- Liny Chan
- ព័ត៌មានជាតិ
(ព្រះវិហារ)៖ តាមសេចក្តីរាយការណ៍ពីកម្លាំងទាហានជួរមុខ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការប្រយុទ្ធ និងបាញ់ផ្លោងដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ នៅតែកំពុងបន្តកើតឡើង ខណៈដែលកងទ័ពកម្ពុជាកំពុងបន្តគ្រប់គ្រងសមភូមិបានយ៉ាងរឹងមាំ។ សូមជម្រាបថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃបានឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន បានចាប់ផ្តើមកើតឡើងនៅវេលាម៉ោងជិត៩ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ការឈ្លានពាននិងបង្កហេតុបាញ់ប្រហារមកលើកម្ពុជាមុនពីសំណាក់យោធាថៃ បានបង្កការលំបាកដល់ពលរដ្ឋខ្មែរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់ជាប់ព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងយោធាកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមទាំងស្ត្រីមានផ្ទៃពោះផងនោះ ត្រូវរត់គេចចេញពីផ្ទះសម្បែងកក់ក្តៅរបស់ខ្លួន ទៅរកទីទួលសុវត្ថិភាព គេចចេញពីគ្រាប់ផ្លោងរបស់ថៃ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រហូតដល់រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្ដព្រះវិហារ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ថា កំណាត់ផ្លូវជាតិលេខ៦២ ចំណុចគីមីសាស្ត្រ ក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនមានគ្រាប់ផ្លោងដាច់ផ្លូវ ដូចពាក្យចចាមអារ៉ាមនោះទេ បងប្អូនអាចធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ បានដូចធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃ ដោយកម្ពុជាចាត់ទុកថា ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា សូមជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។ រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ
July 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។ គិតត្រឹមវេលាម៉ោង១៣ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី និងប្រាសាទតាមាន់ធំទាំងស្រុងហើយ។ ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅសមរភូមិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅពេលនេះបានវាយបណ្តេញចោរកងទ័ពឈ្លានពានថៃចេញពីប្រាសាទតាក្របីហើយ ដោយកងទ័ពកម្ពុជាឈរជើងទាំងស្រុងលើប្រាសាទតាក្របី។ គិតត្រឹមវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា បានវាយបណ្តេញកងទ័ពថៃឈ្លានពាន ឱ្យដកថយចេញពីប្រាសាទតាក្របី ទាំងស្រុងហើយ។ ឥឡូវនេះ ប្រាសាទតាក្របី ដែលស្ថិតនៅព្រំដែនខេត្តឧត្តរមានជ័យ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ តាមប្រភពពីកងទ័ពជួរមុខ កម្លាំងកងទ័ពកម្ពុជាបានគ្រប់គ្រងបានទាំងស្រុងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីទាំងស្រុង ហើយកងទ័ពថៃបានបាក់ស្បាត និងបានរត់ចោលអាវុធយុទ្ធភណ្ឌរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងកងទ័ពកម្ពុជាបាននិងកំពុងបន្តគ្រប់គ្រងសមរភូមិទាំងស្រុង។ According to frontline military sources, Cambodian forces have successfully seized full control of both the Ta Mone Thom and Ta Krabey temples. Thai troops were decisively routed,
July 24, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ដើម្បីលើកទឹកចិត្តដល់កម្លាំងជួរមុខនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា អាវុធហត្ថសូមចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ១,២០០លានរៀល ដល់កម្លាំងជួរមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 24, 2025








