចាកចេញពីព្រោះថាវាអាចនឹងក្លាយជាកន្លែងដ៏គ្រោះថ្នាក់ ហើយយើងនឹងឃើញថាតើនឹងមានរឿងអ្វីកើតឡើង»។ នៅពេលត្រូវបានសាកសួរថាតើអាចនឹងវិធានការបញ្ចុះកម្ដៅនៃភាពតានតឹងក្នុងតំបន់ដែរឬទេ?

    June 12, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃពុធ ទី១១ ខែមិថុនា បាននិយាយថាយន្ដហោះចម្បាំងចិនបានហោះទៅក្បែរយន្ដហោះល្បាតរបស់ជប៉ុន ខុសប្លែកពីធម្មតាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈនាវាផ្ទុកយន្ដហោះចម្បាំងចិន ២គ្រឿង បានធ្វើប្រតិបត្តិការក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន យន្ដហោះចម្បាំងចិន J-15 ដែលហោះចេញពីនាវាផ្ទុកយន្ដហោះចម្បាំង Shandong បានហោះតាមយន្ដហោះល្បាត P-3C មួយគ្រឿង របស់ជប៉ុនរយៈពេល ៤០នាទី។ កាលពីថ្ងៃអាទិត្យវិញ យន្ដហោះចម្បាំង J-15 បានហោះតាមយន្ដហោះល្បាត P-3C រយៈពេល៨០នាទី ដោយថែមទាំងហោះកាត់ពីមុខយន្ដហោះល្បាតជប៉ុន ទៀតផង នៅចម្ងាយ ៩០០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបន្ថែមថាយន្ដហោះចម្បាំងចិន J-15

    June 12, 2025
  • ព័ត៌មានជាតិ

    (តៃប៉ិ)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី១១ ខែមិថុនា។ នេះបើតាមរដ្ឋបាលអាកាសធាតុកណ្ដាលរបស់កោះតៃវ៉ាន់។ ប្រភពដដែលនេះ បានគូសបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ៣០.៩ គីឡូម៉ែត្រ។ ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាតនោះទេ។ គួរបញ្ជាក់ថា កោះតៃវ៉ាន់ តែងតែជួបប្រទះគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្ដោយ «ខ្សែក្រវាត់ភ្លើង» ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រសព្វគ្នានៃផ្លាកតិចតូនិចពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានអះអាងថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់ ដែលការបញ្ជាក់បែបនេះ បានធ្វើឡើង ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង។ នេះបើតាម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានសង្ខេបអំពីលទ្ធផល

    June 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនដៃគូ រៀបចំកម្មវិធីរត់ដើម្បីភាពញញឹមរបស់កុមារកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងកំពត ខេត្តកំពត ដែលកម្មវិធីរត់កម្សាន្តនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។ រាល់ថវិកាដែលបានមកពីការលក់សំបុត្រ ចូលរួមរត់កម្សាន្តនេះ ជាថវិកាបរិច្ចាគ មួយរយភាគរយ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបន្តសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។ ការរត់សប្បុរសធម៌នេះ ត្រូវបានកំណត់ឱ្យសាធារណជន ចុះឈ្មោះ ១ពាន់នាក់ ដោយមានការសហការរៀបចំពី ក្រុមរត់ SUSU & KK Running

    June 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលទេសចរអន្តរជាតិ ចំនួន ១,០២៣ ៦៨៨ នាក់ កើនឡើង ២៨.២៧% ដោយឡែកសម្រាប់រយៈពេល ៥ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥២ម៉ឺននាក់ កើនឡើង ១១.៧១ % ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៤។ លោក ថោង ខុន បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

    June 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អនុប្រធានសុរិយោដីខណ្ឌសែនសុខម្នាក់ឈ្មោះ ថង សុវណ្ណារ៉ា ដែលបើកបររថយន្ដក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនារី២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្រោយបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញលោក ថង សុវណ្ណារ៉ា កំពុងស្ថិតក្រោមចំណាត់ការនៃការសួរនាំរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Click ពាក់ផ្លាកលេខភ្នំពេញ​1LK-2865 តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។ របាការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីខាងរថយន្តបើកបរតាមបណ្ដោយផ្លូវ​ហាណូយ​ ក្នុងទិសដៅ​ពីត្បូងទៅជើង ហើយបានបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរដោយនារី២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ

    June 11, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ សម្របសម្រួលគ្នាផ្ដល់ការអនុញ្ញាតឲ្យសិស្សានុសិស្សអាចចេញ-ចូល មុនម៉ោង៨ព្រឹក ដើម្បីបញ្ចៀសការខកម៉ោងចូលរៀន។ ក្រោយការឯកភាពគ្នារវាងភាគីទាំងពីរ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានបើកនៅម៉ោង៦ព្រឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សអាចឆ្លងកាត់ ទាន់ម៉ោងសិក្សារបស់ពួកគេ។ ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច) ឆ្លងកាត់ព្រំដែនជាឯកតោភាគីរបស់ថៃ នៅច្រក ទ្វារ អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក ការ លំបាក និងប៉ះពាល់ដល់សិស្សដែល ឆ្លងកាត់ ព្រំដែនសិក្សាទាំងនៅខាងកម្ពុជា និងខាងថៃ។ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ

    June 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២៥ ត្រូវលក់សាំងធម្មតាតម្លៃ ៣,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៥៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 11, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧%

    June 11, 2025