Liny Chan
  • ព័ត៌មានជាតិ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំឱ្យស្គាល់គេហទំព័រថ្មីមួយឈ្មោះ TrumpCard.gov សម្រាប់ការចុះឈ្មោះទិញ Trump Card ឬកាតមាសតម្លៃ ៥លានដុល្លារ ដើម្បីទទួលបានការអនុញ្ញាតរស់នៅ ក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥។ លោក ត្រាំ ធ្លាប់ប្រកាសថា អ្នកទិញកាតនេះនឹងមានឱកាសក្លាយជាពលរដ្ឋអាមេរិក។ តាមបណ្តាញសង្គម លោក ត្រាំ គូសបញ្ជាក់ថា «មនុស្សរាប់ពាន់នាក់ បានទូរស័ព្ទមកសួរពីរបៀប ដែលពួកគេអាចទិញកាតប្រភេទនេះបាន។ វាមិនទាន់មានទេ ប៉ុន្តែតាមរយៈគេហទំព័រខាងលើ អ្នកដែលចាប់អារម្មណ៍អាចដាក់ឈ្មោះ និងអាសយដ្ឋានអ៉ីមែល

    June 12, 2025
  • PR

    ក្រុងព្រះសីហនុ – ខែមិថុនា ឆ្នាំ 2025 — JHL Collection មានមោទកភាពជាខ្លាំងនូវសមិទ្ធផលនៃការពង្រីក និងពាំនាំយីហោរបស់ខ្លួនមកកាន់ឆាកអន្តរជាតិជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ ការសាងសង់និងរៀបចំរបស់ Arjuna រីសត និងស៉្បា ទទួលបានការបំផុសគំនិតដោយរឿងព្រេងនិទាន Arjuna និងដំណើររាជវង្សសាវតាខ្មែរ។ Arjuna រីសត និងស៉្បា ជាសណ្ឋាគារផ្កាយប្រាំក្នុងយុគសម័យថ្មីដែលមានភាពប្រណីត ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះរះនៅលើឆ្នេរសមុទ្រកម្ពុជា។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួមបញ្ចូលគ្នាដំបូងគេក្នុងខេត្តព្រះសីហនុដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត

    June 12, 2025
  • ព័ត៌មានអន្តរជាតិ

    (ញូវដែលី)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុប​រហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    June 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៨លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៤.៦ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង និងវិស័យទេសចរណ៍ចំនួន១គម្រោង។ គម្រោងទាំងនេះធ្វើសកម្មភាពអាជីវកម្មដូចជា៖ ផលិតគ្រឿងសង្ហារិម និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់ ដូចជាកំប៉ុងទឹក ប្រអប់ ចាន ស្លាបព្រា សម ចង្កឹះ ទុយោបឺត

    June 12, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ នៅក្នុងឱកាសចុះពិនិត្យការកសាងផ្លូវតាមបណ្ដោយព្រំដែនប្រទេសវៀតណាម នៅក្នុងស្រុកបូរីជលសារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំអាជ្ញាធស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើល មិនត្រូវឲ្យមានការជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមខាត់ការជួលដីស្រែតាមបណ្ដោយព្រំដែនឲ្យជនបរទេស ដូច្នោះអាជ្ញាធពាក់ព័ន្ធរួមនិងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឲ្យបានច្បាស់លាស់ និងត្រូវណែនាំបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែច្រើនកុំឲ្យជួលឲ្យជនជាតិវៀតណាមចូលមកធ្វើ ព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនិងការជួលដីស្រែនេះ។ អភិបាលខេត្តតាកែវ បានបន្ថែមថា «ពាក់ព័ន្ធរឿងជួលដីស្រែឲ្យជនបរទេសនេះ បើមានមន្រ្តីណាឃុបឃិតឲ្យមានការជួលដីស្រែឲ្យជនបរទេសចូលមកធ្វើគឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ»។ នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

    June 12, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងស្ម័គ្រចិត្ត​ពន្យារពេលថ្ងៃកំណត់ «៨ កក្កដា» សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនានា មុនពេលការយកពន្ធគយខ្ពស់របស់អាមេរិក ត្រូវចូលជាធរមាន ប៉ុន្តែរូបលោកមិនជឿថា វានឹងចាំបាច់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការផ្អាកជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ នៃការអនុវត្តវិធានការពន្ធបដិការរបស់លោក ត្រាំ នឹងផុតកំណត់នៅថ្ងៃទី៨ ខែកក្កដាខាងមុខ ហើយមកទល់នឹងពេលនេះ អាមេរិកសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មតែមួយប៉ុណ្ណោះ គឺជាមួយចក្រភពអង់គ្លេស ខណៈការចរចា​ជាមួយប្រទេសជាច្រើនដទៃទៀត កំពុងបន្តស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា។ កាលពីថ្ងៃពុធ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកផងដែរថា

    June 12, 2025
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា រដ្ឋសភាវៀតណាម បានអនុម័តផែនការបង្រួមចំនួនខេត្តនិងក្រុង ដោយកាត់បន្ថយការងាររដ្ឋសរុបជិត៨០ ០០០កន្លែង ខណៈវាជាផ្នែកមួយនៃការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ចំពោះរចនាសម្ព័ន្ធរដ្ឋបាល​របស់ប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមសមាជិករដ្ឋសភានៃប្រទេសវៀតណាម បានបោះឆ្នោតអនុម័តការបង្រួមចំនួនខេត្តនិងក្រុងសរុប៦៣ មកនៅត្រឹម៣៤ ស្របពេលរដ្ឋាភិបាលព្យាយាមកាត់បន្ថយការចំណាយរបស់រដ្ឋ។ វាកើតឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានបន្ថយចំនួនក្រសួងក៏ដូចជាទីភ្នាក់ងាររដ្ឋពី៣០ មកនៅ២២ កាលពីខែកុម្ភៈ ដែលជាលទ្ធផលបានធ្វើឱ្យបាត់បង់ការងារ ២៣ ០០០កន្លែង។ គួរបញ្ជាក់ថា មេដឹកនាំកំពូលវៀតណាម លោក To Lam កន្លងមកបាននិយាយថា ការរុះរើរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ប្រទេស ក្នុងទ្រង់ទ្រាយធំបែបនេះ គឺជារឿងចាំបាច់ ប្រសិនបើវៀតណាមចង់សម្រេចបាន ការអភិវឌ្ឍដែលឆាប់រហ័ស

    June 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា (អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ) ពីបទ «បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន» តាមមាត្រា៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និង ចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda

    June 12, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ ប្រាក់ឧបត្ថម្ភត្រូវផ្តល់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលទទួលសេវាពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ ជាដំណាក់កាល ដូចខាងក្រោម៖ ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន ៨០ ០០០ រៀល ក្នុង ១ដង ដែលផ្តល់ជាអតិបរមាចំនួន ៤ដង សម្រាប់ការទទួលសេវាពិនិត្យផ្ទៃពោះមុនពេលសម្រាលកូន។ ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភនៅពេលសម្រាលតែ ១ដងគត់ ដូចខាងក្រោម៖សម្រាលកូនទោល (មួយ) ទទួលបាន ៤០០

    June 12, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ០៦ខែ ដើមឆ្នាំ២០២៥។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ លោក អៀង មូលី បានលើកឡើងថា កិច្ចប្រជុំនាពេលនេះក្នុងគោលបំណងធានាបាន នូវភាពម្ចាស់ការរបស់ខ្លួនលើយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្រ្ត សកម្មភាពរួមជាមួយនឹងការតាមដាន

    June 12, 2025